15/03/2016 - 09:08

វិញឡុងបញ្ចេញកម្លាំងបើកទូលាយអត្រាចូលរួមប័ណ្ណធានា ហានិភ័យសុខាភិបាលទូទាំង​ប្រជាជន

ការ​ប្រ​មូល​ផ្តុំ​ពង្រីក​មុខ​សញ្ញា​ដែល​មាន​សក្តា​នុ​ភាព លើក​កម្ពស់​គុណ ​ភាព​បម្រើ​និង​ពិនិត្យ​ព្យា​បាល​ជំងឺ គឺ​ជា​វិធាន​ការ​ចម្បង​ទាំង​ពីរ​ត្រូវ​បាន ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​វិញ​ឡុង​ចង្អុល​ការ​ផ្សព្វ​ផ្សាយ ការ​ងារ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល ​ដោយ​ខិត​ខំ​បង្កើន​អត្រា​ប្រើ​ប័ណ្ណ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​ទូទាំង​ប្រ​ជា​ជន​សម្រេច​៧៣​% ​នៅ​ឆ្នាំ​២០១៦​នេះ​។ 

  ដំ​ណាក់​សុខា​ភិ​បាល ឡុង​មី​សម្រេច​បទដ្ឋាន​ជាតិ ដូច្នេះ​ងាយ ​ស្រួល​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​​ជូន​​ប្រ​ជា​ជន​។  

ឆ្នាំ​២០១៦ ខេត្ត​វិញ​ឡុង កំ​ណត់​ច្បាស់​មុខ​សញ្ញា​មាន​សក្តា​នុភាព​ដែល ​ត្រូវ​ប្រ​មូល​ផ្តុំ​កៀរ​គរ​រួម​មាន​៖ ក្រុម​មុខ​សញ្ញា​ពល​ករ​ក្នុង​អា​ជីវកម្ម​នានា ក្រុម​សិស្សា​នុសិស្ស  ​និស្សិត​និង​ក្រុម​គ្រួ​សារ​។ យោង​ទៅ​តាម​ក្រុម​មុខ​សញ្ញា​ធា​នា​ហា​និ​ភ័យ​សង្គម ​ខេត្ត​វិញ​ឡុង​បាន​សហ​កា​ជា​មួយ​ផ្នែក សមត្ថ​កិច្ច​កសាង​វិ​ធាន​ការ​គ្រប់​គ្រង​សម​ស្រប​។ ​ស្ថា​ប័ន​ធានា​ហា​និ​ភ័យ​សង្គម​វិញ​ឡុង បាន​សហ​ការ​ជា​មួយ​មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិការ​និង​សង្គម ​គណៈ​គ្រប់​គ្រង​មណ្ឌល​ឧស្សា​ហកម្ម​ធ្វើ​សម​ទិន​ចំនួន​អា​ជីវ​កម្ម និង​ពល​ករ​ស្ថិត​ក្រៅ ​រដ្ឋ​ដែល​កំ​ពុង​សកម្ម​ភាព ពិនិត្យ​ការ​អនុ​វត្តន៍​របប ពល​កម្ម​បៀ​វត្ស ​និង​កៀរ​គរ​បើក​ទូ​លាយ​មុខ​សញ្ញា​ចូល​រួម​ប័ណ្ណ​ធា​នា​ហា​និភ័យ​សង្គម ធា​នា​ហា​និភ័យ​សុខា​ភិបាល ។ល។ ​ចំ​ពោះ​មុខ​សញ្ញា ជា​គ្រួ​សារ​ខេត្ត​វិញ​ឡុង ចង្អុល​ការ​អង្គ​ការ​មហា​ជន​ជំ​រុញ​ខ្លាំង​ក្លា​ការ​ងារ ​ផ្សព្វ​ផ្សាយ​ចល​នា​ក្នុង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម​អនុ​វត្ត ​ជំ​នួយ​មុខ​សញ្ញា​ណា​ដែល​មាន​ស្ថាន​ភាព​លំ​បាក ដើម្បី​បាន​ទិញ​ប័ណ្ណ ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​។

ឆ្នាំ​២០១៦ ខេត្ត​វិញ​ឡុង​បែង​ចែក​ប្រភព​ថវិ​កា​វិនិ​យោគ​ទុន​បើក​ទូលាយ ​មូលដ្ឋាន​ពិនិត្យ​ជំងឺ​របស់​រដ្ឋ និង​ទាក់​ទាញ​ការ​វិនិ​យោគ​ទុន​សម្រាប់​គម្រោង​មន្ទីរ​ពេទ្យ​ឯក​ជន ​មន្ទីរ​ពេទ្យ​ព្យា​បាល​ដោយ​បច្ចេក​ទេស​ខ្ពស់ និង​មាន​មុខ​ជំ​នាញ​ខ្ពស់ ​ជំរុញ​ខ្លាំង​ក្លា​ការ​កែ​ប្រែ​ទម្រង់​រដ្ឋ​បាល​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​អង្គ​ការ​បុគល​ទាំង​ឡាយ ​ចូល​រួម​ធានា​ហា​និ​ភ័យ​សុខា​ភិ​បាល​។ ខេត្ត​ខិត​ខំ​កៀរ​គរ​មុខ​សញ្ញា​ពល​ករ​ក្នុង​អា​ជីវ​កម្ម FDI និង ​អា​ជីវ​កម្ម​ក្រៅ​រដ្ឋ ចូល​រួម​ធា​នា​ហា​និភ័យ​សុខា​ភិបាល​សម្រេច​៧០​%/ ​លើ​ចំនួន​ពល​ករ​សរុប។ កៀរ​គរ​សិស្ស និស្សិត និង​គ្រួ​សារ​ជិត​ក្រ​ចូល​រួម​ទាំង​១០០​% រាល់​ឃុំ ​សង្កាត់​មាន​១.៩០០​គ្រួ​សារ​ចូល​រួម​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​។ ដល់​ចុង​ឆ្នាំ​២០១៥ ​អត្រា​ប្រើ​ប័ណ្ណ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​របស់​ខេត្ត​សម្រេច​៧១,៤​% ​កើន​៣,៣​%​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៤​៕

TTXVN: សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​វិញ​ឡុង