ឆ្នាំ២០១៤ គណៈចង្អុលការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ខេត្តបាកលីវបានខិតខំកាត់បន្ថយគ្រួសារក្រីក្របានចំនួន៧.០០០ និងគ្រួសារជិតក្រចំនួន៤.១៥០។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងឡាយដែលខេត្តកំពុងអនុវត្ត គឺជំរុញសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈតាមសេចក្តីសម្រេច១៩៥៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។
ថ្នាក់បង្រៀនរបរត្បាញ់បន្ទោះ ជួយឲ្យស្រ្តីក្រីក្រមាន ចំណូលចាកផុតពី
ភាពក្រីក្រនៅខេត្តបាកលីវ។
យោងតាមផែនការក្នុង២០១៤ ខេត្តបាកលីវនឹងបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករចំនួន១២.០០០នាក់ និងដោះស្រាយការងារធ្វើថ្មីជូនពលករចំនួន១៨.០០០នាក់ នៅក្នុងនិងក្រៅខេត្ត។ ចាប់ពីដើមឆ្នាំរហូតមកទល់សព្វថ្ងៃ ភូមិភាគនានានៅខេត្តបាកលីវ បានផ្តុំកម្លាំងជំរុញសកម្មភាពទាំងនេះ ផ្សារភ្ជាប់នឹងការអនុវត្តន៍បានល្អនូវសេចក្តីសម្រេច១៩៥៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលស្តីពីបណ្តុះបណ្តាលវិជ្ជាជីវជូនពលករជនបទ។ ក្នុងនោះ ចាប់អារម្មណ៍សំខាន់ទៅលើពិពិធភាវូបនីយកម្ម មុខរបរសមស្របនឹងកម្រិតវិជ្ជារបស់ពលករ ហើយទន្ទឹមនឹងនោះ គឺផ្សារភ្ជាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការអនុវត្តបណ្តាកម្មវិធីគោលនយោបាយឧបត្ថម្ភគ្រួសារក្រីក្រ ផ្តុំកម្លាំងធ្វើឲ្យបានល្អនូវការងារឧបត្ថម្ភទទួល គាំពារគ្រួសារក្រីក្រ។យោងតាមលោកយឿងវាំុងថើយ នាយករងមន្ទីរការងារនិងសង្គមកិច្ច ខេត្តបាកលីវ ឋិតលើស្មារតី "អនុគ្រោះគ្នាទៅវិញទៅមក" បណ្តាអាជីវកម្ម ផ្នែក ស្ថាប័ន អង្គការមហាជន។ល។ បានអនុវត្តទទួលឧបត្ថម្ភគ្រួសារក្រីក្រយ៉ាងសកម្ម។ តួយ៉ាងដូចៈអាជីវកម្មទទួលបណ្តុះបណ្តាល ផ្សារភ្ជាប់ជាមួយនឹងដោះស្រាយការងារធ្វើនៅស្រុកយ៉ារាយ និងក្រុងបាកលីវ; ទម្រង់រូបភាពបណ្តុះបណ្តាលវិជ្ជាជីវផ្សារភ្ជាប់ជាមួយនឹងឧត្តមភាពក្នុងការផលិតកសិកម្ម ចិញ្ចឹមនិងដាំជលផលនៅបណ្តាស្រុកហ្វាប៊ិញ វិញឡើយ; ទម្រង់រូបភាពបណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់នឹងការអភិវឌ្ឍន៍ភូមិរបរប្រពៃណីនៅបណ្តាស្រុកហុងយ៉ឹងនិងភឿកឡុង។
ពិសេសខេត្តបាកលីវ បានផ្តោតការយកចិត្តទុកដាក់អនុវត្តន៍កាត់បន្ថយ ភាពក្រីក្រក្នុងជនរួមជាតិខ្មែរ។ ក្រៅពីការអនុវត្តបានល្អនូវបណ្តាគោលនយោបាយឧបត្ថម្ភជូនជនរួមជាតិ ផ្នែកសមត្ថកិច្ចខេត្តបាកលីវ ចាត់ទុកការងារបណ្តុះបណ្តាលវិជ្ជាជីវ:និងដោះស្រាយការងារធ្វើ គឺជាដំណោះស្រាយមួយប្រកបដោយប្រសិទ្ធភាព ដោះស្រាយនូវការលំបាកជូន បណ្តាគ្រួសារក្រីក្រដែលមានដីផលិតកម្មតិចឬគ្មានដីផលិតកម្ម