មកទល់ពេលនេះ ការកែសម្រួលឡើងថ្លៃសេវាសុខាភិបាល នៅតាម មូលដ្ឋានសុខាភិបាលនានា តាមសារាចរអន្តរក្រសួងលេខ៣៧/២០១៥ / TTLT របស់ក្រសួងសុខាភិបាល និងក្រសួងហិរញ្ញវត្ថុលើភូមិសាស្រ្ត ក្រុងកឹងធើ មានភាពងាយស្រួលនិងបានប្រជាជនស្របគំនិត។
កុមារកំពុងរង់ចាំពិនិត្យជំងឺដោយធានាហានិភ័យសុខាភិបាល នៅក្រុងកឹងធើ។
លោកកាវមិញជូ អនុប្រធានមន្ទីរសុខាភិ បាលក្រុងកឹងធើ ឲ្យដឹង៖ ការ កែសម្រួលឡើងថ្លៃសេវាសុខាភិបាលលើកនេះ មុខសញ្ញាដែលបានទ ទួលផលច្រើនបំផុតគឺអ្នកក្រ ជិតក្រ និងកុមារ។ ពីព្រោះពេលទៅពិនិត្យ ព្យាបាលជំងឺ មុខសញ្ញាទាំងនេះនឹងបានស្ថាប័នធានាហានិភ័យសុខាភិ បាលគិតគូរ១០០% ហេតុនោះហើយពួកគាត់ជាមុខសញ្ញាបានថវិការដ្ឋ ជូនប័ណ្ណធានាហានិភ័យសុខាភិបាល១០០%។
វេជ្ជបណ្ឌិត ឡេក្វាងវ៉ នាយកមន្ទីរពេទ្យពហុព្យាបាលកឹងធើ ឲ្យដឹង៖ អ្នក ក្រជិតក្រ ពេលមកពិនិត្យព្យាបាលជំងឺនឹងបានធានាហានិភ័យសុខាភិ បាលទូទាត់១០០%។ ពីមុននេះ ទូទាត់បានតែ៩៥% សាមីខ្លួនឯងទូទាត់ ៥% (វៀរលែងតែកុមារ អាយុក្រោម៦ឆ្នាំ បានទូទាត់១០០%)។ បច្ចុប្បន្ន ពេលប្រជាជនមកពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ហើយមានធានា ហានិភ័យសុខាភិបាល គ្រាន់តែយកប័ណ្ណធានាហានិភ័យសុខាភិបាល តាមសេចក្តីកំណត់ គឺមិនបង់ប្រាក់ចំណាយមន្ទីរពេទ្យបន្ថែម។ "កែ សម្រួលឡើងថ្លៃមន្ទីរពេទ្យលើកនេះ ធានាផលប្រយោជន៍ដល់អ្នកចូល រួមធានាហានិភ័យសុខាភិបាល និងមិនរងផលប៉ះពាល់ច្រើនដល់អ្នកជំ ងឺ។ ឡើងថ្លៃមន្ទីរពេទ្យ មានន័យថា បង្ខំឲ្យមន្ទីរពេទ្យត្រូវតែលើកកម្ពស់ គុណភាពពិនិត្យព្យាបាលជំងឺ។ ពីមុនប្រាក់ខែរបស់កម្មាភិបាលពេទ្យអា ស្រ័យថវិការដ្ឋធានា ឥឡូវអាស្រ័យអ្នកជំងឺនិងមូលនិធិធានាហានិភ័យ សុខាភិបាលទូទាត់។ ព្រោះហេតុនោះ មន្ទីរពេទ្យត្រូវតែលើកកម្ពស់ គុណភាពបម្រើការព្យាបាល ទើបមានអ្នកជំងឺ។ រាល់កម្មាភិបាល បុគ្គ លិកសុខាភិបាល ត្រូវតែផ្លាស់ប្តូរចំណេះដឹង លើកកម្ពស់ក្រមសីលធម៌ គ្រូពេទ្យ ផ្លាស់ប្តូរឥរិយាបទ បម្រើការចាត់ទុកអ្នកជំងឺជាអតិថិជនរបស់ ខ្លួន" - វេជ្ជបណ្ឌិត ឡេក្វាងវ៉ ឲ្យដឹងដូច្នេះ។
តាមមន្ទីរសុខាភិបាលកឹងធើ ដោយសារមានការត្រៀមបម្រុងហ្មត់ចត់ មុនបានជាមន្ទីរពេទ្យស្ទើរ តែទាំងអស់មិនជួបការលំបាកក្នុងការអនុ វត្តន៍ឡើងថ្លៃសេវាកម្មតាមសារាចរលេខ៣៧/២០១៥/TTLT។ មន្ទីរសុខាភិបាលកឹងធើ បានចង្អុលការដល់មូលដ្ឋានពិនិត្យព្យាបាលជំ ងឺទាំងឡាយលើភូមិសាស្រ្ត ផ្សព្វផ្សាយអនុវត្តតម្លៃសេវាពិនិត្យព្យាបាល ជំងឺដោយធានាហានិភ័យសុខាភិបាល។ មូលដ្ឋានពិនិត្យព្យាបាលជំងឺ ទាំងឡាយ ត្រូវតែសហការស្អិតល្មួតជាមួយនឹងធានាហានិភ័យសង្គម ក្រុងកឹងធើ ក្នុងការទូទាត់ថវិកាពិនិត្យព្យាបាលជំងឺដោយធានាហានិ ភ័យសុខាភិបាល៕
ថាញ់ផុង-វិមាន