25/08/2015 - 09:38

ហូវយ៉ាងយកចិត្តទុកដាក់បង្រៀនអក្សរខ្មែរជូនកុមារ

ជា​ទម្លាប់​ទូ​ទៅ​ គឺ​ដល់​ឱ​កាស​វិ​ស្សម​កាល​ម្តង​ៗវត្ត​ខ្មែរនា​នា​ នៅ​ខេត្ត​ហូវ​យ៉ាង តែង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ជន​ជាតិ​។ ឆ្នាំ​នេះ​ វត្ត​ខ្មែរ​នៅ​ខេត្ត​ហូវ​យ៉ាង បាន​ទាក់​ទាញ​សិស្ស​ចូល​រៀន​ប្រ​មាណ​​ជាង​​៣០០​នាក់​។ នេះ​ជា​ទង្វើ​យ៉ាង​ស​កម្ម​ រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស ថែ​រក្សាពង្រឹង​ពង្រីក​ភា​សា អក្សរ​សាស្រ្ត​ វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​។

ប្អូនៗមានចំណូលចិត្តរៀនអក្សរខ្មែរ ។

ទោះបីថ្នាក់រៀននៅតាមវត្ត ត្រូវបានរៀបចំបើកថ្នាក់បង្រៀនក្នុងអំឡុង វិស្សមកាល៣ខែក៏ដោយ ប៉ុន្តែវត្តបទុមវង្សីទទួលប្អូនៗ៣០នាក់ចូល រៀន គឺមានសិស្សច្រើនបំផុតតាំងពីមុនមក ព្រះតេជព្រះគុណឡឹមអ៊ុក ហៀង ព្រះចៅអធិការវត្តបទុមវង្សី មានថេរដីកាៈ "មាមីងពុទ្ធបរិស័ទចំ ណុះជើងវត្ត យកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅខ្លួនខ្លាំង ណាស់។ នៅឱកាសវិស្សមកាល ឪពុកម្តាយសិស្សនាំកូនមកវត្តបញ្ចុះ ឈ្មោះចូលរៀនអក្សរខ្មែរ។ ពិសេស វត្តនានាក្នុងខេត្ត នៅទាំងទទួល កូនចៅជនរួមជាតិខ្មែរនៅបណ្តាខេត្តមកស្នាក់នៅរៀនសូត្រ ដូចៈ បាក​ លីវ និងសុកត្រាំង។ 

 បញ្ហាដែលវត្តនានា រៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរជូនកូនចៅជន រួមជាតិខ្មែរ គឺជាសកម្មភាពមួយប្រកបដោយអត្ថន័យក្នុងការអភិរក្ស ថែរក្សានិងពង្រឹងពង្រីកភាសា អក្សរសាស្រ្ត  ព្រមជាមួយនោះជួយឲ្យ កុមារនៅជនបទមានឱកាសប្រជុំជីវភាពមានប្រយោជន៍ជាក់ស្តែង ។ ប្អូនស្រីធីង៉ី សិស្សរៀនថ្នាក់ទី៨ សាលាចំណេះទូទៅជនជាតិអន្តេវាសិក ហីមឡាម ទីប្រជុំជនរ៉ាច់រ៉យ ស្រុកចូវថាញ់ ឲ្យដឹងៈ "ក្នុងនាមជាជនជាតិ ខ្មែរមួយរូប តែមិនចេះភាសា អក្សរសាស្រ្តរបស់ខ្លួន ពិតជាមានការអា ម៉ាសខ្លាំងណាស់ ម្ល៉ោះហើយពេលវិស្សមកាល ប្អូនសូមឪពុកម្តាយចូល វត្តរៀនអក្សរខ្មែរ។ ប្អូនរៀនបាន៤ឆ្នាំ ហើយចេះសរសេរ ចេះអានបង្គួរ។ មកវត្តរៀន ប្អូននៅទាំងស្គាល់មិត្តភក្តិច្រើន និងបានលេងល្បែងផ្សេងៗ ដ៏មានប្រយោជន៍ទៀតផង។
 ព្រះតេជព្រះគុណ លីយ៉ែ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហា ជាតិខេត្តហូវយ៉ាង មានថេរដីកាៈ "ការបង្រៀនអក្សរខ្មែរ ជូនកូនចៅមា មីងពុទ្ធបរិស័ទក្នុងឱកាសវិស្សមកាល ដើម្បីប្អូនៗចេះអក្សរសាស្រ្តជាតិ ខ្លួន ផ្តើមពីការរៀននោះ រក្សានិងធ្វើឲ្យប្រសើរឡើងនូវអត្តសញ្ញាណវប្ប ធម៌ជាតិ។ រៀងរាល់ឆ្នាំ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តហូវ យ៉ាង សំណូមពរវត្តខ្មែរចំនួន១៥វត្ត នៅលើភូមិសាស្រ្តខេត្ត បើកថ្នាក់ រៀនដោយប្រើប្រាស់របៀងកុដិ សាលាដើម្បីបង្រៀនអក្សរខ្មែរ។ ថ្វីត្បិត តែនៅជួបការលំបាកខាងមូលដ្ឋានសម្ភារៈ ប៉ុន្តែស្មារតីរៀនសូត្ររបស់ ប្អូនៗខ្ពស់ខ្លាំងណាស់។
 ខេត្តហូវយ៉ាង មានជនរួមជាតិខ្មែររស់នៅចំនួន៥.៥៥០គ្រួសារ ដោយ មានមនុស្សជាង២៦.២៥០នាក់ ស្រូបអត្រា៣,៥% នេះចំនួនប្រជាជន រួមរស់នៅប្រមូលផ្តុំនៅ២៣ ឃុំរបស់ស្រុក ក្រុង ទីប្រជុំជនចំនួន៧ លើភូមិ សាស្រ្តខេត្ត។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យដោយបានការយកចិត្តទុកដាក់ របស់បក្ស និងរដ្ឋ ជីវភាពជនរួមជាតិខ្មែរលើភូមិសាស្រ្តត្រូវបានកែលំអ គួរឲ្យកត់សម្គាល់។ ប្រព័ន្ធសាលារៀន ត្រូវបានកសាងសមរម្យសព្វភូមិ ស្រុក កូនចៅមានលក្ខណសម្បត្តិចូលរៀន។ មានភូមិស្រុកជាច្រើន ក្លាយជាភូមិស្រុករៀនសូត្រ ឬត្រកូលសង្វាត់រៀនសូត្រ កូនចៅជនរួម ជាតិខ្មែររៀនសូត្របានចប់ចុង ចប់ដើម ចូលរួមការងារពសង្គម និងបាន តែងតាំងធ្វើជាកម្មាភិបាលស្នូលនៅភូមិភាគ៕

ហ្វិញសឺ (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) ប្រែសម្រួលៈសឺនម៉ាល័យ

ចែករំលែកអត្ថបទ