17/06/2014 - 08:28

" មាតុភូមិសម្លឹងចាប់ពីសមុទ្រ " សារបញ្ជាក់យ៉ាងខ្លាំងក្លាអធិបតេយ្យដែនសមុទ្រ

កម្មវិធីវេទិកាទូរទស្សន៍បញ្ចាំងផ្ទាល់ "មាតុភូមិសម្លឹងចាប់ពីសមុទ្រ" បានប្រព្រឹត្តឡើងពីរកន្លែង គឺៈសួនច្បារបៀងដុង (ក្រុងដាណាំង និងស្រុកកោះលីស៊ើង ខេត្តក្វាងង៉ាយ) ត្រូវបានអនុវត្តក្នុងពេលកន្លង គឺ​អា​ស្រ័យដោយកិច្ចសហការរវាងស្ថានីយទូរទស្សន៍វៀតណាម (VTV) គណៈ​កម្មាធិការប្រជាជនក្រុងដាណាំង និងគណៈកម្មាធិការប្រជាជន ស្រុកកោះលីស៊ើង ខេត្តក្វាងង៉ាយ ព្រមទាំងមានការចូលរួមពីសំណាក់អ្នកតំណាង គឺជាកម្មាភិបាល យុទ្ធជន មាមីងនេសាទករជាច្រើននិងមិត្តភ័ក្តិអន្តរជាតិដែលគាំទ្រវៀតណាម ក្នុងការតស៊ូទាមទារចិនដាច់ខាត ត្រូវតែអនុវត្តច្បាប់សមុទ្រ ប្រញាប់ដករន្ទាខួងប្រេង ហាយយឿង-៩៨១ រួមជាមួយនឹងមធ្យោបាយអមដំណើរដែលការពាររន្ទាទាំងនេះ ចេញផុតពីដែនសមុទ្រវៀតណាមជាបន្ទាន់ ។ល។

 នៅក្នុងកម្មវិធីបណ្តាមិត្តយុវវ័យមានសកម្មភាពសម្តែងនូវ ក្តីស្រឡាញ់របស់ខ្លួនចំពោះភូមិស្រុក ទឹកដីនិងកោះសមុទ្រ ពិសិដ្ឋរបស់មាតុប្រទេស។

ក្នុងរយៈពេលជាង២ម៉ោង នៅកន្លែងទាំងពីរត្រូវបានចាក់ផ្សាយតាម រលកធាតុអាកាសផ្ទាល់ ដោយមានមនុស្សរាប់ម៉ឺននាក់ បានទស្សនាកម្មវិធី ឃើញផ្ទាល់ភ្នែកនូវរឿងរ៉ាវដ៏រំជួលចិត្ត និងសកម្មភាពក្លាហាន និងសម្បូរដោយភាពអង់អាចវៀតណាម ក៏ដូចជាសេចក្តីស្នេហាភក្តីភាពចំពោះតំបន់សមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ ត្រូវបានឆ្លុះបញ្ចាំងដោយគ្លីប​ទូរទស្សន៍ ឬដោយការដោះដូរទំនាក់ទំនងផ្ទាល់។ល។  រួមចំណែកគូសបង្ហាញពីពាក្យថា "មាតុភូមិ" ដ៏ពិសិដ្ឋនិងខ្លាំងក្លា។

កម្មវិធី "មាតុភូមិសម្លឹងចាប់ពីសមុទ្រ" បានផ្តល់នូវទស្សនៈពិតប្រាកដរស់រវើកអំពីអធិបតេយ្យរបស់វៀតណាម លើប្រជុំកោះទាំងពីរ គឺកោះ ត្រឿងសានិងកោះហ្វាងសា។បង្ហាញច្បាស់ ស្មារតីមោទនភាពនិងប្តេជ្ញាចិត្ត រក្សាការពារដែនសមុទ្រមាតុភូមិ។ ទន្ទឹមនឹងនោះ ក៏បានផ្តាំផ្ញើនូវសេចក្តីប្រាថ្នាចង់បាន និងស្នេហាសន្តិភាពរបស់ប្រជាជនវៀតណាម យើងជូនដល់មិត្តភ័ក្តិអន្តរជាតិ។ ឆ្លងតាមនោះ បន្តការអំពាវនាវមិត្តភ័ក្តិ អន្តរជាតិគាំទ្រវៀតណាមឲ្យកាន់តែខ្លាំងក្លាជាងទៀត ដើម្បីតស៊ូសំណូមពរចិន ដាច់ខាតត្រូវតែអនុវត្តច្បាប់អន្តរជាតិនិងគោរពអធិបតេយ្យ របស់វៀតណាម៕

ឌិញតាំង (dangcongsan.vn)-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កោះសមុទ្រ