08/03/2016 - 09:50

ខេត្តហូវយ៉ាងថែទាំសុខភាពជូនប្រជាជនបានល្អ

រយៈ​ពេល​កន្លង ខេត្ត​ហូវ​យ៉ាង​បាន​វិ​និ​យោគ​ទុន​មូល​ដ្ឋាន​សម្ភារៈ សំ​ដៅ​​ធ្វើ​ឲ្យ​សុក្រឹត ប្រ​ព័ន្ធ​សុខា​ភិ​បាល​មូល​ដ្ឋាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​បាន​ល្អ។

 គ្រូ​ពេទ្យ​យ័ញ​ធូ  កំ​ពុង​ពិ​និត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​នៅ​ដំ​ណាក់​​សុ​ខា​ភិ​បាល​។ ​

យោងគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ឆ្នាំ២០១៥ កិច្ចការការពារ និងថែទាំសុខភាពប្រជាជន បានបន្តការយកចិត្តទុកដាក់ កម្មវិធីនានា ស្ដីពីសុខាភិបាលត្រូវបានអនុវត្តសម្រេចតាមទិសដៅដាក់ចេញ;ផ្សព្វផ្សាយអនុវត្តនូវវិធានការជាច្រើនដើម្បីលើកកម្ពស់គុណភាព ពិនិត្យព្យា បាលជំងឺ ជាពិសេស គឺមុខសញ្ញាមានប័ណ្ណធានាហានិភ័យសុខាភិ បាល។ក្នុងនោះ ខេត្តបន្តការផ្ដុំកម្លាំងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលមូលដ្ឋាន ពិសេសគឺមន្ទីរពេទ្យស្រុកនិងដំណាក់សុខាភិ បាលឃុំនានា រហូតមកទល់ពេលនេះ មានឃុំ សង្កាត់ ទីប្រជុំជន៦៣/ ៧៦ មានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ សម្រេចអត្រា៨២,៨៩% ក្នុងចំណោមដំណាក់សុខាភិបាលសរុបមានវេជ្ជបណ្ឌិត៦,៣រូប/ ប្រជាជន១០ពាន់នាក់; គ្រែសម្រាប់អ្នកជំងឺចំនួន២៧,១៥/ប្រជាជន១០ពាន់នាក់; អត្រាកុមារក្រោមអាយុ៥ឆ្នាំខ្វះអាហារូបត្ថម្ភចុះនៅក្រោម ១២ ,៨% អត្រាកើនចំនួនមនុស្សតាមធម្មតានៅក្រោម១០,២៥%។ អត្រាអ្នក ចូលរួមបណ្តារូបភាពធានាហានិភ័យសុខាភិបាលសម្រេច៦៥% នៃចំនួនប្រជាជន។ លោកគីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវ យ៉ាង ឲ្យដឹង៖ "ចំណុចលេចធ្លោក្នុងកិច្ចការថែទាំសុខភាពជូនជនរួម ជាតិ ភាគតិចលើភូមិសាស្រ្តខេត្ត គឺដំណាក់សុខាភិបាលទាំងឡាយ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ សុទ្ធតែងបានជួសជុល បង្កើន កម្រិតកសាងថ្មីសម្រេចបទដ្ឋានជាតិ។ ចំពោះដំណាក់សុខាភិបាលទាំងនោះ ភូមិភាគក៏យកចិត្តទុកដាក់ពង្រីកប្រភពកម្មាភិបាលជនជាតិនិង ប្រព័ន្ធសហការីសុខាភិបាលជាជនជាតិខ្មែរ នៅបណ្តាភូមិដែលមានជនជាតិភាគតិចរស់នៅកុះករ"។ តាមប្រសាសន៍ គ្រូពេទ្យយ័ញធូ កម្មាភិបាលដំណាក់សុខាភិបាលឃុំវីធ្វី ៖ ក្រោយរយៈពេលចូលបំពេញការងារ បងធូត្រូវបានស្ថាប័នបញ្ជូនទៅរៀនបន្ត ដើម្បីលើកកម្ពស់កម្រិតវិជ្ជាជីវៈ សម្រាប់ថែទាំសុខភាពជូនប្រជាជនបានល្អ។ រីឯលោកលឿងយ៉ាងណាម អនុប្រធានគណៈកម្មាធិការប្រជាជនឃុំលឿងង៉ៀ ស្រុកឡុងមី ឲ្យដឹង៖ "ដំណាក់សុខាភិបាលឃុំ ជាផ្នែកមួយនៃសំណង់ត្រូវបានអាទិ ភាពវិនិយោគទុនកសាងរបស់ឃុំ។ រហូតដល់សព្វថ្ងៃ ដំណាក់សុខាភិ បាលបានសម្រេចបទដ្ឋានជាតិ ដោយមានកងជួរកម្មាភិបាលប្រកប ដោយសម្បទា ម្ល៉ោះហើយតែងអនុវត្តសម្រេចល្អភារកិច្ចថែទាំសុខភាព ជូនប្រជាជនលើភូមិសាស្រ្ត"

លោកគីហ៊ីវថាញ ឲ្យដឹងបន្ថែម៖ កិច្ចការពិនិត្យមើលនិងធ្វើស្ថិតិដើម្បី អនុវត្តនូវគោលនយោបាយផ្ដល់ ជូនប័ណ្ណធានាហានិភ័យសុខាភិបាល ដល់មុខសញ្ញាជាជនជាតិភាគតិចនៅតំបន់លំបាក និងលំបាកពិសេស តាមច្បាប់ធានាហានិភ័យសុខាភិបាល ត្រូវបានខេត្តអនុវត្តយ៉ាងល្អប្រ សើរ។ រហូតមកទល់សព្វថ្ងៃ ខេត្តហូវយ៉ាងបានផ្ដល់ជូនប័ណ្ណធានាហា និភ័យសុខាភិបាលជូនមុខសញ្ញា១២.១៥៩រូប អនុវត្តនូវគោលនយោ បាយមិនបាច់បង់ថ្លៃឬចំណាយប្រាក់ក្នុងការពិនិត្យ ព្យាបាលជំងឺជូនគ្រួ សារក្រនៅបណ្តាឃុំលំបាកពិសេស និងកុមារអាយុក្រោម៦ឆ្នាំ។ លោក យ័ញវណ្ណា ប្រធានស្តីទីការិយាល័យជនជាតិស្រុកចូវថាញ់ A ឲ្យដឹង៖ "អាស្រ័យបំពេញបានល្អការងារផ្សព្វផ្សាយ ម្ល៉ោះហើយជនរួមជាតិភាគ តិចលើភូមិសាស្រ្ត បានប្រើប្រាស់ប័ណ្ណធានាហានិភ័យសុខាភិបាលអា ស្រ័យរដ្ឋផ្ដល់ជូនប្រកបដោយប្រសិទ្ធភាព"។ ដោយឡែកបងថាច់ភឿក នៅទីប្រជុំជនកាយតាក់ ស្រុកចូវថាញ់ ឲ្យដឹង៖" ពេលឈឺថ្កាត់ខ្ញុំតែងទៅកាន់ដំណាក់សុខាភិបាល ពិនិត្យព្យាបាលជំងឺ ត្បិតអីបានលើកលែង បង់កម្រៃ ចំណែកដំណាក់សុខាភិបាលក៏ជ្រះស្អាតផងទៀត"

ហាថាញ់ -សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកគីហ៊ីវថាញ