11/08/2015 - 14:30

ស្របមតិគ្នាកសាងភូមិស្រុក

វិញ​​ប៊ិញ ជា​ឃុំ​មាន​ជន​រួមជាតិខ្មែររស់នៅកុះកររបស់ស្រុកវិញថាញ់ ក្រុងកឹងធើ។ រយៈកាលកន្លង ប្រជាជននៅវិញប៊ិញ បានរួមជាមួ​យនឹង​រដ្ឋ​កសាង​សំ​ណង់​ហេដ្ឋា​រច​នា​សម្ព័ន្ធ​ផ្សេង​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​​តែស​មរម្យ​។ 

ផ្លូវថ្ន​ល់​ស្ពាន "ត្រូវឡើង"ភូមិ​វិញ​ញ៉ឹង​ត្រូវ​បាន​កសាង​​យា៉ង​រឹង​មាំ។​

តា​ម​ប្រ​សាសន៍​បងវ៉វាំុ​ង​ត្វឹង អនុ​ប្រ​ធាន​ឃុំ​វិញ​ប៊ិញ គ្រាន់​តែ​គិត​ដោយ​ឡែកក្នុ​ង​ឆ្នាំ​២០១៤ ស្ពាន​ផ្លូវ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំវិ​ញ​ប៊ិញ បាន​កសាង​ព្រម​ៗ​គ្នាសម្រេច​ជា​ស្ថា​ពរ​តាម​វិ​ធី​រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​កសាង មាន​ដូច​៖ ស្ពាន​ព្រំ​ប្រ​ទល់​ត្រុង​ញ៉ឹក ចំ​ណុះ​ភូមិ​វិញ​ថ ស្ពាន​៣ ចំ​ណុះ​ភូមិ​វិញ​ញ៉ឹង និង​វិញ​ហ៊ឹង ស្ពាន​សាម​គ្គី​២ ចំ​ណុះភូមិ​វិញ​ថ ស្ពាន​វា៉​ន​ឡិច ចំ​ណុះ​ភូមិ​វិញ​ឡុក​។ ស្ពាន​ទាំង​អស់​នេះ ត្រូវ​បាន​កសាង​ដោយ​បេ​តុង ស​រុប​ថ​វិ​កា​កសាង​ជិត​១,២​ពាន់​លាន​ដុង (ថ​វិ​កា​ឃុំ​ជិត​១៥០​លាន​ដុង សល់​ពី​នោះ​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​) ប្រ​ជា​ជន​នៅ​ទាំង​រួម​កម្លាំង​ពល​កម្ម​៤.៨៩៥​ថ្ងៃ​ទៀត​ផង​។ ព្រម​ជា​មួយ​នោះ វិញ​ប៊ិញ​ក៏​បាន​កសាង​ផ្លូវ​ថ្មី​ៗជា​ច្រើន មាន​ដូច​៖ ផ្លូវ​ម៉ឿង​ស៊ូ ចំ​ណុះ​ភូមិ​វិញ​ញ៉ឹង មាន​ប្រ​វែង​៨០០​ម៉ែត្រ ទ​ទឹង​៣​ម៉ែត្រ​ ផ្លូវ​ឡោ​ម៉ឺយ មាន​ប្រ​វែង​២០០​ម៉ែត្រ ទ​ទឹង​៣​ម៉ែត្រ ដង​ផ្លូវ​ត្រូវ​ញ៉ ចំ​ណុះភូ​​មិ​វិញ​ញ៉ឹង ប្រ​វែង​៤០៦​ម៉ែត្រ ទ​ទឹង​២,៥​ម៉ែត្រ ផ្លូវ​បាជី​វ (បើ​បាក់​) ប្រ​វែង​១.៤០០​ម៉ែត្រ ទ​ទឹង​៣​ម៉ែត្រ​។ ដង​ផ្លូវ​ទាំង​អស់​នេះ ត្រូវ​បាន​ក​សាង​ដោយ​បេ​តុង ស​រុប​ថ​វិ​ការ​កសាង​ជាង​១,​១​ពាន់​លាន​ដុង (ថ​វិ​កា​ឃុំ​២៧៣​លាន​ដុង នៅ​សល់​ពី​នោះ ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន​) ប្រ​ជា​ជន​នៅ​ទាំង​ចូល​រួម​កម្លាំង​ពល​កម្ម​៣.២៩០​ថ្ងៃ​ទៀត​ផង​ ។

