28/07/2015 - 10:05

សាមគ្គីភាពរវាងនគរបាលនិងកងទ័ព គឺជាប្រភពកម្លាំងនៃកងប្រដាប់អាវុធ

ក្រ​សួង​នគ​រ​បាល និង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​បាន​ធ្វើ​កិច្ច​សហ​ការ​រៀប​ចំ​សិក្ខា​សា​លា​វិទ្យា​សាស្រ្ត "បង្កើន​កិច្ច​សហ​ការ​រវាង​នគរ​បាល​ប្រ​ជា​ជន និង​កង​ទ័ព​ប្រ​ជា​ជន ក្នុង​ការ​អនុ​វត្តន៍​ភារ​កិច្ច​ធា​នា​សន្តិ​សុខ​សណ្តាប់ ធ្នាប់​និង​ការ​ពារ​ប្រ​ទេស​"។

អ្នក​វិ​ទ្យា​សាស្រ្ត ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ឧត្តម​បញ្ជា​ការ​ នាយ​នគរ​បាល​នៃ​នគរ​
បាល​ប្រ​ជា​ជន  និង​នាយ​ទា​ហាន​នៃ​​កង​​ទ័ព​​ប្រ​ជា​ជន​ចូល​រួម​សិក្ខា​សា​លា។​

សិក្ខា​សា​លា​បាន​ទាក់​ទាញ​អ្នក​វិ​ទ្យា​សាស្រ្ត អ្នក​សិក្សា​ស្រាវ​ជ្រាវ និង​ឧត្តម​បញ្ជា​ការ​រាប់​រយ​រូប ព្រម​ទាំង​នាយ​ទា​ហាន​ តំ​ណាង​ស្ថា​ប័ន​អគ្គ​សេ​នា​ធិ​ការ​នៃ​កង​ទ័ព ប្រ​ភេទ​ទ័ព បញ្ជា​ការ​ដ្ឋាន អគ្គ​នា​យក​ដ្ឋាន អង្គ​ភាព ក្រោម​ឱ​វាទ​នៃ​ក្រ​សួង​ការ​ពារ​ប្រ​ទេស និង​ក្រ​សួង​នគរ​បាល​; ថ្នាក់​ដឹក​នាំ​បញ្ជា​ការ​នគរ​បាល បញ្ជា​ការ​ដ្ឋាន​យោ​ធា កង​ការ​ពារ​ព្រំ​ដែន​ខេត្ត ក្រុង​នា​នា​ចំ​ណុះ​មជ្ឈិម​។ល។

ថ្លែង​​សុន្ទ​រក​ថា​ក្នុង​អង្គ​សិក្ខា​សា​លា ឧត្តម​សេនីយ៍​ឯក បណ្ឌិត​សាស្រ្តា​ចារ្យ ត្រឹង​ដាយ​ក្វាង សមា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ទ្រឹស្តី​នៃ​ក្រ​សួង​នគរ​បាល​បាន​គូស​បញ្ជាក់​ ៖"​សាម​គ្គី​ភាព កិច្ច​សហ​ការ​រវាង​នគរ​បាល ប្រ​ជា​ជន​និង​កង​ទ័ព​ប្រ​ជា​ជន បាន​ក្លាយ​ជា​ប​វេ​ណី ជា​កត្តា​មិន​អាច​ខ្វះ​បាន​និង​ជា​ប្រ​ភព​កម្លាំង​​សម្រាប់​កង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​"។

ឧត្តម​សេនីយ៍​ឯក ត្រឹង​ដាយ​ក្វាង បញ្ជាក់​៖ នគរ​បាល​ប្រ​ជា​ជន​និង​កង​ទ័ព​ប្រ​ជា​ជន គឺ​ជា​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ទាំង​ពី​រ​ដ៏​សំ​ខាន់​របស់​បក្ស​និង​រដ្ឋ ហើយ​គឺ​ជា​កង​កម្លាំង​ស្នូល​ក្នុង​ការ​អនុវត្តន៍​ភារ​កិច្ច​ការ​ពារ​សន្តិ​សុខ​ជាតិ រក្សា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម និង​ភារ​កិច្ច​ការ​ពា​រប្រ​ទេស​។ ចាប់​ពី​ថ្ងៃ​បង្កើត​មក​ទល់​ពេល​នេះ ត្រូវ​បាន​បក្ស​និង​អ៊ំ​ហូ​ជា​ទី​ស្រ​ឡាញ់​អប់​រំ លត់​ដំ ដូច្នេះ​នគរ​បាល​ប្រ​ជា​ជន​និង​កង​ទ័ព​ប្រ​ជា​ជន​ជា​និច្ច​កាល តែង​សាម​គ្គី​ផ្សារ​ភ្ជាប់​ស្មា​ប្រ​កៀក​ស្មា ធ្វើ​សហ​ប្រតិ​បត្តិ​កា​រប្រ​យុទ្ធ​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បក្ស រដ្ឋ និង​ប្រ​ជា​ជន​ប្រ​គល់​ជូន រួម​ចំ​ណែក​ដ៏​ពិ​សេស​បំ​ផុត​ក្នុង​ការ​ធ្វើ​ឲ្យ​ប​រា​ជ័យ​រាល់​ពួក​បច្ចា​មិត្ត​ឈ្លាន​ពាន ការ​ពារ​រឹង​មាំ​ឯក​រាជ្យ អធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី​ ការ​ពារ​សមិទ្ធិ​ផលបដិ​វត្តន៍ ការ​ពារ​បក្ស រដ្ឋ របប​សង្គម​និ​យម​និង​ការ​ពារ​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន។

