គម្រោងការ "ពង្រឹងការផ្សព្វផ្សាយអប់រំច្បាប់ដល់កម្មាភិបាលប្រជាជនតំបន់ព្រំដែន កោះ សមុទ្រ ដំណាក់កាល២០១៣-២០១៦" ត្រូវបានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង ធ្វើការផ្សព្វផ្សាយអនុវត្តនៅឆ្នាំ២០១៤ រួមចំណែកបង្កើនចំណេះដឹងជូនប្រជាជនអំពីការអនុវត្តន៍ច្បាប់របស់រដ្ឋ។
កងទ័ពការពារព្រំដែនរៀបចំសន្និបាតផ្សព្វផ្សាយអប់រំច្បាប់ជូនដល់ប្រជាជន។
ក្នុងដំណាក់កាលអនុវត្ត គណៈចង្អុលការគម្រោងបានរៀបចំកិច្ចប្រជុំហ្វឹកហាត់បានជាង៣៣៧លើក ដើម្បីផ្សព្វផ្សាយច្បាប់ដល់កម្មាភិបាល មូលដ្ឋាននិងប្រជាជនចំណុះ១១ឃុំ សង្កាត់តំបន់ព្រំដែនសមុទ្ររបស់ខេត្ត។ ខ្លឹមសារដែលបានផ្សព្វផ្សាយ រួមមាន៖ ច្បាប់ដីធ្លី ច្បាប់ព្រំដែនជាតិ ច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ស្ថានការណ៍សមុទ្រខាងកើត។ល។ ឆ្លងតាមរយៈនោះ ទាក់ទាញអ្នកចូលរួមស្តាប់បានជាង១៦ពាន់៣០០លើកនាក់។ លោកផាមវៀកភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ឲ្យដឹង៖ "ក្នុងពេលកន្លង ឃុំបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងប៉ុស្តិ៍ការពារព្រំដែនបាយយ៉ា និងអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ ដើម្បីរៀបចំផ្សព្វផ្សាយជាពីរភាសាវៀត-ខ្មែរ ដោយរូបភាពជាច្រើន មានដូច៖ ផ្សព្វផ្សាយផ្ទាល់មាត់ ផ្គួបផ្សំនឹងការផ្សព្វផ្សាយតាមរយៈអង្គការមហាជនតាមប្រព័ន្ធស្ថានីយ៍ផ្សាយសម្លេងឃុំ។ល។
រួមចំណែកជួយឲ្យមាមីងយល់ដឹង និងមានស្មារតីអនុវត្តបានល្អនូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ជាពិសេស ឃុំក៏បានបង្កើតក្លឹបពិគ្រោះច្បាប់១ ដោយមានសមាជិក១៩នាក់ រៀបចំជួបជុំធ្វើសកម្មភាពបាន១០លើក ដោយមានកម្មាភិបាល និងប្រជាជនចូលរួម៦៥០លើកនាក់។
ទន្ទឹមនឹងនោះ ប៉ុស្តិ៍ការពារព្រំដែនដែលមានទីតាំងនៅភូមិសាស្រ្តដែលមានជនរួមជាតិខ្មែររស់នៅកុះករ នៅទាំងរៀបរៀងឯកសារច្បាប់ជាភាសាខ្មែរទៀតផង ដើម្បីផ្សព្វផ្សាយផ្គួបផ្សំក្នុងឱកាសបុណ្យប្រវេណីរបស់ជនរួមជាតិ។ ទន្ទឹមនឹងនោះ ប៉ុស្តិ៍នៅទាំងសហការជាមួយភូមិភាគនានារៀបរៀងគម្រោងសង្ខេបឯកសារ និងផ្សព្វផ្សាយដោយផ្ទាល់នូវឯកសារច្បាប់ចែកចាយថាស និងផ្សាយតាមប្រព័ន្ធស្ថានីយ៍ផ្សាយសម្លេងឃុំ។ល។ តាមការប៉ាន់ស្មាន ការផ្សព្វផ្សាយមានអ្នកស្តាប់ជាង៦០.០០០លើកនាក់។ បងលីវុាំងតៀង ប្រធានក្រុមការងារមហាជននៃប៉ុស្តិ៍ការពារព្រំដែនវិញចូវ ឲ្យដឹង៖ " ឆ្លងតាមរយៈការផ្សព្វផ្សាយអប់រំច្បាប់ ផ្គួបផ្សំជាមួយក្រុមកប៉ាល់ ក្រុមនារី ក្រុមសម្ព័ន្ធយុវជន។ល។ ដូច្នេះ មាមីងកាន់តែយល់ច្បាស់ និងអនុវត្តតាមតច្បាប់របស់រដ្ឋបានត្រឹមត្រូវ រួមចំណែកធ្វើឲ្យស្ថានភាពបំពានច្បាប់មានការកាត់បន្ថយជាបណ្តើរៗ។
តាមវរសេនីយ៍ឯក ត្រឹងមិញលី ស្នងការនយោបាយនៃកងទ័ពការពារព្រំដែន និងជាប្រធានគណៈចង្អុលការគម្រោងការបានបញ្ជាក់ថា អស់រយៈកាលជាងមួយឆ្នាំអនុវត្តគម្រោងការនេះ បាននាំមកនូវប្រសិទ្ធភាពយ៉ាងប្រត្យក្ស។ ជួយឲ្យកម្មាភិបាល សម្ព័ន្ធយុវជននិងប្រជាជនតំបន់ព្រំដែនសមុទ្ររបស់ខេត្ត ក្តាប់បានខ្លឹមសារជាមូលដ្ឋាននៃរាល់ឯកសារច្បាប់។ ទន្ទឹមនឹងនោះ ធ្វើឲ្យមានការវិវឌ្ឍន៍ល្អនូវស្មារតីអនុវត្តច្បាប់រដ្ឋរបស់កម្មាភិបាលនិងប្រជាជនគ្រប់ជាន់ស្រទាប់។ ដូច្នេះ ករណីបំពានច្បាប់នៅឃុំ សង្កាត់ទីប្រជុំជនព្រំដែនរបស់ខេត្ត មានការកាត់បន្ថយច្រើនបើប្រៀបធៀបនឹងមុននេះ៕
យ្វីអាញ់-សុផល