គណៈកម្មាធិការបក្សខេត្តកាម៉ាវ បានរៀបចំបូកសរុបបណ្តោះអាសន្ន រយៈពេល៥ឆ្នាំ អនុវត្តបទបញ្ជាលេខ៤៨របស់ការិយាល័យនយោបាយ ស្តីពីបង្កើនការដឹកនាំរបស់បក្សលើការបង្ការបង្ក្រាបឧក្រិដ្ឋកម្ម ក្នុងស្ថាន ភាពថ្មី។
ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់បានរួមចំណែករក្សាភាពសុខសាន្តនៅភូមិភាគ ។
ដើម្បីផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពការងារនេះ គណៈកម្មាធិការបក្សខេត្តកាម៉ាវ បានរៀបចំអនុវត្ត ធ្វើឲ្យកាន់តែជាក់ស្តែងនូវបទបញ្ជាលេខ៤៨របស់ការិយាល័យនយោបាយ។ ទន្ទឹមនឹងនោះ ប្រកាសជាផ្លូវការកម្មវិធីសកម្មភាពលេខ០៤ និងលិខិតបទដ្ឋានដែលពាក់ព័ន្ធ ផ្សេងៗ បញ្ចូលទៅក្នុងការប្រជុំជីវភាពសាខាបក្ស ក្នុងនោះមានកំណត់ភារកិច្ចអ្នកដឹកនាំនិងបក្ខជនម្នាក់ៗ ក្នុងការផ្សព្វផ្សាយអនុវត្ត។ យោងលើលទ្ធផលនៃការអនុវត្តន៍ភារកិច្ចបង្ការបង្ក្រាបឧក្រិដ្ឋកម្ម នឹងធ្វើជាលក្ខឋានមួយដើម្បីពិនិត្យជ្រើសរើសប្រឡងប្រណាំង រៀបចំណាត់ថ្នាក់ អង្គការបក្សបក្ខជន និងពិនិត្យជូនរង្វាន់សរសើររៀងរាល់ឆ្នាំ។
គណៈកម្មាធិការបក្ស រដ្ឋអំណាច គណៈ ផ្នែកនិងអង្គការមហាជននានា កៀរគរអង្គការមហាជន និងប្រជាជនចូលរួមក្នុងការងារបង្ការបង្ក្រាបឧក្រិដ្ឋកម្ម។ បញ្ចុះបញ្ចូលអប់រំ ជួយអ្នកប្រព្រឹត្តល្មើសទទួលបានការអនុគ្រោះលើកលែងទោសជាដើម។ ជាពិសេសពង្រីកបើកទូលាយ ទម្រង់រូបភាព គំរូឈានមុខក្នុងការបង្ការបង្ក្រាបឧក្រិដ្ឋកម្ម រក្សាសន្តិសុខ-សណ្តាប់ធ្នាប់នៅមូលដ្ឋាន ទម្រង់រូបភាពមានប្រសិទ្ធភាពច្រើន ដូច៖ "ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់" "ពន្លឺសន្តិសុខសណ្តាប់ធ្នាប់" "ស្នូររគាំងសន្តិសុខ" ។ល។
ទន្ទឹមនឹងការជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយអប់រំ ស៊ីជម្រៅផ្តោតទៅលើកម្មាភិបាល បក្ខជននិងប្រជាជន។ គណៈកម្មាធិការបក្សខេត្តកាម៉ាវ បង្កើនការពង្រីកលើកកម្ពស់សមត្ថភាពកម្លាំងតស៊ូបង្ការបង្ក្រាប ឧក្រិដ្ឋកម្មដោយផ្ទាល់។ ជំរុញយ៉ាងខ្លាំងក្លាក្នុងការកែទម្រង់យុត្តិធម៌ លើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារសើុបអង្កេត ប្តឹងផ្តល់កាត់ក្តី។ជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំកន្លង ស្ថាប័នសមត្ថកិច្ចរបស់ខេត្ត បានប្រទះឃើញនិងវិនិច្ឆ័យករណីដែលពាក់ព័ន្ធជាង២.៩០០ករណី មានមុខសញ្ញាប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សង្គមជិត៤.០០០នាក់ កាត់បន្ថយចំនួនករណីនិងមុខសញ្ញាប្រព្រឹត្តល្មើស ក្នុងចំណោមករណីពិសេសដែលបានកើតមានឡើងទាំង៤៥ករណី ស្ថាប័នសមត្ថកិច្ចបានសើុបអង្កេត និងរកគំហើយបានករណីពិសេសមានការពាក់ព័ន្ធចំនួន៣២ករណី ដោយមានមុខសញ្ញាដល់ទៅ៥០៣នាក់ ស្ថាប័នសមត្ថកិច្ចកំពុងបន្តការ ទម្លាយករណីពិសេសចំនួន៩ ជម្រះករណីពិសេសចំនួន១ បញ្ឈប់ដំណើរការករណីពិសេសចំនួន៣ បង្ក្រាបឧក្រិដ្ឋជនបាន៣០ពួកក្រុម វិនិច្ឆ័យមុខសញ្ញា១៨១នាក់។ល។
លោកផាមបាច់ឌាំង អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្តកាម៉ាវ ឲ្យដឹង៖ នាពេលខាងមុខ គណៈកម្មាធិការបក្សខេត្តកាម៉ាវនិងបន្តការជ្រួតជ្រាប អនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទបញ្ជា៤៨របស់ការិយាល័យនយោបាយ ស្តីពីបង្កើនការដឹកនាំរបស់បក្ស ចំពោះការងារបង្ការបង្ក្រាបឧក្រិដ្ឋកម្មក្នុងស្ថានភាពថ្មី ចាត់ទុកនេះជាភារកិច្ចជាប្រចាំ; ពង្រីកកម្លាំងប្រព័ន្ធនយោបាយទាំងមូល និងការខិតខំចូលរួមពីសំណាក់ប្រជាជនក្នុងការបង្ការបង្ក្រាបឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនោះ ភូមិភាគនានានិងស្ថាប័នព័ត៌មានមហាជន គប្បីជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយអប់រំស៊ីជម្រៅខាងច្បាប់ បង្ការបង្ក្រាបឧក្រិដ្ឋកម្ម ដើម្បីកសាងការរស់នៅត្រឹមត្រូវ លើកកម្ពស់គុណភាពសីលធម៌និងស្មារតីកម្មាភិបាល បក្ខជននិងប្រជាជន; ពង្រីកបានល្អនូវតួនាទីអប់រំ ម្ចាស់ការបង្ការទប់ ស្កាត់ឧក្រិដ្ឋកម្មចាប់ពីមូលដ្ឋាន និងអង្គការមហាជននានា៕
គីមហា (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) លីសៀ