អប់រំខេត្តសុកត្រាំង បានត្រៀមបម្រុងការងារជាស្រេចដើម្បីលោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សទូទាំងខេត្ត រីករាយឈានចូលឆ្នាំសិក្សាថ្មី ឆ្នាំ២០១៥-២០១៦។
គ្រប់សាលានៅលើភូមិសាស្រ្តខេត្ត ត្រៀមបង្រុងឲ្យឆ្នាំ សិក្សាថ្មី។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង ឆ្នាំសិក្សា២០១៥-២០១៦ មន្ទីរអប់រំនិងបណ្តុះបណ្តាលបានវិនិយោគទុនទឹកប្រាក់ជាង៣៣០ពាន់លានដុង ដើម្បីកសាងបន្ទប់រៀនថ្មីចំនួន៣៩៥ ជួសជុលបង្កើនកម្រិត បន្ទប់រៀន១៣៧បន្ទប់ បន្ទប់អនាម័យ៤៤ បំពេញបន្ថែមគ្រឿងបរិក្ខារសម្រាប់បម្រើការបង្ហាត់បង្រៀននិងរៀន១.២៥០គ្រឿង។ លោកគ្រូលីរដ្ឋា នាយករងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តសុកត្រាំង ឲ្យដឹង៖ "ក្នុងឱកាសវិស្សមកាល មន្ទីរអប់រំនិងបណ្តុះបណ្តាលបានរៀបចំបើកវគ្គបំប៉នហ្វឹកហាត់ មុខជំនាញនយោបាយវិស្សមកាល និងបំពេញបន្ថែមកងជួរកម្មាភិបាល គ្រូបង្រៀនត្រូវតាមការកំណត់។ ពិសេសគឺជម្រើសសិស្សកម្រិតដំបូងចូលរៀននៅប្រព័ន្ធសាលាជនជាតិអន្តេវាសិក និងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូបានសម្រេចជាស្ថាពរ។ ម្យ៉ាងទៀតសិស្សានុសិស្សគ្រប់កម្រិតក្នុងទូទាំងខេត្តនឹងប្រមូលផ្ដុំបើកបវេសនកាលនៅថ្ងៃ៥ ខែកញ្ញា ឆ្នាំ២០១៥"។
បច្ចុប្បន្ន ទូទាំងខេត្តសុកត្រាំង មានសាលាជនជាតិអន្តេវាសិក៩សាលា នៅភូមិសាស្រ្តនានា មានជនរួមជាតិខ្មែររស់នៅកុះករ។ រយៈពេលកន្លង ដោយសារតការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ សាលាជនជាតិអន្តេវាសិកនីមួយៗ សុទ្ធសឹងបានវិនិយោគទុនកសាងត្រឹមត្រូវផ្នែកមូលដ្ឋាន សម្ភារៈ គ្រឿងបរិក្ខារសម្រាប់បម្រើការនិងកងជួរគ្រូបង្រៀនមានគុណសម្បត្តិសីលធម៌ល្អ សមត្ថភាពមុខជំនាញសុទ្ធតែសម្រេចលើសពីកម្រិត។ លោកគ្រូលីថាញ់ហ៊ឹង នាយកសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ ឲ្យដឹង៖ "ឆ្នាំសិក្សា២០១៥-២០១៦ សាលាមានសិក្ខាកាម១៥៧អង្គនិងរូប ក្នុងនោះ មានសមណសិស្សទើបតែបានជម្រើស៣៩អង្គ។ មកទល់ពេលនេះ ការបើកបវេសនកាលឆ្នាំសិក្សាថ្មី ត្រូវបានសាលាត្រៀមបម្រុងរួចស្រេច។ នេះគឺជាសាលាសម្រាប់សមណសិស្សនៅតំបន់ណាមបូ ម្ល៉ោះហើយមូលដ្ឋានសម្ភារៈត្រូវបានវិនិយោគទុនកសាងរឹងមាំ កងជួរគ្រូបង្រៀនសុទ្ធតែមានសមត្ថភាពមុខជំនាញហួសពីកម្រិត។ ក្រៅពីនោះ អន្តេវាសិកដ្ឋានរបស់សាលាធានា១០០%សម្រាប់សមណសិស្សស្នាក់នៅហើយសមណសិស្សនិមន្តមកសិក្សាតែងបានទទួលរបបគោលនយោបាយ ដូចសិស្សសាលាជនជាតិអន្តេវាសិកនានាដែរ"។
តាមប្រសាសន៍លោកគ្រូលីរដ្ឋា ឆ្នាំសិក្សា២០១៥-២០១៦ សាលាជនជាតិអន្តេវាសិកនានាលើភូមិសាស្រ្តខេត្ត ជម្រើសសិស្សបាន៨៣៦រូប។ ក្នុងនោះ ថ្នាក់ទី១០មានសិស្ស២៦៨រូប ដទៃពីនោះគឺសិស្សមធ្យមសិក្សាមូលដ្ឋាន។ អាចនិយាយបានថា លក្ខណៈមូលដ្ឋានសម្ភារៈគ្រឿងបរិក្ខារសម្រាប់បម្រើការនិងគ្រូបង្រៀនទាំងអស់របស់សាលានីមួយៗ លើភូមិសាស្រ្តខេត្តសុកត្រាំង បានត្រៀមរួចរាល់សម្រាប់គ្រូនិងសិស្សរីករាយឈានចូលឆ្នាំសិក្សាថ្មី៕
លីធាន-លីសៀ