26/01/2016 - 08:53

កសាងជនបទថ្មីនៅសុកត្រាំង

បច្ចុ​ប្បន្ន ខេត្ត​សុក​ត្រាំង មានឃុំចំ​​នួន២​០សម្រេចបទ​ដ្ឋាន​ជន​បទ​ថ្មី រួម​ចំណែក​ធ្វើ​ឲ្យ​ផ្លាស់​ថ្មី​ទិដ្ឋ​ភាព​ជន​បទ​។ ជីវ​ភាព​ប្រ​ជាជន​បាន​កែ​លម្អ​ជាបណ្តើរ​ៗ។​ 

 ផ្តើ​មពី​កសាង​ជនបទ​ថ្មី​រហូត​មក​ទល់​សព្វ​ថ្ងៃ ផ្លូវ​ចូល​ទៅ​កា​​ន់ភូមិ​ស្រុក​របស់ខេត្ត​សុក​ត្រាំង សុទ្ធ​តែ​ក្រាល​បេ​តុង​ទាំង​ស្រុង​ ។

 

ក្នុ​ង​អំឡុង​៥ឆ្នាំ​(២០១១-២០១៥) កសាង​ជន​បទ​ថ្មី ប្រភព​ទុន​កៀរ​គរ​អនុ​វត្ត​កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី​របស់​ខេត្ត​សុក​ត្រាំង បាន​ជាង​៦.៧៦០​ពាន់លាន​ដុង ក្នុង​នោះ ថវិ​កា​មជ្ឈិម​និង​ភូមិ​ភាគ​ជិត​១.៦៩៦​ពាន់​លាន​ដុង ទុន​គួប​ផ្សំ​ពី​កម្ម​វិធី​​គ្រោង​ការ​នានា​លើ​ភូមិ​សាស្រ្ត​ជាង​២.១០៣​ពាន់លាន​ដុង ទុន​អា​ជីវ​កម្ម​ជាង​១៦០​ពាន់​លាន​ដុង ទុន​ឥណ​ទាន​ជិត​២.៩៦​៣ពាន់លា​ន​ដុង  ស្រូបអត្រា​៤៣,៨២​%។ ពិសេស​ទុន​អា​ស្រ័យ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​ជាង​៥៨៨ពាន់​លាន​ដុង​។ ជាក់​ស្តែង​ប្រជា​ជន​បរិច្ចាគ​ដី៣៩៦​ហិក​តា ក​សាង​ស្ពាន​៧៥១កន្លែង ជួស​ជុល​បង្កើន​កម្រិត​ផ្លូវ​ជនបទ៩.២០១គីឡូម៉ែត្រ រួម​វិភា​គទា​ន​កម្លាំ​ង​ពល​កម្ម៨៨.០០០​ថ្ងៃ។ ប្រ​ការ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ ឆ្លង​តាម​រយៈ​ការផ្សព្វ​ផ្សាយ​នូវ​តួ​នា​ទី​ស្មារ​តី ភ្ញាក់​រលឹក​របស់​ប្រជា​ជន​ក៏​បាន​លើក​កម្ពស់​។ ផ្តើម​ពីនោះ លេច​ឡើង​គំ​រួ​ឈាន​មុខ​ជា​ច្រើន​រួម​វិ​ភាគ​ទាន​កសាង​ជន​បទ​ថ្មី​។ តួ​យ៉ាង​ដូចគ្រួ​សារ លោក​ត្រឹង​វាំុ​ងជីវ នៅ​ឃុំ​អាង​ថាញ់​១ ស្រុក​កូវ​ឡាវ​យ៉ុង រួម​វិភាគ​ទាន​ទឹក​ប្រាក់​ចំ​នួន​៣០០​លាន​ដុង និង​បរិច្ចាគ​ដី៩៩០​ម៉ែត្រ​កា​រ៉េ គិត​តម្លៃ​ដី​ជាង​១៥០​លាន​ដុង ដើម្បី​កសាង​ផ្លូវ​រ៉ាច់​ស៊ូ។ លោក​ជី​វ ឲ្យ​ដឹងៈ​"មុន​នេះ​ប្រ​ជា​ជន​ដូច​យើង​ខ្ញុំ​សុទ្ធ​តែ​ដើរ​លុយ​ភក់​ល្បាប់​ ម្ល៉ោះ​ហើយ​ពេល​ដឹង​ថា​ភូមិ ភា​គចលនា​កសាង​ជន​បទ​ថ្មី សំ​ខាន់​គឺធ្វើ​កិច្ច​ការមានប្រយោជន៍ដល់​ប្រ​ជា​ជន​។ ចាប់​ពី​ពេល​នោះមក​សំ​ណង់​នា​នា ដែល​ឆ្លង​កាត់​ដី​របស់​គ្រួ​សារ​ខ្ញុំ យើង​ខ្ញុំ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ជូន​រដ្ឋ​។ សព្វ​ថ្ងៃផ្លូវ​គមនា​គមន៍​ជន​បទ ចាប់​ពីភូមិ​ទៅ​ដល់​ឃុំ​សុទ្ធ​តែ​ចាក់​ក្រាល​បេ​តុង សា​លា​រៀន​ដំ​ណាក់​សុ​ខា​ភិ​បាល​។ល។ ត្រូវ​បាន​កសាង​សម​រម្យ អគ្គិ​ស​នី ទឹក​ស្អាត​ប្រើ​ប្រាស់​ក៏​មាន​សព្វ​គ្រប់​។ សំ​ណង់​ទាំង​នេះ​សុទ្ធ​សឹង​ប្រ​ជា​ជន​ជា​អ្នក​ទ​ទួល​ផល​"។

