23/06/2015 - 10:41

សិប្បករយ័ញអៀង

លោក​យ័ញ​អៀង​ នៅ​ភូមិ​កៀក​ឡឹប​A ​ឃុំ​ឡឹម​តឹង​ ស្រុក​ថាញ់​ទ្រី​ ​ខេត្ត​ សុក​ត្រាំង​ ជា​សិប្ប​ករ​មួយ​រូប​ក្នុង​ចំ​ណោម​សិប្ប​ករ​ទាំង​ឡាយ​ដែល​មាន​ ​ស្មារ​តី​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​ភ្លេង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ ​បច្ចុប្បន្ន​ លោក​ បង្កើត​បាន​ក្លឹប​ភ្លេង​ប្រ​ពៃ​ណី​ជន​ជាតិ​មួយ​នៅ​ឃុំ​ឡឹម​តឹង​។

សិប្ប​ករ​ យ័ញ​អៀង​ដេញ​ចា​ប៉ី​ដង​វែង​ ដែល​លោក​ធ្វើ ​ផ្ទាល់​ដៃ​។

អា​យុ​១២​ឆ្នាំ​ សិប្ប​ករ​យ័ញ​អៀង​ ដើរ​តាម​គ្រូ​ភ្លេង​របស់​ក្រុម​ភ្លេង​ភូមិ​ទំ ​ពក់​សក់​(ស្រុក​មី​ទូ​)​ដើម្បី​រៀន​ភ្លេង​។ ក្រោយ​ពី​រៀន​បាន​៧​ថ្ងៃ​ លោក​អាច​ លេង​បទ​ភ្លេង​ធម្ម​តា​បាន​។​ លោក​យ័ញ​អៀង​ រំ​លឹក​ឡើង​វិញ​៖ ​"​កាល​នោះ​ក្នុង​មួយ​យប់​លោក​គ្រូ​គាត់​បង្រៀន​៥​បទ​ ខ្ញុំ​រៀន​ចាំ​ទាំង​អស់​ ​ហើយ​ អាច​ប្រ​គំ​ជា​មួយ​វង់​ភ្លេង​បាន​ទៀត​ផង​។ ​ដំ​បូង​លោក​គ្រូ​ឲ្យ​ខ្ញុំ​កាន់​ទ្រ​ ក្រោយ​មក​ដោយ​ឃើញ​ខ្ញុំ​មា​នទេព​កោ​សល្យ​ រៀន​អី​ចេះ​ហ្នឹង​ ដូច្នេះ​គាត់​ បង្រៀន​របៀប​លេង​ឧប​ករណ៍​ដ​ទៃ​ទៀត​  ហើយ​អនុ​ញ្ញាត​ឲ្យ​ខ្ញុំ​ចូល​រួម​ ក្នុង​ក្រុម​ភ្លេង​ដើរ​លេង​គ្រប់​កន្លែ​ង​។ ​ដើរ​តាម​ក្រុម​ភ្លេង​បណ្ដើរ​រៀន​បណ្ដើរ​ ហេតុ​នេះ​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​លេង​បាន​ច្រើន​បទ​ភ្លេង​និង​លេច​ធ្លោ ​ជាង​គេ​ក្នុង​ចំ​ណោម​អ្នក​ដែល​រៀន​ជា​មួយ​"​។ ដើរ​តាម​ក្រុម​ភ្លេង​រៀន​ត្រឹម​ តែ​មួយ​ខែ​ប៉ុណ្ណោះ ​លោក​អៀង​ បាន​ក្លាយ​ជា​ដៃ​ភ្លេង​ចំ​ណាប់​ម្នាក់​មិន​ ត្រឹម​តែ​ចេះ​ឧប​ករណ៍​ភ្លេង​ខ្សែ​នោះ​ទេ​ លោក​អៀង​ នៅ​ទាំង​ចេះចា​ប៉ី​ដង​ វែង​ទៀត​ផង​។ ​ស្នង​បន្ត​សិល្ប​ករ​រាម​ច្បង​ លោក​អៀង​បាន​បង្រៀន​ភ្លេង​ ជា​បន្ត​ដល់​យុវ​ជន​ជំនា​ន់ក្រោយ​ ហើយ​រួម​គ្នា​ថែ​រក្សា​ក្រុម​ភ្លេង​ឲ្យ​មាន​ ឈ្មោះ​បោះ​សម្លេង​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ​។ បច្ចុប្បន្ន​ ទោះ​បី​លោក​ អៀង​មាន​ប្រ​ពន្ធ​ទៅ​រស់​នៅ​ឡឹម​តឹង​ក៏​ដោយ​ ប៉ុន្តែ​លោក​នៅ​តែ​ជា​ដៃ​ឯក​ របស់​ក្រុម​ភ្លេង​ទំ​ពក់​សក់​ដ​ដែល​។​ ជា​ង​២០​ឆ្នាំ​មក​រស់​នៅ​ឯ​ស្រុក​កំ​ ណើត​របស់​ប្រ​ពន្ធ​នៅ​ឡឹម​តឹង​ លោក​អៀង​បង្កើត​បាន​ក្លឹបតន្រ្តី​មួយ​ ហើយ​បាន​ចូល​រួម​ប្រ​ឡង​នៅ​ថ្នាក់​ស្រុក​ ខេត្ត​និង​តំ​បន់​ជា​ច្រើន​លើក​។ រៀង​រាល់​លើក​ដែល​លោក​អៀង​ ចូល​រួម​ប្រ​ឡង​ សុទ្ធ​សឹង​ជាប់​ចំ​ណាត់​ ថ្នាក់​ពិ​សេសៗ​ ជាក់​ស្ដែង​នៅ​សមោ​សរ​សិល្បៈ​មហា​ជន​ និង​សម្ដែង​ សម្លៀក​បំ​ពាក់​ខ្មែរ​របស់ខេ​ត្ត​នា​ឆ្នាំ​២០១៤​ លោក​អៀង​ ទទួល​បាន​រង្វាន់​ ឯក​ជន​ឆ្នើម​ខាង​ចម្រៀង​ចា​ប៉ី​ដង​វែង​ តាម​រយៈ​បទ​ "​ ជន​បទ​ឡឹម​តឹង​ បច្ចុប្បន្ន​"​។​ ជា​ពិ​សេស​នៅ​ពេល​ថ្មីៗ​នេះ ​នា​ឱ​កាស​ស​មោ​សរ​ចម្រៀង​ ប្រ​ជា​ប្រិយ​វៀត​ណាម​លើក​ទី​៦​ឆ្នាំ​២០១៥​នៅ​តំ​បន់​ណា​ម​បូ​ លោក​អៀង​ ទទួល​បាន​រង្វាន់​ជា​មួយ​នឹង​បទ​ចៅ​ដក​។​ ល។ 

