ជាមួយនឹងគោលសីលធម៌ និងគោលដៅឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃ ការអនុវត្តន៍គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការគិតគូរជូនជន ជាតិខ្មែរ បន្ទាប់ពីជាង៧ឆ្នាំចេញផ្សាយ, កាសែតកឹងធើភាសាខ្មែរបាន ក្លាយជាចំណីអារម្មណ៍សម្រាប់ជនជាតិខ្មែរនៅណាមបូ។
ដំណាក់ការរៀបពុម្ពអក្សរខ្មែរនៅទីស្នាក់ការកាសែតកឹងធើ។
លោកយ័ញហ៊ុង ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង ឲ្យដឹងៈ រយៈកាលកន្លងបណ្តាវត្តខ្មែរ កម្មាភិបាល និងអ្នកមានប្រជាប្រិយភាពមួយចំ នួននៅលើភូមិសាស្រ្តខេត្តគៀងយ៉ាង បានទទួលនិងចាត់ទុកកាសែត កឹងធើភាសាខ្មែរដូចជាប្រភពផ្តល់ព័ត៌មានប្រាកដប្រជា និងមានប្រ យោជន៍មួយ។ បច្ចុប្បន្ន ខេត្តគៀងយ៉ាងមិនទាន់មានកាសែតភាសាខ្មែរម្ល៉ោះហើយពេលកាសែតកឹងធើភាសាខ្មែរចេញផ្សាយនិងចែកជូន ដោយឥតគិតថ្លៃ គឺជាការឆ្លើយតបទៅនឹងការទទួលពត៌មានរបស់ជន រួមជាតិ ។ ជាពិសេសនៅក្នុងឆ្នាំ២០១៤,គៀងយ៉ាងបានជំរុញយ៉ាងខ្លាំង ក្លានូវការរៀនអក្សរខ្មែរជូនកម្មាភិបាលបំពេញការងារជនជាតិ និងគាំ ទ្រដល់បណ្តាវត្តបើកបង្រៀនអក្សរខ្មែរជូនសិស្សានុសិស្ស ក្នុងពេល នោះឯងកាសែតកឹងធើភាសាខ្មែរ ទុកដូចជាមធ្យោបាយសម្រាប់ ដោះដូរពាក្យពេចន៍អក្សរសាស្រ្តយ៉ាងមានប្រសិទ្ធភាព។
នៅបណ្តាខេត្តដែលមានជនជាតិខ្មែររស់នៅកុះករ ដូច: ត្រាវិញ, សុក ត្រាំង, បាកលីវ, អាងយ៉ាង, ហូវយ៉ាង ។ល។ ការចែកជូនកាសែតកឹង ធើភាសាខ្មែរដោយឥតគិតថ្លៃដល់ជនរួមជាតិ រយៈពេលកន្លងមានឥទ្ធិ ពលយ៉ាងសកម្ម។ លោកលីសុខា អនុប្រធានគណៈជនជាតិខេត្តសុក ត្រាំង បានវាយតម្លៃៈ ទោះបីខេត្តមានកាសែតភាសាខ្មែរដែរ ប៉ុន្តែឆ្លង តាមរយៈព័ត៌មាននៅលើទំព័រកាសែតកឹងធើភាសាខ្មែរ យើងខ្ញុំនៅទាំង ក្តាប់បាននូវរបៀបអនុវត្តល្អៗនិងទម្រង់រូបភាពមានប្រសិទ្ធភាពជាច្រើន ក្នុងការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយជនជាតិ នៅភូមិភាគ ដទៃៗ។ ក្នុងពេលនោះ លោកង្វៀនថាញ់ដៀន អនុប្រធានអចិន្ត្រៃយ៍នៃ គណៈជនជាតិខេត្តកាម៉ាវ ជាកម្មាភិបាលម្នាក់ធ្លាប់រៀនអក្សរខ្មែរជាង៨ ឆ្នាំ មានការចាប់ចិត្តដិតអារម្មណ៍នឹងគោលការណ៍ គោលនយោបាយ របស់បក្ស ដែលគិតគូរជីវភាពជូនជនជាតិខ្មែរ។ លោកដៀន ឲ្យដឹង ដោយក្តីរីករាយៈ កាសែតកឹងធើភាសាខ្មែរ ទន្ទឹមនឹងការឆ្លុះបញ្ចាំងពី ភាពរស់រវើកនៃការអនុវត្តន៍ការងារជនជាតិមានប្រសិទ្ធិភាពនោះ នៅ ទាំងផ្តល់នូវពត៌មានវិទ្យាសាស្រ្ត បច្ចេកទេសកសិកម្ម ជាពិសេសគឺ ទម្រង់រូបភាពសេដ្ឋកិច្ចដែលមានប្រសិទ្ធិភាព ជួយឲ្យកសិករខ្មែរសិក្សា ស្រាវជ្រាវនិងអនុវត្តតាម។
