27/10/2015 - 14:41

លើកស្ទួយជីវភាពជូនជនជាតិភាគតិច

គិត​គូរ​ជីវ​ភាព ពង្រីក​តួ​នា​ទី​របស់​ជន​រួម​ជាតិ​ភាគ​តិច ដើម្បី​រួម​ចំ​ណែក​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​នៃ​ប្រ​ជា​សុ​ខុ​មាល​ភាព និង​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ទាំង​ឡាយ ហើយ​ក៏​ជា​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​រាល់​លំ​ដាប់​ថ្នាក់​ផ្នែក​របស់​ខេត្ត​បាក​លីវ​។ លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​អំ​ឡុង​៥ឆ្នាំ​កន្លង គួរ​ឲ្យ​កត់​សម្គាល់​និង​គួរ​ជា​ទី​មោទនៈ​។ 

 សមា​គម​កាក​បាទ​ក្រ​ហម​ក្រុង​បាក​លីវ ជូន​អំ​ណោយ​ដល់​ គ្រួ​សារ​ខ្មែរ (ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ)​។

 បច្ចុ​ប្បន្ន នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិភាគ​តិច​រស់​នៅ​កុះ​ករ​មជ្ឈ​មណ្ឌល​ឃុំ ភូមិ​រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​កើន​១២,៨​% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០៩; ដង​ផ្លូវ​ត​ភ្ជាប់​ឃុំ ភូមិ និង​កន្លែង​ប្រ​មូល​ផ្តុំ​ប្រ​ជា​ជន​រស់​នៅ​កុះករ សុទ្ធ​តែ​បាន​ក្រាល​កៅ​ស៊ូ បេ​តុង​រួច​រាល់ ដើម្បី​បង្កល​ក្ខណៈ​ងាយ​ស្រួល​សម្រាប់​អភិ​វឌ្ឍលើ​គ្រប់​វិ​ស័យ​នៃ​សេដ្ឋ​កិច្ច-សង្គម​កិច្ច; ឃុំ​ទី​ប្រ​ជុំ​ជន​ទាំង​១០០% សុទ្ធ​តែ​បាន​កសាង​ប្រ​ព័ន្ធ​អ​គារ​សិក្សា ដំ​ណាក់​សុ​ខា​ភិ​បាល​រឹង​មាំ ធានា​ការ​រៀន​សូត្រ និង​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន; គ្រួ​សារ​នៅ​តាម​តំ​បន់​មាន​អគ្គិ​សនី​ជាតិ និង​ទឹក​ស្អាត​ស្រប​អ​នា​ម័យ​ជាង​៩៥%​។ល។

ទន្ទឹម​នឹង​នោះ មាន​ស​កម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន ដើម្បី​ជំ​រុញ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​លើ​ភូមិ​សាស្រ្ត អនុ​សង្កាត់ ភូមិ មណ្ឌល​ក្រុង មាន​ដូ​ច៖ ការ​ចលនា​ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌ ជួយ​គ្នា​អភិ​វឌ្ឍ សេដ្ឋ​កិច្ច​រស់​នៅ​និង​ធ្វើ​ការ​ត្រឹម​ត្រូវ​តាម​ច្បាប់ គិត​គូរ​ដល់​បុព្វ​ហេតុ​អប់​រំ និង​សុ​ខា​ភិ​បាល​បាន​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​។ ពិ​សេស ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ក​សាង​ជន​បទ​ថ្មី បាន​ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ពី​មួយ​ថ្ងៃ​ទៅ​ថ្ងៃ​កាន់​តែ​ស្រស់​បំ​ព្រង; រច​នាសម្ព័ន្ធ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​បាន​វិ​និ​យោគ​ទុន​ព្រម​ៗ​គ្នា;​ជីវ​ភាព សម្ភារៈ និង​ស្មារតី​របស់​ប្រ​ជា​ជន​បាន​កែ​លម្អ និង​លើក​ស្ទួយ​ជា​បន្ត​ប​ន្ទាប់​។

ការ​ងារ​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច តែង​បាន​យក​ចិត្ត​ទុក​ដាក់​ឆ្លង​តាម​រយៈ​ការ​រក្សា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជនជាតិ កិញ ខ្មែរ ចិន ជាដើម។ ទូ​ទាំង​ខេត្ត​មាន​ជន​ជាតិ​ភាគ​តិច​ជាង​១៩.៧០០​គ្រួ​សារ ស្រូប​អត្រា​១០% នៃ​ចំ​នួន​ប្រ​ជា​ជន​ក្នុង​ខេត្ត; ក្នុង​នោះ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ នៅ​ត្រឹម​តែ​៣.៣៩៦​គ្រួសារ​។

 ការចលនាកាត់បន្ថយភាពក្រីក្រក្នុងជន ជាតិភាគតិចត្រូវបានអនុវត្តដោយទង្វើជាក់ស្តែងជាច្រើន មានដូច៖ផ្ដល់ ជូនមធ្យោបាយរកស៊ី ឧបត្ថម្ភដើមទុន ឧបត្ថម្ភបុលទុន ឧបត្ថម្ភពូជដំណាំ សត្វចិញ្ចឹម បណ្តុះបណ្តាលវិជ្ជាជីវៈ សង់ផ្ទះជូនគ្រួសារក្រីក្រ ណែនាំ​របៀប​រក​ស៊ី ថែ​ទាំ​សុខ​ភាព និង​ពិ​និត្យ​ព្យាបាល​ជំ​ងឺ​ដោយ​ឥត​គិត​ថ្លៃ​ជា​ដើម​។ ខេត្ត​បាន​ឧបត្ថម្ភ​ដី​ធារ​ផ្ទះជូនគ្រួសារជន​ជាតិ​ភាគ​តិច​ចំ​នួន​២៤៣​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​២,២៧ពាន់​លាន​ដុង; ឧបត្ថម្ភ​ដី​ផលិត​កម្ម​ដល់​គ្រួ​សារ​ចំ​នួន​៤៤៥ គិត​ជា​ទឹក​ប្រាក់​៤,២៩ពាន់​លាន​ដុង; ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ និង​ពល​កម្ម​ដើម្បី​ផ្លាស់​ប្តូរ​មុខ​របរ​ជូន​ប្រ​ជា​ជន​៧.២​០៨​គ្រួ​សារ គិត​ជា​ទឹក​ប្រាក់​១៦,៧៥​ពាន់​លាន​ដុង​។

សមិ​ទ្ធិផល​លេច​ធ្លោ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បាន​ផ្លាស់​ប្តូរ​ការ​ត្រិះ​រិះ គិត​គូរ​របៀប​ធ្វើ​ឆន្ទៈ​ម្ចាស់​ការ​ឈាន​ឡើង​ក្នុង​ការ​ផលិត លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ជា​ពិ​សេស ឆន្ទៈ​ប្រឹង​ប្រែង​ដោយ​ខ្លួន​ឯង  សាម​គ្គី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ជន​ជាតិ​ភាគ​តិច និង​សហ​គមន៍ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លើក​កម្ពស់​៕

 

ហ្វាងអៀង(baobaclieu.vn)-វិមាន

 

ចែករំលែកអត្ថបទ