 មិន​ត្រឹម​តែ​ជា​អ្នក​ភ្លេង​ សិប្ប​ករ​យ័ញ​​អៀង​ នៅ​ទាំង​ចេះ​ធ្វើ​ឧប​ករណ៍​ភ្លេង​ដូច​ជា​ទ្រ​ ប៉ី​អ ចា​ប៉ី​ដង​វែង​ ស្គ​រ​។ល។​ សម្រាប់​បម្រើ​ការ​ឲ្យ​ក្រុម​ភ្លេង​ ។​  ជា​អ្នក​ភ្លេង​ជាង​៤០​ឆ្នាំ​ ប្រ​ការ​ដែល​លោក​បា​រម្ភ​បំ​ផុត​គឺ​អ្នក​ស្នង​បន្ត​។ ​លោក​យ័ញ​អៀង​ សំ​ណេះ​សំ​ណាល​៖ ​"រាល់​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ ទោះ​​បី​ពិ​បាក​ ប៉ុន្តែ​មិន​ស្មើ​នឹង​ចា​ប៉ី​ដង​វែង​ទេ​ គឺ​ពិ​បាក​លេង​ណាស់​។​ ត្បិត​ថា​អ្នក​លេង​ចា​ប៉ី​ដង​វែ​ង​ គឺ​ត្រូវ​ដេញ​បណ្ដើរ​ ច្រៀង​បណ្ដើ​រ ឯ​ទំ​នុក​គឺ​ ត្រូវ​មាន​លក្ខណៈ​ជា​បទ​កំ​ណាព្យ​ចាប់​ចុង​ចួន​ ប​រិ​យាយ​អំ​ពី​អត្ថ​ន័យ​ ឬ​ រឿង​រ៉ាវ​អ្វី​មួយ​ច្បាស់​លាស់​ទៅ​តាម​សម​ត្ថ​ភា​ព​ តម្រិះ​វិជ្ជា​នៃ​សិល្ប​ករ ហេតុ​នេះ​សិល្ប​ករ​លេង​ចា​ប៉ី​ដង​វែង​ទាម​ទារ​ត្រូវ​តែ​មាន​ទេព្យ​កោស​ល្យ​ ខាង​និពន្ធ​កាព្យ​ឃ្លោង​។ ​ប៉ុន្តែ​ថា ​ទោះ​បី​ជា​ភ្លេង​ប្រ​ពៃ​ណី​ជាតិ​ពី​រោះ​យ៉ាណា​ក៏​ដោយ​ ក៏​នៅ​តែ​ពិ​បាក​នឹង​ទាក់​ទាញ​ស្រ​ទាប់​យុវ​ជន​បាន​ដែរ​។​ ឥ​ឡូវ​នេះ ​ក្រុម​ភ្លេង​ទំ​ពក់​សក់​និង​ក្រុម​ភ្លេង​ឡឹម​តឹង​ តន្រ្តី​ក​រ​ទាំង​នេះ​សុទ្ធ​សឹង​មាន​អា​យុ​មិន​ក្រោម​ពី​៥០​ឆ្នាំ​ ហើយ​​មិន​ទាន់​រក​បាន​យុវ​ជន​ណា​មួយ​ ដើម្បី​បណ្ដុះ​បណ្ដាល​និង​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​យូរ​អង្វែង​ ហេតុ​នេះ​ ខ្ញុំ​មាន​ការ​បា​រម្ភ​ទៅ​ពេល​អនា​គត​ក្រុម​ភ្លេង​ប្រ​ពៃណី​នេះ​ នឹង​មាន​ហា​និភ័យ​សា​បរ​លាប​"​៕​

​លី​ធា​ន​-​ពេ​ជ្រ​សឿន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សិប្ប​ករ​យ័ញ​អៀង​