​ឧត្តម​សេនីយ៍​ឯក ត្រឹង​ដាយ​ក្វាង វាយ​តម្លៃ៖ រយៈ​ពេល​កន្លង កង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​និង​កង​ទ័ព​ប្រ​ជាជ​ន បាន​សហ​ប្រតិ​បត្តិ​ការ​អនុ​វត្ត​ភារ​កិច្ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង ការ​ពារ​ប្រ​ទេស​ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​ឯក​រាជ្យ អធិប​តេយ្យ​បូរណ​ភាព​ទឹក​ដី​នៃ​មាតុ​ភូមិ ធានា​ការ​ដឹ​ក​នាំ​របស់​បក្ស​ទៅ​លើ​រដ្ឋ​និង​សង្គម​ លើក​កម្ពស់​កម្លាំង​ស​រុប​របស់​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន កសាង​ជំ​ហរ​យុទ្ធ​សាស្រ្ត សន្តិ​សុខ​ប្រ​ជា​ជន​រឹង​មាំ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ជំ​ហរ​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​ទូ​ទាំង​ប្រ​ជា​ជន ធា​នា​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម ដើម្បី​បម្រើ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​កិច្ច​និង​កិច្ច​ការ​ផ្លាស់​ថ្មី បើក​ចំ​ហស​មាហ​រណ​កម្ម​ប្រ​ទេស​ជាតិ​។

​ថ្លែង​យោ​បល់​ក្នុង​អង្គ​សិក្ខា​សា​លា រួម​មាន​មតិ​អស់​ពី​ចិត្ត​ពី​ថ្លើម​និង​ទទួល​បន្ទុក​ខ្ពស់​ច្បាម​បធាន​បទ​សិក្ខា​សា​លា​ជា​ច្រើន រួម​ចំ​ណែក​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ជាង​ទៀត​ទៅ​លើ​បញ្ហា​ជាក់​ស្តែង និង​ទ្រឹ​ស្តី​ខាង​ទំ​នាក់​ទំ​នង​ស​ហប្រតិ​បត្តិ​ការ​រវាង​នគរ​បាល​ប្រ​ជា​ជន និង​កង​ទ័ព​ប្រ​ជា​ជន​ក្នុង​ការ​អនុ​វត្តន៍​ភារ​កិច្ច ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ការ​ពារ​ប្រ​ទេស​;  រាល់​ការ​ថ្លែង​យោ​បល់​ធ្វើ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​លើ​កត្តា​ចាំ​បាច់ និង​សំ​ណូម​ពរ​នៃ​ខ្លឹម​សារ រូប​ភាព​គោល​លំ​នាំ គោល​ការណ៍​ស្តី​ពី​យន្ត​ការ​ក្នុង​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​នគរ​បាល​ប្រ​ជា​ជន និង​កង​ទ័ព​ប្រ​ជា​ជន​។ ក្រោយ​ពី​ស្រាវ​ជ្រាវ វិ​ភាគ​ស៊ី​ជម្រៅ និង​វាយតម្លៃ​ចំ​ពោះ​ដំ​ណោះ​ស្រាយ​ដែល​បាន​អនុ​វត្ត​ក្នុង​រយៈ​ពេល​កន្លង រួច​លើក​ឡើង​ពី​លទ្ធ​ផល​ដែល​សម្រេច​បាន​ក៏​ដូច​ជា​ភាព​ឱន​ថយ និង​ចំ​ណុច​ខ្វះ​ខាត​សិក្ខា​សា​លា​ក៏ បាន​ដក​ស្រង់​នូវ​មេ​រៀន​បទ​ពិ​សោធន៍ លើក​សំ​ណើ​ក៏​ដូច​ជា​ស្នើ​សូម​នូវ​ដំ​ណោះ​ស្រាយ​ទាំង​ឡាយ សំ​ដៅ​លើក​កម្ពស់​ទំ​នាក់​ទំ​នង​សហ​ប្របត្តិ​​ការ​រវាង​នគ​រ​បាល​ប្រ​ជា​ជន​ជា​មួយ​នឹង​កង​ទ័ព​ប្រ​ជា​ជន​ក្នុង​រយៈ​ពេល​​ខាង​មុខ​៕

ថាញ់លីម (NDTĐ) ប្រែសម្រួលៈ លីសៀ

 

ចែករំលែកអត្ថបទ