ដើម្បីលើកកម្ពស់គុណភាពថែទាំសុខភាពជូនប្រជាជន គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ បានចង្អុលការផ្នែកសុខាភិបាល ផ្សព្វផ្សាយព្រមៗគ្នានូវវិធានការទាំងឡាយ។ នោះគឺកសាងប្រព័ន្ធសុខាភិបាលទំនើបជាបណ្តើរៗ ដើម្បីប្រជាជនគ្រប់រូបបានផ្គត់ផ្គង់សេវាសុខាភិបាល ជាមូលដ្ឋាន ព្រមទាំងបានជិតដិតនិងប្រើប្រាស់សេវាសុខាភិបាលប្រកបដោយគុណភាព។
ពិនិត្យ ព្យាបាលជំងឺដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅមន្ទីរពហុព្យាបាលក្រុងកាម៉ាវ។
ទន្ទឹមនឹងនោះ ការវិនិយោគទុនបំពាក់បរិក្ខារពេទ្យសម្រាប់មន្ទីរពេទ្យនានា សមស្របជាមួយនឹងលក្ខណៈសម្បត្តិនិងកម្លាំងថវិកា ផ្សារភ្ជាប់ជាមួយនឹងគម្រោងកសាងមន្ទីរពេទ្យរបស់ខេត្តបង្កើតអង្គភាពរណបចំណុះមន្ទីរពេទ្យនៅក្រុងហូជីមិញ។ល។ ព្រមជាមួយនោះ ផ្នែកសុខាភិបាល ខេត្តជំរុញយ៉ាងខ្លាំងក្លាសង្គមូបនីយកម្មសកម្មភាពសុខាភិបាល និងបង្កើនការចូលរួមនៃប្រព័ន្ធសុខាភិបាលឯកជនក្នុងការអនុវត្តន៍ទិសដៅជាតិនានា ស្ដីពីការការពារនិងថែទាំសុខភាពជូនប្រជាជន; បើកទូលាយរូបភាពថែទាំសុខភាពនៅនឹងផ្ទះ; ជំរុញខ្លាំងក្លាការងារផ្សព្វផ្សាយ ចលនាទូទាំងប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល; លើកកម្ពស់គុណភាពពិនិត្យនិងព្យាបាលជំងឺ។ល។ ឆ្នាំ២០១៧ ខេត្តកាម៉ាវ ខិតខំពង្រីកប្រព័ន្ធសុខាភិបាលមូលដ្ឋានទាំង១០០% មានវេជ្ជបណ្ឌិតនៅប្រចាំពិនិត្យជំងឺជូនប្រជាជន កាត់បន្ថយអត្រាកុមារខ្វះអាហារូបត្ថម្ភនៅ១១,៨% អត្រាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាលជាង៨០% កាត់បន្ថយចំនួនអ្នកជំងឺបញ្ជូនឡើងទៅមន្ទីរពេទ្យថ្នាក់លើ កាត់បន្ថយកម្លាំងសម្ពាធឲ្យមន្ទីរពេទ្យខេត្តបង្រ្កាបប្រភេទរោគឆ្លងរាលដាល។ល។
ក្នុងឆ្នាំ២០១៦ ផ្នែកសុខាភិបាលខេត្តកាម៉ាវបានខិតខំយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍន៍មូលដ្ឋានសុខាភិបាល ពិនិត្យព្យាបាលជំងឺជូនប្រជាជន។ សព្វថ្ងៃខេត្តកាម៉ាវមានដំណាក់សុខាភិបាលមូលដ្ឋានទាំង១០០% សម្រេចបទដ្ឋានជាតិស្ដីពីសុខាភិបាល; ការងារបង្ការបង្រ្កាបរោគឆ្លងរាលដាលត្រូវបានផ្ដុំកម្លាំងចាប់ពីខេត្តរហូតដល់មូលដ្ឋាន; រោគគ្រុនឈាមកើនលើស២ដងបើប្រៀបធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំទៅ ឥឡូវបានថយចុះគួរឲ្យកត់សម្គាល់; រោគពងដៃ ជើងមាត់ក៏កើនយ៉ាងខ្លាំងក្លា ប៉ុន្តែត្រូវបានបង្រ្កាបទាន់ពេល កាត់បន្ថយបាន៥៦%; រោគគ្រុនឈាម ថយចុះ៦១% រោគរាករូសថយចុះ១,៥%។ល។ ក្រៅពីនោះ ផ្នែកសុខាភិបាលខេត្តនៅទាំងបង្កើនការជំរុញយ៉ាងខ្លាំងក្លាសង្គមូបនី យកម្មសុខាភិបាលតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងជំរុញទឹកចិត្ត និងបង្កលក្ខណៈសម្បត្តិជំនួយសកម្មភាពផ្នែកវិជ្ជាជីវៈពេទ្យ ឱសថឯកជនអភិវឌ្ឍ។ សព្វថ្ងៃទូទាំងខេត្តមានមូលដ្ឋានប្រកបវិជ្ជាជីវៈខាងពេទ្យឯកជនចំនួន៥៩៤កន្លែង មូលដ្ឋានប្រកបវិជ្ជាជីវៈខាងឱសថចំនួន៧៩៧កន្លែង។ ប្រព័ន្ធអាជីវកម្មឱសថត្រូវបានពង្រីកទូទាំងតំបន់ជនបទ ធានាតម្រូវការផ្គត់ផ្គង់សេវាសុខាភិបាលប្រកបដោយគុណភាព រួមចំណែកមួយភាគធំក្នុងប្រព័ន្ធការពារថែទាំនិងបង្កើនសុខភាពជូនប្រជាជន កាត់បន្ថយកម្លាំងសម្ពាធឲ្យមន្ទីរពេទ្យរដ្ឋថ្នាក់លើ៕
ប្រភព៖ ត្រឹងថាញនៀង(TTXVN) - ថាច់សេរី