ជួយឲ្យ បងប្អូនមាមីងរកប្រាក់ចំណូលលំនឹង ដើម្បីឈានដល់ការកាត់បន្ថយភាពក្រីក្រដោយចីរភាព។ នៅស្រុកហ្វាប៊ិញ ជាស្រុកមួយក្នុងចំណោមស្រុកទាំងឡាយ ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ខេត្តបាក លីវ ក្នុងអំឡុង៣ឆ្នាំ(២០១១-២០១៣) ស្រុកបានរំសាយថវិកាជិត២ពាន់លានដុង ឧបត្ថម្ភក្នុងការបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវ:ជូនគ្រួសារខ្មែរចំនួន៨០ថ្នាក់។ ក្នុងការបើកថ្នាក់នោះ មានពលករជាង២.៤០០នាក់ ចូលរៀនរបរនិងមានពលករ៧៥%មានការងារធ្វើ រកបានប្រាក់ចំណូលលំនឹង។
លោកយឿងវាំុងថើយ ឲ្យដឹងៈ "គ្រាន់តែគិតដោយឡែកឆ្នាំ២០១៣ បណ្តាមូលដ្ឋានសាខាក្នុងខេត្តបានបណ្តុះបណ្តាលរបរជូនពលករជាង១២.៣០០នាក់ (ក្នុងនោះ មានពលករនៅជនបទជិត១០.៣៦០នាក់ សម្រេចជាង១០៣%ផែនការដាក់ចេញ)។ បណ្តាមូលដ្ឋានបង្រៀនរបរ បានម្ចាស់ការទំនាក់ទំនង និងចុះកិច្ចសន្យាជាមួយនឹងអាជីវកម្មបណ្តុះបណ្តាលវិជ្ជាជីវៈ ម្ល៉ោះហើយមានមុខរបរជាច្រើន ក្រោយពីរៀនចប់សិក្ខាកាមមានការងារធ្វើជាង៩០% ដូចៈជាងសំណង់ដេរប៉ាក ឧស្សាហ៍កម្ម ត្បាញបន្ទោះ ក្រងគ្រាប់អង្កាំនិងគុណកម្មពូជស្រូវ។ល។
យោងតាមលោកស្រីឡេធីអាយ អនុប្រធានគណៈកម្មាធិការប្រជាជន ខេត្តប្រធានគណៈចង្អុលការកាត់បន្ថយភាពក្រីក្រ ខេត្តបាកលីវដើម្បី អនុវត្តការងារកាត់បន្ថយភាពក្រីក្រឆ្នាំ២០១៤ សម្រេចបានលទ្ធផលដូចបំណងប្រាថ្នា ទន្ទឹមនឹងការជំរុញការបណ្តុះបណ្តាវិជ្ជាជីវ: គណៈចង្អុលការកាត់បន្ថយភាពក្រីក្រ ខេត្តចង្អុលការឲ្យបណ្តាភូមិភាគជំរុញទឹកចិត្ត បណ្តាសមាសភាពសេដ្ឋកិច្ចបើកទូលាយផលិតកម្ម អាជីវកម្មនិងអភិវឌ្ឍសេដ្ឋកិច្ចកសិដ្ឋាន បណ្តាមុខរបរប្រពៃណីផលិតកសិកម្ម-សិប្ប-ឧស្សាហកម្មតូចនិងសេវាកម្ម។ល។ ដើម្បីបង្កឱកាសមានការងារធ្វើជាបន្ថែមជូនគ្រួសារក្រីក្រនិងពលករ។ អនុវត្តសេចក្តីសម្រេច១៤៨៩ របស់ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលធ្វើសច្ចាប័នលើ" កម្មវិធីគោលដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាពដំណាក់កាល២០១២-២០១៥" ពីឆ្នាំ២០១១-២០១៣ ខេត្តបាកលីវបានកាត់បន្ថយគ្រួសារក្រីក្រពី១៨,៦៤% ចុះមកនៅក្រោម៩,៣៩%គ្រួសារជិតក្រពី១១,៣៦% ចុះមកនៅក្រោម៦,២២%។ ក្នុងនោះ គ្រួសារក្រីក្រចំណុះក្របខ័ណ្ឌគោលនយោបាយបាន ចាកផុតពីភាពក្រីក្រ១០០%។ ខេត្តក៏ចលនាទឹកប្រាក់បានជាង៥០០ ពាន់លានដុងសម្រាប់មូលនិធិ" ពីព្រោះអ្នកក្រ-សុខុមាលភាពសង្គម"។ ផ្តើមពីប្រភពចលនានេះ ជួយឲ្យខេត្តបាកលីវកសាងបានផ្ទះឧបការគុណ ផ្ទះមេត្តាធម៌ជូនគ្រួសារឋិតក្នុងក្របខ័ណ្ឌគោលនយោបាយចំនួន៧.០០០ខ្នង និងកសាងស្ពានជនបទជិត៥០០ខ្សែ ៕
ហឺវតុង-សឺនម៉ាល័យ