​​​និ​យាយ​ពី​ការ​ស្រុះ​ស្រួល​គ្នា​របស់​មា​មីង​ក្នុង​ការ​កសាង​ស្ពាន​ថ្នល់ បង​ស្រីឡឹម​គឹ​ម​ង៉ឹង ធ្លាប់​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ទូកនាគ​របស់ក្រុង​កឹង​ធើ រៀប​រាប់​​៖" ក្រុម​ទូក​នាគ​របស់​នាង​ខ្ញុំ គឺ​មាន​បង​ប្អូន​នា​រី​ខ្មែរ​នៅ​ភូមិ​វិញ​ញ៉ឹង ស្ទើរ​តែ​ទាំង​អស់​នៅ​ពេល​ភូមិ​តម្រូវ​ការ​កម្លាំង​ពល​កម្ម គឺ​បង​ប្អូន​នា​រី​យើង​ខ្ញុំ តែង​ស​កម្ម​ចូល​រួម​។ យុវ​ជន​កម្លោះកម្លាំង គឺ​លាយ​កំ​បោរ ជីក​ដី​ធ្វើ​ការ​ងារ​ធ្ងន់ នា​រីយើង​ខ្ញុំគ្រាន់​តែ​ជួយ​គិត​គូរ​បាយ​ទឹក​។ គ្រួសា​រ​ខ្លះ​យក​ឆ្នាំង គ្រួ​សារ​ខ្លះយ​ក​បន្លែ អុសមក​ជួយចាត់​ចែង​គ្នា​។ នេះ​ជា​ការ​ងារ​រួម ម្ល៉ោះ​ហើយ គ្មាន​អ្នក​ណា​ធុញ​ទ្រាន់​អ្វីទាំ​ង​អស់​។ ការ​ខ្នះ​ខ្នែង​របស់​រដ្ឋ​អំណា​ច​ឃុំ និង​អង្គ​ការ​ម​ហា​ជន​នា​នា ក៏​ជា​ប្រ​ភព​កម្លាំង​ដើម្បី​ប្រ​ជា​ជន​នៅ​ទី​នេះ អស់​ពី​ចិត្ត​ពី​ថ្លើម​បំ​ពេញ​ការ​ងារ​រួម​"។ រី​ឯបងថា​ច់​ហ្វាង នៅ​ភូមិ​វិញ​ញ៉ឹង ឲ្យ​ដឹ​ង៖"ក្រោយ​ពី​ផ្លូវ​ស្ពាន​កសាង​រួច​ស្រេច កូន​ប្រុស​ខ្ញុំ​ទៅ​ធ្វើ​ការ​ឯ​ខ័ណ្ឌ​ថោក​ណូក មាន​ភាព​ងាយ​ស្រួល​ជាង​។ ឈប់​សម្រាក់​ពេល​ថ្ងៃ​ត្រង់​មក​ផ្ទះ​ហូប​បាយ មិន​ហូប​បាយ​ហាង​ដូច​មុន ម្យា៉​ង​ទៀត​ប្អូន​ៗ​ក្នុង​ភូមិ​មិន​ឋិត​ក្នុង​ស​ភាព​ដើរ​រអិល​ធ្លាក់​ពីស្ពា​ន​ដូច​មុន​ទៀត​ដែរ នៅ​ពេល​ធ្វើ​ដំ​ណើរ​ទៅ​រៀន​។ កសាង​ស្ពាន​ផ្លូវ​​មាន​សារៈ​ប្រ​យោជន៍​គ្រប់​សព្វ យើង​ខ្ញុំ​ស្តាយ​កម្លាំង​ពល​កម្ម​ធ្វើ​ម្តេច​បាន​"។

បង​ត្វឹង បាន​អះ​អាង​ថា ឃុំ​មាន​ជន​ជាតិ​កិញ ខ្មែរ​និង​ចិន​រស់​នៅ​រួម​គ្នា​ម្ល៉ោះ​ហើយ​មាន​ភាព​សម្បូរ​បែប​ខាង​ជំ​នឿ​សាសនា​មាន​ដូច​៖ ពុទ្ធ​សាស​នា សា​ស​នា​ហ្វា​ហាវ​។ល។ ទោះ​បី​មាន​ជំ​នឿ​ផ្សេង​គ្នា ជន​ជាតិ​ផ្សេង​គ្នា ប៉ុន្តែ​ប្រ​ជា​ជន​នៅ​វិញ​ប៊ិញ មាន​ទឹក​ចិត្ត​តែ​មួយ​នោះ គឺ​ទឹក​ចិត្ត​ស្នេ​ហា​ភូមិ​ស្រុក​និង​មា​ន​បំ​ណង​កសាង​ភូមិ​ស្រុក​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​សម្បូរ​សប្បាយ​៕

ហាថាញ់​-សឺន​ម៉ាល័​យ

ចែករំលែកអត្ថបទ