ផ្ដើមពីគ្រួសារក្រីក្រមួយ ដោយមានស្ថានភាពក្រលំបាក លោកភឿងសឿង នៅភូមិស្វាយជ្រំ ឃុំកឹមសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានខិតខំក្លាយជាកសិករផលិត អាជីវកម្មពូកែ។
លោកភឿងសឿង កសិករផលិតអាជីវកម្មពូកែ។
ពីមុននេះ ដោយសារមានដីផលិតកម្មតិចតួច ហើយថែមទាំងគ្រួសារមានកូនច្រើនលោកភឿងសឿងបានខិតខំប្រឹងប្រែងធ្វើការឈ្នួលគ្រប់សព្វបែបយ៉ាង ដើម្បីរកកម្រៃចិញ្ចឹមជីវភាពគ្រួសារ។ ឆ្នាំ២០១៤ លោកភឿងសឿង បានឃុំអញ្ជើញចូលរួមហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ។ ក្រោយមក លោកភឿងសឿង បានទិញគោញី៣ក្បាលនិងគោឈ្មោល១ក្បាល ចិញ្ចឹមដោយប្រើប្រាស់ចំណីធម្មជាតិ គួបផ្សំនឹងការថែទាំត្រូវតាមបច្ចេកទេសមកទល់សព្វថ្ងៃ ហ្វូងគោរបស់លោកភឿងសឿង មានគោញីចំនួន៦ក្បាលឋិតក្នុងដំណាក់កាលកើតកូន។ ដើម្បីទម្រង់រូប ភាពចិញ្ចឹមសម្រេចបានប្រសិទ្ធភាព រៀងរាល់ឆ្នាំលោកភឿងសឿង តែងចិញ្ចឹមគោមេពី៣ដល់៥ក្បាល ដោយជម្រើសកូនគោលក់ពី១ដល់២ក្បាល រកបានប្រាក់ចំណូលជាង២០លានដុង។ ផ្សំជាមួយនឹងប្រាក់ចំណេញអំពីដំណាំអំពៅ១៥កុង ដូង៤កុង គ្រួសារលោកភឿងសឿងរកបានប្រាក់ចំណូលជាង១៦០លានដុង។ លោកភឿងសឿងបានចែករំលែក៖ "កាលពីមុន គ្រួសារខ្ញុំក្រណាស់ ក្រោយពីរៀបអាពាហ៍ពិពាហ៍ គ្រួសារចេញនៅដោយឡែក ឪពុកម្តាយក៏បានចែកដីផលិតកម្មខ្លះដែរប៉ុន្តែដោយសារក្រលំបាកក៏បញ្ចាំអស់ ពីរនាក់ប្ដីប្រពន្ធយើងខ្ញុំទៅធ្វើការឈ្នួលគ្រប់សព្វបែបយ៉ាង ដើម្បីរកប្រាក់ចិញ្ចឹមកូនៗរៀនសូត្រ។ អាស្រ័យបានរដ្ឋឧបត្ថម្ភទើបគ្រួសារខ្ញុំលោះបានដី ព្រមទាំងបានចូលរួមហ្វឹកហាត់បច្ចេកទេសចិញ្ចឹមសត្វ ដាំដុះ។ អាស្រ័យដូច្នោះ ទើបខ្ញុំរៀនបានបទពិសោធន៍ ដើម្បីអនុវត្តការដាំដុះ ផលិតកម្មនិងប្តេជ្ញាចិត្តឈានឡើងចាកផុតពីភាពក្រីក្រ។ កន្លងហេីយ ខ្ញុំទើបសង់បានផ្ទះមួយ ខ្នងតម្លៃជាង៣០០លានដុង"។
សម្រេចបានលទ្ធផលដូចសព្វថ្ងៃ គ្រួសារលោកភឿងសឿង មិនបង្អង់ពង្រឹងស្មារតី ខ្លួនទីពឹងខ្លួន ឆ្លងកាត់ការលំបាកឈានឡើងក្នុងជីវភាព។ ម្យ៉ាងទៀត លោកភឿងសឿងនៅទាំងចូលរួមរៀនសូត្រក្ដោបក្ដាប់ព័ត៌មាន ពិសេស គឺការអនុវត្តន៍វិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងការដាំដុះ ចិញ្ចឹមសត្វ បានរួមចំណែកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ក្នុងការផលិត។ លោកឡឹមយ៉េ លេខាសាខាបក្សភូមិស្វាយជ្រំ ឲ្យដឹង៖ " លោកភឿងសឿងគឺ ជាកសិករផលិតអាជីវកម្ម ពូកែរបស់ភូមិស្វាយជ្រំ ឃុំកីមសេីុងច្រើនឆ្នាំបន្តបន្ទាប់។ ក្នុងដំណើរការផលិតកម្ម ដាំដុះចិញ្ចឹមសត្វ លោកភឿងសឿង បានអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការផលិត ជាពិសេសក្នុងដំណើរការផលិតកម្ម ដោយមានការគួបផ្សំរវាងការចិញ្ចឹមសត្វនិងដាំដុះទៀតផង។ លោកភឿងសឿង មានចរិតឧស្សាហ៍និងមានស្មារតីជួយបងប្អូនក្នុងភូមិផងរបងជាមួយ។ មិនត្រឹមតែធ្វើមានធ្វើបានសម្រាប់គ្រួសារខ្លួនប៉ុណ្ណោះទេ លោកនៅទាំងជួយគ្រួសារជិតខាងក្រលំបាក រួមគ្នាចាកផុតពីភាពក្រីក្រ។ លោកភឿងសឿង គឺជាអ្នកមានប្រជាប្រិយភាពនៅភូមិភាគ ត្បិតអីលោកតែងឈានមុខក្នុងការអនុវត្តន៍ការងារសុខុមាលភាពសង្គម ពិសេសគឺការចូលរួមកសាងជនបទថ្មី"៕
សឺនម៉ាល័យ -សេរី