មន្ទីរពេទ្យរបេងនិងសួតក្រុងកឹងធើ នៅសង្កាត់ភឿកធើយ ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះគឺជាមន្ទីរពេទ្យរបេង និងសួតដំបូងបង្អស់ និងទំនើបបំផុតនៅតំបន់វាលរាបទន្លេគឺវឡុង សម្រាប់បម្រើការពិនិត្យព្យាបាលអ្នកជំងឺរបេង និងសួតនៅកឹងធើ និងខេត្តនានាក្នុងតំបន់។
ថ្នាក់ដឹកនាំកាត់ខ្សែបូសម្ពោធឆ្លងមន្ទីរពេទ្យរបេង និងសួតក្រុងកឹងធើ។
មន្ទីរពេទ្យរបេងនិងសួតក្រុងកឹងធើ គឺជាសំណង់ទំនើបដោយមាន២០០ គ្រែ ត្រូវបានចាប់ផ្តើមកសាងកាលពីចុងខែកញ្ញា ឆ្នាំ២០១០ ដោយមាន បន្ទប់ធ្វើការនិងផ្នែកសំណង់បន្សំ ក្នុងនោះ មានគ្រោងប្លង់អគារ៨ជាន់ មន្ទីរពេទ្យមានផ្ទៃដីកសាងជិត៥.៦០០ម៉ែត្រការ៉េ ហើយផ្ទៃដីប្រើប្រាស់ សរុបជិត១៧.០០០ម៉ែត្រការ៉េ។ ពិសេសគឺមន្ទីរពេទ្យមានទ្រង់ទ្រាយសំណង់កម្រិត២ប្រភេទសំណង់ប្រជាប្រើប្រាស់ វិនិយោគទុនកសាងស រុប២១៥,៣ពាន់លានដុង។
ការដែលមន្ទីរពេទ្យរបេងនិងសួតក្រុងកឹងធើចាប់ផ្តើមដំណើរការ គឺមាន អត្ថន័យយ៉ាងសំខាន់សម្រាប់ប្រជាជនក្រុងកឹងធើនិងក្នុងតំបន់។ ពី ព្រោះមន្ទីរពេទ្យនឹងឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលអ្នកជំងឺ ស្នាក់នៅក្នុងនិងក្រៅមន្ទីរ; ទទួលរាល់ករណី សង្រ្គោះបន្ទាន់ ជំងឺធ្ងន់ជំងឺមានភាពស្មុគស្មាញ។ល។វេជ្ជបណ្ឌិត ប៊ូយធីឡែភី នាយិកាមន្ទីរសុខាភិបាលក្រុងកឹងធើ ឲ្យដឹង៖ ការវិនិយោគទុនកសាងថ្មី និងដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យរបេងនិងសួត រួមចំណែកពង្រឹងពង្រីកធ្វើឲ្យសុក្រឹតប្រព័ន្ធសុខាភិបាលកឹងធើ; រួមចំណែកលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺ បង្កលក្ខណសម្បត្តិជូន ប្រជាជនកឹងធើ និងខេត្តនានាក្នុងតំបន់បង្ខិតជិតនិងបានទទួលប្រយោជន៍ពីរាល់សេវាសុខាភិបាលជឿនលឿននិងទំនើប។ល។
បានដឹងថា មន្ទីរពេទ្យរបេងនិងសួតនៅកន្លែងចាស់ខ័ណ្ឌប៊ិញធ្វីក្រុងកឹងធើ បានកសាងជាង១០០ឆ្នាំ មានគ្រែចំនួន៥០ ចាស់ ទ្រុឌទ្រោមធ្ងន់ធ្ងរ មិនអាចឆ្លើយតបទៅនឹងតម្រូវការពិនិត្យព្យាបាលជូនប្រជាជនបានទៀត។
តាមមន្ទីរសុខាភិបាលក្រុងកឹងធើ នៅប្រទេសវៀតណាម ទោះបីកម្មវិធី បង្ការរោគរបេងជាតិសម្រេចបានស្នាដៃជាច្រើនក្នុងការទប់ស្កាត់ រកឃើញជំងឺនិងព្យាបាលក៏ពិតមែន ប៉ុន្តែរោគរបេងនៅប្រទេសយើងនៅតែមានចំនួនច្រើននៅឡើយ ឈរលំដាប់ទី១២ក្នុងចំណោមប្រទេសទាំង២២ ដែលមានស្ថានភាពរោគរបេងរាលដាលខ្ពស់បំផុតឈរលំដាប់ទី១៤ក្នុងចំណោមប្រទេសទាំង២៧ដែលទទួលរងរោគរបេងសុាំនឹងថ្នាំ ខ្ពស់បំផុតលើពិភពលោក៕
ទីភ្នាក់ងារសារពត៌មានវៀតណាម- លីសៀ