បច្ចុប្បន្ន រៀងរាល់លេខចេញផ្សាយកាសែតកឹងធើភាសាខ្មែរ តែងមាន មាតិកាផែ្នកខាងវប្បធម៌ ទេសចរណ៍ កីឡា កម្សាន្ត ទំនៀមទម្លាប់។ល។ យោងតាមអនុបណ្ឌិតផ្នែកវប្បធម៌ - សើងចិន្តា គ្រូបង្រៀននៃសាកលវិទ្យាល័យកឹងធើ វាយតម្លៃៈ កាសែតកឹងធើភាសាខ្មែរ មិនត្រឹមតែបង្ហាញពីសកម្មភាពវប្បធម៌ប៉ុណ្ណោះទេ នៅទាំងរកឃើញកត្តាសកម្មជាច្រើន នៅភូមិភាគ រួមចំណែកក្នុងការអភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ខ្មែរ ណាមបូក៏ដូចជាការទំនាក់ទំនងវប្បធម៌ជាមួយគ្នារវាងតំបន់ ភូមិភាគនី មួយៗក្នុងទូទាំងប្រទេស។ ជាងនោះទៀត កាសែតកឹងធើ គឺជាប្រភព ផ្តល់ពត៌មានដ៏ចាំបាច់ក្នុងការអនុវត្តគោលនយោបាយអភិរក្ស ពង្រីក វប្បធម៌នៃបណ្តាជនជាតិភាគតិចវៀតណាមរហូតដល់ឆ្នាំ២០២០ របស់ រដ្ឋាភិបាល។ ទោះជាដូច្នោះ ដើម្បីដំណើរការនេះបានស៊ីជម្រៅកាសែត កឹងធើភាសាខ្មែរគួរតែបន្ថែមពត៌មានផ្នែកខាងវិទ្យាសាស្រ្តដើម្បីកែលម្អ ប្រសិទ្ធភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ។
យោងតាមគណៈរៀបរៀងកាសែតកឹងធើ ការស្តាប់និងទទួលយកនូវ មតិយោបល់របស់មិត្តអ្នកអានចំពោះកាសែតកឹងធើភាសាខ្មែរ គឺជាកិច្ច ការមួយជាប្រចាំ ហើយក៏ជាផ្នែកមួយសម្រាប់ពិគ្រោះសិក្សាក្នុងការអ នុវត្តធើយ៉ាងណា ដើម្បីកែលម្អកាសែតកឹងធើភាសាខ្មែរឲ្យកាន់តែមាន ការរីកចម្រើនទៅមុខទៀត។ ក្នុងឱកាសអញ្ជើញមកសួរសុខទុក្ខកា សែតកឹងធើភាសាខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤ លោកត្រឹង ថាញ់ម៉ឹង សមាជិកមជ្ឈិមបក្ស លេខានៃគណៈកម្មាធិការបក្សក្រុងកឹងធើ បានស្ងើចសរសើរនូវការខិតខំប្រឹងប្រែងរបស់សមូហភាព កាសែតកឹង ធើ ក្នុងការបង្កើតនិងចេញផ្សាយកាសែតកឹងធើភាសាខ្មែរក្នុងអំឡុង៧ ឆ្នាំកន្លង។ លោកបានសំណូមពរដល់អ្នកកាសែតភាសាខ្មែរ គ្រប់រូប គប្បីពង្រីកនូវសមិទ្ធផលដែលសម្រេចបាន សកម្មកែលម្អវិធីសាស្រ្តធ្វើ កាសែតតាមបែបសម័យទំនើប សំដៅញាំុងឲ្យការផ្សព្វផ្សាយគោលន យោបាយជនជាតិរបស់បក្ស និងរដ្ឋជូនជនជាតិខ្មែរណាមបូកាន់តែមាន ប្រសិទ្ធភាព រួមចំណែកក្នុងការពង្រីកផែនមហាសាមគ្គីជនជាតិ អនុវត្ត ជោគជ័យសេចក្តីសម្រេចរបស់បក្សស្តីពីការងារជនជាតិ៕
តឹងភុក-សុផន