11/08/2015 - 14:35

លើកកម្ពស់គុណភាពកងជួរគ្រូបង្រៀន

ផ្នែកអប់រំស្រុកឡុងភូ ខេត្តសុកត្រាំង បានផ្តុំកម្លាំងលើកកម្ពស់សមត្ថភាពមុខជំនាញវិជ្ជាជីវៈជូនកងជួរគ្រូបង្រៀន ដើម្បីឆ្លើយតបទៅនឹង តម្រូវការអប់រំក្នុងដំណាក់កាលថ្មី។

កងជួរ​គ្រូ​បង្រៀន​ជានិច្ច​កាល​តែងខិត​ខំ​អនុវត្ត​សម្រេច​បាន​ល្អនូវ​ភារ​កិច្ច។

រយៈពេលកន្លង កងជួរកម្មាភិបាល គ្រូបង្រៀនស្រុកឡុងភូ ត្រូវបានបន្តការបំពេញបន្ថែម និងរៀបចំឲ្យមានរបៀបរៀបរយទាំងបរិមាណភាពទាំងគុណភាព រួចធានាគ្រប់គ្រូបង្ហាត់បង្រៀនរាល់វិញ្ញាសា។ ម្យ៉ាងទៀត មានកម្មាភិបាលគ្រូបង្រៀនជាច្រើន ត្រូវបានបញ្ជូនទៅចូលរួមវគ្គបំពាក់បំប៉នបណ្តុះបណ្តាលលើកកម្ពស់មុខជំនាញវិជ្ជាជីវៈ។ បច្ចុប្បន្ន អត្រាគ្រូបង្រៀនសម្រេចបទដ្ឋាន នៅរាល់កម្រិតសិក្សារបស់ស្រុកឡុងភូ សម្រេច៩៩,៧%។ ក្នុងនោះ ថ្នាក់មតេ្តយ្យសម្រេចបទដ្ឋាន១០០% បឋមសិក្សាសម្រេច១០០% មធ្យមសិក្សាមូលដ្ឋានសម្រេច៩៩,១%។ ពិសេស គឺស្រុកឡុងភូ មានគ្រូបង្រៀនហួសពីកម្រិតបទដ្ឋានជាង ៦៦%។ 

ទន្ទឹមនឹងនោះ ឡុងភូតែងផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាអភិវឌ្ឍប្រព័ន្ធសាលារៀន។ ទូទាំងស្រុកមាន៤៩សាលារៀន ក្នុងនោះមាន ១៧ សាលាត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានជាតិ (រួមមានថ្នាក់មតេ្តយ្យ៣សាលា បឋមសិក្សា៩សាលា និងមធ្យមសិក្សាមូលដ្ឋាន៥ សាលា)។ លោកគ្រូថាច់ហ្វាងថា នាយកសាលាមធ្យមសិក្សាមូលដ្ឋានជន ជាតិអន្តេវាសិកឡុងភូ ឲ្យដឹង៖ "លក្ខណៈពិសេសរបស់សាលា គឺ​សិស្សានុសិស្សជាជនជាតិខ្មែរទាំង១០០% ម្ល៉ោះហើយប្អូនៗតែងមាន​ការលំបាកខាងភាសាសកល។ អាស្រ័យហេតុនោះ រយៈពេលកន្លង គ្រូបង្រៀនរបស់សាលាជានិច្ចកាលតែងចូលរួមវគ្គបំពាក់បំប៉នវិជ្ជាជីវៈ ម្ចាស់ការរៀនសូត្រនិងសិក្សាស្រាវជ្រាវ លើកកម្ពស់សមត្ថភាពមុខជំនាញ ដើម្បីជ្រើសរើសវិធានការបង្ហាត់បង្រៀនឲ្យបានល្អ ងាយយល់ ងាយចាំ ធ្វើយ៉ាងណាជួយប្អូនៗក្រេបជញ្ជក់មេរៀនបានឆាប់រហ័ស"។ ក្រៅពីនេះ កងជួរគ្រូបង្រៀនតែងបានបំពាក់បំប៉នរៀនសូត្រដោយខ្លួនឯង ម្ល៉ោះហើយគុណភាពបង្ហាត់បង្រៀនត្រូវបានកើនឡើងជាលំដាប់។ រៀងរាល់ឆ្នាំ  អត្រាសិស្សឡើងថ្នាក់នៅសាលាមធ្យមសិក្សាមូលដ្ឋានជនជាតិអន្តេវាសិកឡុងភូតែងសម្រេច១០០%។

 លោកហ្វិញក្វឹកឡឹម ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកឡុងភូ ឲ្យដឹង៖  "រយៈពេលកន្លង កម្មាភិបាលនិងគ្រូបង្រៀនម្នាក់ៗនៅក្នុងស្រុកតែងមានការលើកកម្ពស់ស្មារតីភ្ញាក់រលឹកទទួលបន្ទុកសីល ធម៌វិជ្ជាជីវៈ និងស្មារតីឆ្លងកាត់ការលំបាករៀនសូត្រ លត់ដំដោយខ្លួនឯង​ដូច្នេះស័ក្តិសមជាគំរូដើម្បីសិស្សានុសិស្ស និងអាណាព្យាបាលស្រ ឡាញ់​ទុកចិត្តរាប់អាន។ មានគ្រូបង្រៀនជាច្រើន ពិសេសគឺថ្នាក់មតេ្តយ្យ និងបឋមសិក្សាស្ម័គ្រចិត្តបង់ថវិកាខ្លួនឯង ដើម្បីរៀនវគ្គបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈខ្ពស់ជាង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំនាបច្ចុប្បន្ន។ ផ្តើមពីលក្ខណៈសម្បត្តិខាងមូលដ្ឋានសម្ភារៈមានភាពប្រសើរ ដូច្នេះ ស្រុកបានទាក់ទាញសិស្សានុសិស្សស្ទើរតែទាំងអស់លើភូមិសាស្រ្តចូលរៀន។ ក្នុងនោះ ទូទាំងស្រុកមានសិស្សានុសិស្សជនជាតិខ្មែរជាង៨.០០០នាក់ ស្រូបអត្រាជាង២០%នៃចំនួនសិស្សានុសិស្សសរុបនៅឡុងភូ"៕

យ្វីអាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកហ្វិញក្វឹកឡឹម