30/12/2014 - 10:41

បងថាច់បាជាកសិករផលិតពូកែ

ផ្តើម​ពី​ជី​វ​ភាព​ក្រ​លំ​បាក​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ហើយ​ក៏​ជា​ក​សិ​ករ​ផ​លិត​ពូ​កែ​ថ្នាក់​ខេត្ត​ បង​ថាច់​បា​ គឺ​ជា​ក​សិ​ករ​ម្នាក់​ក្នុង​ចំ​ណោម​នោះ​ដែរ​បច្ចុប្បន្ន​ បាន​ក្លាយ​ជា​ក​សិ​ករ​ខ្មែរ​គំ​រូ​ពោរ​ពេញ​ទៅ​ដោយ​ស្មារ​តី​ឆ្លង​កាត់​ការ​លំ​បាក​។​

អា​ស្រ័យ​អ​នុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ផ​លិត​ ទើប​ក​សិ​ករ​

នៅ​វិញ​ឡុង​ឈាន​ឡើង​ធ្វើ​មាន​។

បង​ថាច់​បា​ នៅ​ភូមិ​ទ្រុង​ត្រាច់​ ឃុំ​ទ្រុង​ថាញ់​ ស្រុក​វ៉ុង​លីម ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​មាន​ជី​វ​ភាព​ក្រ​លំ​បាក​។​ កូន​ច្រើន​ប្តី​ប្រ​ពន្ធ​បង​ដើរ​ធ្វើ​ការ​ឈ្នួល​នឿយ​ហត់​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង់​គ្រួ​សារ​។​ ឆ្នាំ​១​៩​៩​៦​ គ្រួ​សារ​បង​បាន​កម្ម​វិ​ធី​ H​e​i​f​e​r​ វៀត​ណាម​ជួយ​ឧប​ត្ថម្ភ​គោ​ពូជ​។​ បង​ថែ​រក្សា​និង​អ​ភិ​វឌ្ឍ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​បន្ដ​ពូជ​រ​ហូត​មក​ទល់​សព្វ​ថ្ងៃ​។​ អា​ស្រ័យ​ដោយ​ប្រើ​ប្រាស់​ប្រ​ភព​ស្មៅ​ធម្ម​ជាតិ​គួប​ផ្សំ​ជា​មួយ​នឹង​ការ​ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស​បច្ចុប្បន្ន​ ហ្វូង​គោ​របស់​បង​មាន​គោ​មេ​៥​ក្បាល​កំ​ពុង​ឋិត​ក្នុង​ដំ​ណាក់​កាល​កើត​កូន​និង​គោ​កូន​២​ក្បាល​មាន​អា​យុ​ជិត​៤​ខែ​។​ ដើម្បី​ទម្រង់​រូប​ភាព​នេះ​ បាន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​មួយ​ឆ្នាំ​ៗ​ បង​ចិញ្ចឹម​គោ​បន្ត​ពូជ​ពី​៣​ដល់​៥​ក្បាល​ហើយ​ជម្រើស​លក់​ពី​១​ទៅ​២​ក្បាល​រក​បាន​ប្រាក់​ចំ​ណូល​ជាង​២​០​លាន​ដុង​។​ ក្រៅ​ពី​អ​ភិ​វឌ្ឍ​ការ​ចិញ្ចឹម​សត្វ​បង​ថាច់​បា​ នៅ​ទាំង​វិ​និ​យោគ​ទុន​ដាំ​ចម្ការ​២​កុង​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ដូច៖​ស្ពៃ​ ពោត សណ្តែក​។​ល​។​ ក្នុង​មួយ​ឆ្នាំ​ៗ​ បង​ប្រ​មូល​ផល​៣​រ​ដូវ​ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច​នៅ​ចំ​ណេញ​ជាង​១​០​លាន​ដុង​។ បង​ថាច់​បា​ ឲ្យ​ដឹង៖"​​កាល​នោះ​គ្រួ​សារ​ក្រ​ណាស់​ ការ​ប្រ​ពន្ធ​រួច​ហើយ​ចេញ​នៅ​ដោយ​​ឡែក​ឪ​ពុក​ម្តាយ​ចែក​ដី​ស្រែ​ឲ្យ​បាន​២​កុង​និង​ខាង​ប្រ​ពន្ធ​ក៏​ចែក​ដី​ឲ្យបាន២​កុង​ថែម​ទៀត​ ពេល​នោះ​ប្តី​ប្រ​ពន្ធ​យើង​ខ្ញុំ​ដើរ​ធ្វើ​ការ​ឈ្នួល​បន្ថែម​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ៗ​រៀន​សូត្រ​សព្វ​ថ្ងៃ​ ​ខ្ញុំ​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​កូន​ៗ​រៀន​សូត្រ​បាន​ល្អ​ដើម្បី​អ​នា​គត​ពួក​គេ​មាន​ភាព​ភ្លឺ​ស្វាង​កុំ​ឲ្យ​ចាញ់​មិត្ត​ភក្តិ​។​ គិត​ឃើញ​ដូច្នេះ​ ខ្ញុំ​ក៏​ប្តេជ្ញា​ចិត្ត​ឈាន​ឡើង​ដើម្បី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​និង​អ​នា​គត​កូន​ៗ​បាន​ភ្លឺ​ស្វាង​។​ រៀង​រាល់​ឆ្នាំ​ឃុំ​បាន​ជូន​យើង​ខ្ញុំ​ទៅ​រៀន​ថ្នាក់​ចិញ្ចឹម​សត្វ​ដាំ​ដុះ​អា​ស្រ័យ​ហេតុ​ដូច្នោះ​ទើប​ខ្ញុំ​រៀន​សូត្រ​បាន​នូវ​ចំ​ណេះ​ដឹង​និង​បទ​ពិ​សោធន៍​ខ្លះ​ៗ​ ដើម្បី​ផ​លិត​កម្ម​ ។​ជី​វ​ភាព​គ្រួ​សារ​បង​ថាច់​បា​ សព្វ​ថ្ងៃ​ក៏​បាន​ធូរ​ធារ​ជាង​មុន​គ្មាន​ខ្វះ​មុខ​ខ្វះ​ក្រោយដូច​មុន​ទៀត​ទេ​"​។​

