អាស្រ័យបណ្តាកម្មវិធីទិសដៅបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ សុខុមាលភាពសង្គម បណ្តាកម្មវិធីជំនួយជនជាតិភាគតិចត្រូវបានអនុវត្តព្រមៗគ្នានិងមានប្រសិទ្ធភាព ហេតុនោះជីវភាពរបស់ជនជាតិភាគតិចលើភូមិសាស្រ្តខេត្តអាងយ៉ាងមានការរីកចម្រើនយ៉ាងច្រើន។
ផ្លូវចូលទៅភូមិតូធ្វឹង ឃុំណូយតូ ស្រុកទ្រីតូង បានក្រាលកៅសូ៊ ម្ល៉ោះហើយ
ប្រជាជនអាចអនុវត្តយន្តូបនីយកម្មក្នុងការផលិត។
លោកត្រឹងក្វឹកថាញ់ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឲ្យដឹង៖" គណៈជនជាតិខេត្តបានសំណូមពរឲ្យការិយាល័យជនជាតិស្រុកទ្រីតូង និងទិញបៀង។ល។ គប្បីមានផែនការសហប្រតិបត្តិការស្អិតល្មួតជាមួយនឹងរដ្ឋអំណាចបណ្តាភូមិភាគ ដើម្បីជំនួយដល់ប្រជាជនក្នុងការចូលរួមបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ឲ្យបានសមស្របជាមួយនឹងភូមិភាគ ពិសេសគឺសមស្របនឹងស្ថានភាពអាកាសធាតុប្រែប្រួល" ។ អាស្រ័យហេតុនោះ បណ្តាកម្មវិធី" រួមជាមួយនឹងកសិករទៅស្រែ" របស់សម្ព័ន្ធក្រុមហ៊ុនភាគហ៊ុនឡុកត្រើយ (ខេត្តអាងយ៉ាង)។ វគ្គហឹ្វកហាត់ " ពង្រោះចម្រុះ-ប្រមូលផលសុវត្ថិភាព សម្របជាមួយនឹងការប្រែប្រួលអា កាសធាតុ" អាស្រ័យវិជ្ជាស្ថានសិក្សាស្រាវជ្រាវអភិវឌ្ឍវាលរាបទន្លេគឺវឡុង (សាលាសកលវិទ្យាល័យកឹងធើ) និងមជ្ឈមណ្ឌលជម្រុញកសិកម្មអាងយ៉ាងរៀបចំឡើង មានរយៈពេលសិក្សាដល់ទៅ៩០ថ្ងៃ បានប្រជាជនគាំទ្រយ៉ាងពេញទំហឹង។ ទម្រង់រូបភាពឆ្លាស់រដូវ" ស្រូវ២រដូវ+ដំណាំ ១រដូវ" ។ល។ លោកចៅសៅនៅឃុំចូវឡាំង ស្រុកទ្រីតូង យល់ឃើញថាអាស្រ័យបណ្តាវគ្គហ្វឹកហាត់ ក៏ដូចជាការផ្ទេរជូនបច្ចេកទេស ទើបកសិករតំបន់បៃណូយមិនអល់អែកក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមឬក៏ថាមានក្តីជឿជាក់ជាងពេលផលិតពិសោធន៍ពូជថ្មីនៅតំបន់ដី នេះ។
លោកត្រឹងក្វឹកថាញ់ ឲ្យដឹងបន្ថែមឆ្នាំ២០១៥ ជាឆ្នាំដែលខេត្តអាងយ៉ាង អនុវត្តសម្រេចនូវកម្មវិធីគោលនយោបាយជាច្រើនរបស់បក្ស និងរដ្ឋដែលជំនួយជូនជនរួមជាតិភាគតិចលើភូមិសាស្រ្ត។ អនុវត្តសេចក្តីសម្រេចចិត្តលេខ២៩/២០១៣/ QĐ-TTg ស្តីពីគោលនយោបាយមួយចំ នួនជំនួយដោះស្រាយដីលំនៅឋាន និងដោះស្រាយការងារធ្វើជូនជនជាតិភាគតិចក្រីក្រ មានជីវភាពគ្រួសារលំបាកនៅតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល២០១៣-២០១៥ ខេត្តបានជំនួយដល់៣៩៧គ្រួសារ ដោយទឹកប្រាក់ជាង១២ពាន់លានដុង។ រៀបចំបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន៨៣នាក់ ព្រមទាំងជំនួយរាប់រយគ្រួសារបុលទុនបង្កើតការងារធ្វើនិងផលិតកម្ម។ល។ ផ្តើមពីនោះ បានជួយឲ្យជនជាតិភាគតិចលើកស្ទួយបានជីវភាព។ គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ក៏បានផ្តល់សច្ចាប័ននូវបញ្ជីរាយនាមប្រជាជន១៨.០៦៦នាក់ដែលមានគ្រួសារក្រនៅតំបន់ជួបការលំបាកត្រូវបានជំនួយផ្ទាល់ តាមសេចក្តីសម្រេចចិត្តលេខ១០២/២០០៩/QĐ-TTg។ ពិសេស គឺការអនុវត្តសេចក្តី សម្រេចចិត្តលេខ៣៣/២០១៣/QĐ-TTg ចុះថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០១៣ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការបន្តការជំនួយដល់ប្រជាជន ធ្វើនិរប្រវេសន៍ អនុវត្តស្ថិរវប្បកម្ម ស្ថិរប្រវេសន៍ដល់ជនជាតិភាគតិចលទ្ធផល គឺស្រុកទ្រីតូងបានជំនួយ១៧១/១៧១គ្រួសារ។ ស្រុកទិញបៀងបានជំនួយ៤៧/៨៥គ្រួសារនិងស្រុកអាងភូបានជំនួយ៧/១៩គ្រួសារ។ ឆ្នាំ២០១៥ គណៈកម្មាធិការប្រជាជនខេត្តបានសម្រេចចិត្តយកភាគកម្រិតចំនួន៥០ ដែលអនុវត្តមិនទាន់អស់របស់ស្រុកទិញបៀង និងស្រុកអាងភូ ផ្ទេរមកឲ្យស្រុកទ្រីតូង ដើម្បីអនុវត្តជាបន្ត។ល។៕
ហាថាញ់ - សុផន