មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/09/2015 - 15:42

ធានាសន្តិសុខតំបន់ព្រំដែន

ទោះ​បើ​មាន​ជំ​ហាន​អភិ​វឌ្ឍ​ក៏ពិត​មែន ប៉ុន្តែ​ពិ​និត្យ​រួម​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​នៅ​មាន​ការ​លំ​បាក​ច្រើន អត្រា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​នៅ​មាន​ចំ​នួន​ច្រើន; ពិ​សេស​គឺ​ជីវ​ភាព​របស់​ប្រ​ជា​ជន​នៅ​ឃុំ នានា​តំ​បន់​ព្រំ​ដែន​។ល។ 

ដោយ​សារ​ការ​វិ​និ​យោគ​ទុន​របស់​រដ្ឋ ហេដ្ឋា​រចនា​សម្ព័ន្ធទី​ ប្រ​ជុំ​ជន​ទ្រីតូង​
ខេត្តអាង​យ៉ាង ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​ រឹងមាំ។

នោះ​គឺ​ការ​កត់​សម្គាល់​រួម ត្រូវ​បាន​ដាក់​ចេញ​ពិ​ភា​ក្សា ដោះ​ស្រាយ​នៅ ក្នុង​អង្គ​សន្និ​សីទ​ប្តូរ​វេន​នៃ​គណៈ​ចង្អុល​ការ​តី​បាក់ តី​ង្វៀន និង​តី​ណាមបូ ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​កឹង​ធើ​។ ឧប​នា​យក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹង​ភុក ប្រ​ធាន​គណៈ​ចង្អុល​ការ​តី​បាក់ លើក​ឡើង​នូវ​ភាព​ជាក់​ស្តែង​៖ អត្រា​គ្រួសារ​ក្រី​ក្រ​មធ្យម​ភាគ​ទូ​ទាំង​តំ​បន់​តី​បាក់ បច្ចុប្បន្ន​មាន​ដល់​ទៅ១​៨,២​% (ទូ​ទាំង​ប្រ​ទេស​ចំ​នួន​៥,៨​-៦​%)។ ទោះ​បី​រដ្ឋា​ភិ​បាល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​មាន​គោល​ន​យោ​បាយ​ជំ​នួយ​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​នៅ​តំ​បន់​ទាំ​ង​នេះ កា​រ​ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ ដំ​ណោះ​ស្រាយ សំ​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​នៅ​ឡើយ​។ ឧប​នា​យក​រដ្ឋ​មន្រ្តី គូស​បញ្ជាក់​៖ លើក​ស្ទួយ​ជីវ​ភាព​រស់​នៅ​លើ​គ្រប់​វិ​ស័យ ចាប់​តាំង​ពី​សេដ្ឋ​កិច្ច អប់​រំ​សុខា​ភិ​បាល លក្ខណ​សម្បត្តិ​បាន​ខិត​ជិត​នឹង​ពត៌​មាន​។ល។ គឺ​ជា​កត្តា​ស្នូល ដើម្បី​ធា​នា​សន្តិ​សុខ​ព្រំ​ដែន ហើយ​អ​នុ​វត្ត​ភារ​កិច្ច​ទាំង​នេះ គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​គណៈ​កម្មា​ធិ​ការ​គ្រប់​លំ​ដាប់​ថ្នាក់ ប្រ​ព័ន្ធ​ន​យោ បាយ​មូល​ដ្ឋាន​សំ​ខាន់​បំ​ផុត​គឺ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​។ ផ្អែក​លើ​ទស្សនៈ​នេះ ឧត្តម​សេ​នីយ៍​ឯក រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល ត្រឹង​ដាយ​ក្វាង ប្រ​ធាន​គណៈ​ចង្អុល​ការ​តីង្វៀន បាន​ស្នើ​៖ ទន្ទឹម​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍន៍ សេដ្ឋ​កិច្ច គប្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អប់​រំ​យុវ​វ័យ​នៅ​តំ​បន់​ព្រំ​ដែន​អំ​ពី​ទំ​នាក់​ទំ​នង​មិត្ត​ភាព សាម​គ្គី​ភាព​រវាង​វៀត​ណាម​និង​បណ្តា​ប្រ​ទេស​ជិត​ខាង​; ភូមិ​ភាគ​និង​កង​កម្លាំង​ដែល​ពាក់​ព័ន្ធ​គប្បី​មាន​គ្រោង​ការ​វិនិ​ច្ឆ័​យ​ នៅ​នឹង​កន្លែង​ដោយ​ភាព​ឈ្លាស​វៃ​ឲ្យ​បាន​ទាន់​ពេល រួច​រាយ​ការណ៍​ដើម្បី​ដោះ​ស្រាយ​នូវ​រាល់​ហេតុ​ការណ៍ ចៀស​វាង​ករណី​អស​កម្ម​កើត​មាន​ឡើង ធា​នា​សន្តិ​ភាព ស្ថិរ​ភាព​ជាមួ​យ​នឹង​ប្រ​ទេស​ជិត​ខាង​។

