ក្រសួងអប់រំនិងបណ្តុះបណ្តាល បានផ្សព្វផ្សាយជាសាធារណៈនូវគោលការណ៍រៀបចំវគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ និងជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យប្រព័ន្ធរៀបរយត្រូវបានរៀបចំឡើងក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។ នៅរាល់ខេត្ត ក្រុងចំណុះមជ្ឈិមរៀបចំបណ្តុំប្រឡងម ហាវិទ្យាល័យជូនបេក្ខសិស្សចូលរួមប្រឡង ដើម្បីពិនិត្យទទួលស្គាល់ សញ្ញាប័ត្រមធ្យមសិក្សាចំណេះទូទៅនិងពិនិត្យជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យ អាស្រ័យសាលាមហាវិទ្យាល័យម្ចាស់ការសហការជាមួយនឹងមន្ទីរអប់រំនិងបណ្តុះបណ្តាល។
វគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅជាតិ ឆ្នាំ២០១៥។
វិញ្ញាសាប្រឡងនឹងរក្សាដូចកាលពីឆ្នាំ២០១៥រួមមាន៨វិញ្ញាសា៖ គណិតសាស្រ្ត អក្សរសាស្រ្ត ប្រវត្តិសាស្រ្ត ភូមិសាស្រ្ត រូបសាស្រ្ត គីមីសាស្រ្ត ជីវសាស្រ្តនិងភាសាបរទេស។ ចំពោះវិញ្ញាសាគណិតសាស្រ្ត អក្សរសាស្រ្តប្រវត្តិសាស្រ្តភូមិសាស្រ្តប្រឡងតាមរូបភាពវិភាគ រយៈពេលអនុវត្តវិញ្ញាសានីមួយៗគឺ១៨០នាទី។ វិញ្ញាសារូបសាស្រ្ត គីមីសាស្រ្ត ជីវសាស្រ្ត គឺប្រឡងតាមរូបភាពធ្វើតេស្ត រយៈពេលអនុវត្តវិញ្ញាសាប្រឡងនីមួយៗគឺ៩០នាទី។ ភាសាបរទេសគឺប្រឡងសរសេរនិងធ្វើតេស្ត រយៈពេលប្រឡងគឺ៩០នាទី។
បេក្ខសិស្សចូលរួមប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាចំណេះទូទៅ នឹងចុះឈ្មោះចូលរួមប្រឡង៤វិញ្ញាសា រួមមាន៣វិញ្ញាសាបង្ខំគឺគណិតសាស្រ្ត អក្សរសាស្រ្ត ភាសាបរទេសនិង១វិញ្ញាសាទៀត អាស្រ័យបេក្ខសិស្ស ជ្រើសរើសផ្ទាល់ក្នុងចំណោមវិញ្ញាសាផ្សេងក្រៅពីនោះ។ វិញ្ញាសាប្រឡងជាសារវន្តដូចឆ្នាំ២០១៥ ខ្លឹមសារវិញ្ញាសាប្រឡងឋិតក្នុងកម្មវិធីសិក្សាកម្រិតមធ្យមសិក្សាចំណេះទូទៅ សំខាន់គឺថ្នាក់ទី១២; បង្កើនសំណួរបើកចំហសំណួរផ្សារភ្ជាប់ជាមួយនឹងភាពជាក់ស្ដែងនិងសំណួរអនុវត្តធានាកម្រិតបែងចែក ឆ្លើយតបតម្រូវការពិនិត្យទទួលស្គាល់សញ្ញាប័ត្រមធ្យមសិក្សាចំណេះទូទៅ និងធ្វើជាមូលដ្ឋាន ជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យ។ កិច្ចការរៀបចំមេប្រយោគមើលប្រឡង ឲ្យពិន្ទុ ដូចជាឆ្នាំ២០១៥ ប៉ុន្តែបង្កើនចំនួនកម្មាភិបាលគ្រូបង្រៀនចំណុះបណ្តាមហាវិទ្យាល័យ អនុវិទ្យាល័យចូលរួមពិនិត្យមើលប្រឡង ឲ្យពិន្ទុនៅបណ្តុំប្រឡងយកសញ្ញាប័ត្រ; បង្កើនចំនួនកម្មាភិបាល គ្រូបង្រៀនចំណុះមន្ទីរអប់រំនិងបណ្តុះបណ្តាលចូលរួមឲ្យពិន្ទុប្រឡងនៅបណ្តុំប្រឡងមហាវិទ្យាល័យ។
ការពិនិត្យទទួលស្គាល់សញ្ញាប័ត្រមធ្យមសិក្សាចំណេះទូទៅ នឹងអនុវត្តដូចឆ្នាំ២០១៥។ តាមក្រសួងអប់រំនិងបណ្តុះបណ្តាលស្ដីពីកិច្ចការជម្រើសសិស្សមហាវិទ្យាល័យ អនុមហាវិទ្យាល័យប្រព័ន្ធរៀបរយរបស់សាលាទាំងឡាយ ពិសេសគឺប្លុកទេពកោសល្យសិល្បៈ ម្ចាស់ការបង្កើតនិងប្រកាសចំហគ្រោងការម្ចាស់ការជម្រើសសិស្សតាមច្បាប់កំណត់។ សាលានានានឹងទាញយកលទ្ធផលវគ្គប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ ដើម្បីពិនិត្យជម្រើសសិស្សជាមូលដ្ឋានរក្សាលំនឹងដូចឆ្នាំ ២០១៥៕
បកប្រែ៖ ថាច់សេរី