ដំណាក់ សុខាភិបាលឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ បានកសាងពីឆ្នាំ ២០០៧ ដើម្បីបម្រើតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជននៅភូមិភាគ។ ថ្វីត្បិតតែមូលដ្ឋានសម្ភារៈ គ្រឿងបំពាក់នៅខ្វះខាតក៏ដោយ ប៉ុន្តែ កងជួរកម្មាភិបាល បុគ្គលិករបស់ដំណាក់តែងលើកកម្ពស់ក្រមសីលធម៌ គ្រូពេទ្យ ឆ្លងកាត់ការលំបាក ដើម្បីថែទាំសុខភាពជូនប្រជាជនបានល្អ។
វេជ្ជបណ្ឌិតផាងថាញ់សុើង កំពុងពិនិត្យ ជំងឺជូនប្រជាជន។
វេជ្ជបណ្ឌិតផាងថាញ់សុើង ប្រធានដំណាក់សុខាភិបាលឃុំផុងភូឲ្យដឹង ៖" ដំណាក់មានកម្មាភិបាលពេទ្យចំនួន៦រូប រួមមានវេជ្ជបណ្ឌិត១រូប គិលានុបដ្ឋាក៣រូប ឱសថវបណ្ឌិត១រូបនិងឆ្មប១រូប ក្នុងនោះ មានសមមិត្ត ២រូបជាជនជាតិខ្មែរ ហេតុនោះងាយស្រួលក្នុងការងារផ្សព្វផ្សាយចលនា ប្រជាជនលើកកម្ពស់ស្មារតីបង្ការពិនិត្យជំងឺ។ ជារៀងរាល់ថ្ងៃ មានប្រជាជនជិត២០នាក់មក ពិនិត្យព្យាបាលជំងឺដោយប្រើប័ណ្ណធានាហានិភ័យ សុខាភិបាល រីឯកម្មាភិបាល បុគ្គលិក តែងអស់ពីចិត្តពីថ្លើមដើម្បីអនុវត្តល្អការងារថែទាំសុខភាពជូនប្រជាជន។ ក្នុងនោះ ការងារថែទាំសុខភាពតាមពេលកំណត់ជូនអ្នកវ័យចាស់ជនជាតិខ្មែរក្រីក្រ កុមារអាយុក្រោម៦ឆ្នាំនិងមុខសញ្ញាគោលនយោបាយ សុទ្ធតែបានពិនិត្យព្យាបាលដោយឥតគិតថ្លៃ។ល។ ចំពោះអ្នកពិការ អ្នកមានវ័យចាស់ តែងបានដំណាក់តាមដាន បែងប្រភេទគ្រប់គ្រង ណែនាំរបៀបព្យាបាលថែទាំសុខភាព តាមពេលកំណត់។ ពូថាច់ថាញ់ នៅភូមិកិញឆាង ឲ្យដឹង៖" ខ្ញុំកើតជំងឺសម្ពាធឈាមខ្ពស់ ឈឺក្រពះ ពេលមកពិនិត្យជំងឺនៅទីនេះម្តងៗតែង បានវេជ្ជបណ្ឌិតណែនាំដោយអស់ពីចិត្ត។ ជូនថ្មាំផឹកនិងណែនាំរបៀប បង្ការជំងឺ សព្វថ្ងៃជំងឺខ្ញុំបានធូរស្រាលដូច្នោះខ្ញុំជឿជាក់ទៅលើវេជ្ជបណ្ឌិតនៅទីនេះណាស់"។ ចំណែកអ្នកមីងថាច់ធីធឿន កើតជំងឺឈឺ ពោះ ឲ្យដឹង៖ "ពីមុនពេលនាងខ្ញុំមកពិនិត្យជំងឺ វេជ្ជបណ្ឌិតបាននិយាយថាអាស្រ័យនាងខ្ញំប្រើប្រាស់និងហូបទឹកព្រែក មិនស្របអនាម័យ ហេតុនោះបណ្តាលឲ្យឈឺពោះ។ នាងខ្ញុំមិនជឿ ព្រោះអីក្នុងគ្រួសារខ្ញុំអ្នកណាក៏ហូបដូចខ្ញុំដែរ ប៉ុន្តែគ្មានអ្នកណាឈឺឯណា។ កន្លងហើយ នាងខ្ញុំឈឺពោះសាឡើងវិញនិងឈឺកាន់តែខ្លាំង។ វេជ្ជបណ្ឌិតក្រើនរំលឹកនិងណែនាំដោយអស់ពីចិត្ត។ យល់ច្បាស់ពីមូលហេតុជំងឺ ពេលវិលមកផ្ទះនាងខ្ញុំបានធ្វើតាមការណែនាំរបស់វេជ្ជបណ្ឌិត។ ក្រោយមកនាងខ្ញុំមិនចូលពេទ្យដោយសារឈឺពោះទៀត"។
តាមវេជ្ជបណ្ឌិត ផាងថាញ់សុើង បច្ចុប្បន្នភូមិទាំង៦/៦ របស់ឃុំផុងភូ សុទ្ធតែមានក្រុមសុខាភិបាលនិងសហការីសុខភាពសហគមន៍។ រៀងរាល់ខែអ្នកស្ម័គ្រចិត្តសុខភាពសហគមន៍តែងចលនាផ្សព្វផ្សាយប្រជាជនពីរបៀបប្រើប្រាស់ទឹកស្អាត ហូបឆ្អិន ផឹកឆ្អិន ដើម្បីបង្ការទប់ស្កាត់ជំងឺរាករូស ដេកដាក់មុង ដើម្បីបង្ការរោគគ្រុនឈាមនិងបង្ការរោគរាលដាលស្ថិតក្នុងកម្មវិធីសុខាភិបាលជាតិ។ល។ អាស្រ័យហេតុនោះ ប្រជាជនបានសុខជាគ្រប់ៗគ្នា៕
ម៉ាល័យ-សុផល