ឧប​នា​យក​រដ្ឋ​មន្រ្តី វ៉ូវ​វុាំង​និញ ប្រ​ធាន​​គណៈច​ង្អុល​ការ​តី​ណាម​បូ គូស​បញ្ជាក់​៖ ដើម្បី​បង្ក​លក្ខណ​សម្បត្តិ​ធា​នា​សន្តិ​សុខ​ន​យោ​បាយ​យូរ​អង្វែង គប្បី​មាន​កម្ម​វិ​ធី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​ជាក់​ស្តែង សម​ស្រប​ជា​មួយ​នឹង​តំ​បន់​ភូមិ​ភាគ​នី​មួយ​ៗ ដើម្បី​ធា​នា​ជីវ​ភាព លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រ​ជា​ជន​។ ឧប​នា​យក​រដ្ឋ​មន្រ្តី សំ​ណូម​ពរ បណ្តា​ក្រ​សួង​ផ្នែក​មជ្ឈិម​គួរ​កត់​សម្គាល់​និង​សិក្សា​ស្រាវ​ជ្រាវ​នូវ​រាល់​សំ​ណើ​ស្នើ​សូម​របស់​ប្រចាំការ​នៃ​គណៈ​ចង្អុល​ការ​ទាំង​៣ ដែល​បាន​លើក​ឡើង។ លេច​ធ្លោ​បំ​ផុត គឺ​សំណើ​ខាង​តួ​នា​ទី ភារ​កិច្ច​របស់​គណៈ​ច​ង្អុល​ការ​ក្នុង​ការ​ដឹក​នាំ សម្រប​សម្រួល​ធ្វើ​ការ​ត​ភ្ជាប់​នៅ​ក្នុង​តំ​បន់​អំ​ពី​ការ​ផ្សព្វ​ផ្សាយ អនុ​វត្ត​រាល់​គ្រោង​ការ​សំ​ខាន់​ៗខាង​សេដ្ឋ​កិច្ច-សង្គម​កិច្ច លើ​ភូមិ​សាស្រ្ត; ការ​ងារ​ប្រ​ឈម​នឹង​ភាព​ប្រែ​ប្រួល អា​កាស​ធាតុ​;ការ​ងារ​សុ​ខុ​មាល​ភាព​សង្គម​។ល។ ស្នើរ​ដ្ឋា​ភិ​បាល​និង​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ធ្វើ​យ៉ាង​ណា​មាន​កិច្ច​ចង្អុល​ការ និង​បង្ក​លក្ខណៈជំ​រុញ​ល្បឿន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន មាន​ដូច​៖ ផ្លូវ​គមនា​គមន៍​បណ្តុំ​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ ឃុំ​ជន​បទ​ថ្មី​នា​នា នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​។ វិ​និ​យោគ​ទុន បង្កើន​កម្រិត​អភិ​វឌ្ឍ​មណ្ឌល​សេដ្ឋ​កិច្ច ច្រក​ទ្វារ​អន្តរ​ជាតិ ធា​នា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុ​ខុ​មាល​ភាព​សង្គម ទាក់​ទាញ​ប្រ​ជា​ជន​ចូល​មក​រស់​នៅ​តំ​បន់​ព្រំ​ដែន ដើម្បី​បង្ក​បាន​ជា​របៀង​ព្រំ​ដែន​បម្រើ​ការ​ការ​ពារ​សន្តិសុខ​ជាតិ​។ ជា​ពិសេស​គឺ​មានយន្ត​ការ​គោល ន​យោ​បាយ បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​អា​ជីវ​កម្ម​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ នៅ​មណ្ឌល​សេដ្ឋ​កិច្ច​ច្រក​ទ្វារ​អន្តរ​ជាតិ​នី​មួយ​ៗ សំ​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ព្រំ​ដែន​ឲ្យ​បាន​ឆាប់​រ​ហ័ស​៕

អត្ថបទនិងរូបថតៈ ថាញ់ផុង ប្រែសម្រួល៖ លីសៀ

ចែករំលែកអត្ថបទ