ទោះ​បី​ទ​ទួល​បាន​នូវ​លទ្ធ​ផល​ដូច​សព្វ​ថ្ងៃ​ ប៉ុន្តែ​គ្រួ​សារ​បង​ថាច់​បា​​នៅ​តែ​ពង្រឹង​ពង្រីក​ស្មារ​តី​ខិត​ខំ​ដោយ​ខ្លួន​ឯង​ឥត​ឈប់​ឈ​ដើម្បី​បន្ត​កា​រ​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជី​វ​ភាព​។​ ម្យ៉ាង​វិញ​ទៀត​ បង​នៅ​ទាំង​ខិត​ខំ​រៀន​សូត្រ​ក្តាប់​ពត៌​មាន​ពិ​សេស​គឺ​ការ​អ​នុ​វត្តន៍​បណ្តា​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​ដាំ​ដុះ​ចិញ្ចឹម​សត្វ​រួម​ចំ​ណែក​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ក្នុង​ការ​ផ​លិត​កម្ម​។​ លោក​ង្វៀន​វ៉ាំង​ហ្វេ លេ​ខា​សា​ខា​បក្ស​ភូមិ​ទ្រុង​ត្រាច​ឃុំ​ទ្រុង​ថាញ​ ឲ្យ​ដឹង៖​"​គ្រួ​សារ​ពូ​ថាច់​បា​ជា​គ្រួ​សារ​គំ​រូ​ម្នាក់​និង​ជា​ក​សិ​ករ​ផ​លិត​ពូ​កែ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។​ ប៉ុន្មាន​ឆ្នាំ​មុន​ជី​វ​ភាព​គ្រួ​សារ​ពូ​ជួប​ប្រ​ទះ​លំ​បាក​ខ្លាំង​ណាស់​កូន​ច្រើន​ បាន​ជា​រៀង​រាល់​ថ្ងៃ​ពូ​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី​ដាំ​ចម្ការ​គួប​ផ្សំ​នឹង​ចិញ្ចឹម​គោ​បាន​ជា​ជី​វ​ភាព​គ្រួ​សារ​ពូ​បាន​ធូ​ធារ​គ្រាន់​បើ​និង​គិត​គូរ​ឲ្យ​កូន​ៗ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​។​ បច្ចុប្បន្ន​ពូ​កំ​ពុង​បន្ត​ការ​ផ​លិត​កម្ម​ដោយ​រក​បាន​ប្រាក់​ចំ​ណូល​គ្រាន់​បើ​"​។​

លោក​ប៊ូយ​វ៉ាំង​ហុង​ អ​នុ​ប្រ​ធាន​ស​មា​គម​ក​សិ​ករ​ឃុំ​ទ្រុង​ថាញ់​ ឲ្យ​ដឹង​បន្ថែម​៖" បង​ថាច់​បា​ ជា​ស​មា​ជិក​ស​មា​គម​ក​សិ​ករ​គំ​រូ​មួយ​រូប​។​ អា​ស្រ័យ​ដោយ​ខិត​ខំ​ឧស្សាហ៍​ព្យា​យាម​ធ្វើ​ការ​រក​ស៊ី​ ម្ល៉ោះ​ហើយ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​បង​បាន​ទ​ទួល​ស្គាល់​ជា​ក​សិ​ករ​ផ​លិត​និង​ធ្វើ​អា​ជី​វ​កម្ម​ពូ​កែ​ថ្នាក់​ស្រុក​និង​ថ្នាក់​ខេត្ត​"​៕​

ង្វៀន​វ៉ាំង​លិញ​ (​w​w​w​.​b​d​t​.​v​i​n​h​lo​ng​.go​v.v​n)​ ប្រែ​សម្រួលៈ​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ថាច់​បា