ឆ្លង​រយៈ​កាល​៥​ឆ្នាំ ខេត្ត​សុក​ត្រាំង មាន​ឃុំ​ចំ​នួន​២០​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី សម្រេ​ច​១៩​%លក្ខ​ឋាន​នៃ​សេច​ក្តី​សម្រេច​ម​ហា​សន្និ​បាត​បក្ខ​ភាគ ដំ​ណាក់​កាល​ឆ្នាំ​២០១១​-២០១៥ ហើយ​ឃុំ​នា​នា​ដែល​នៅ​សេស​សល់​ក៏​បាន​កសាង​សម្រេច​លក្ខ​ឋាន​ពី​១៣ឡើង​ទៅ​។ តាម​ប្រ​សាសន៍​លោក​ឡឹម​វាំុ​ងម៉ឹង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​ អនុ​ប្រ​ធាន​គណៈ​កម្មា​​ធិ​ការ​ប្រ​ជា​ជន​ខេត្ត កម្មវិ​ធី​ទិ​ស​ដៅ​ក​សាង​ជន​បទ​ថ្មី ជាគោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​សម​ស្រប​និង​ទឹក​ចិត្ត​ប្រ​ជា​ជន​។ ភាព​ជោគជ័យ​ដ៏​ធំ​បំ​ផុត​ក្នុង​ការ​កសាង​ជនបទ​ថ្មី​របស់​ខេត្ត គឺ​បង្ក​បាន​កម្លាំង​ចម្រុះ​ពី​សំណា​ក់​ប្រ​ជា​ជន ប្រ​ជា​ជ​ន​ជា​ស្នូល​ធ្វើ​ឲ្យ​ប្រ​ជា​ជន​យល់​ពី​ទិស​ដៅ​កសាង​ជន​បទ​ថ្មី ដើម្បី​លើក​ស្ទួយ​ជីវ​ភាពផ្ទាល់​ខ្លួន កសាង​ភូមិ​ស្រុក​សម្បូរ​សប្បាយ​អារ្យ​ធម៌​។ គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជា​និច្ច​កាល តែង​បង្អែក​ទៅ​លើ​ប្រ​ជា​ជន​និង​សហ​គមន៍ ដើម្បី​គិត​គូរ​ជីវ​ភាព​ជូន​ប្រជា​ជន​ពង្រីក​តួ​នា​ទី​ឈាន​មុខ​ គំ​រូរបស់​កម្មាភិបាល​​បក្ខ​ជន​គ្រប់​រូប​ដូច​ដំ​បូន្មាន​របស់ អ៊ំ​ហូ​" បក្ខ​ជន​នាំ​មុខ​ប្រ​ជាជន​តាម​ក្រោយ​" សូម្បី​តែ​អ្នក​ក្រ​ក៏​ត្រូវ​ចេះ​ជម្នះ​ការ​លំ​បាក​ឈាន​ឡើង​ចាក​ផុត​​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​បើកទូ​លាយ​ទម្រង់​រូប​ភាព​ល្អ​ៗ ដើម្បី​កសាង​ជន​បទ​ថ្មី ឆាប់​បាន​សម្រេច​ជោគ​ជ័យ​នៅ​តាម​ឃុំ​ តាម​ស្រុក​និង​លើភូមិ​សាស្រ្ត​ទូ​ទាំង​ខេត្ត​។ ក្នុង​ដំ​ណាក់​កាល​ឆ្នាំ​២០១៥-២០២០ គណៈច​ង្អុល​ការ​កសាង​ជ​ន​បទ​ថ្មី​របស់​ខេត្ត ក៏បាន​ដាក់​ចេញ​ទិស​ដៅ​ខិត​ខំ​កសាង​ដោយ​តិច​បំ​ផុត​៥០​%ចំ​នួន​ឃុំ​និង​ស្រុក​ចំ​នួន​២​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​៕

យ្វី​អាញ់​-សឺន​ម៉ាល័យ 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ខេត្ត​សុក​ត្រាំង