ទម្រង់រូបភាពក្លឹបរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរផ្លូវគោកនៅត្រាវិញ ថ្វីត្បិតទើបតែបង្កើតហើយសមាជិកចូលរួមទាំងនោះមិនមែនកងកម្លាំងជំនាញក៏ពិតមែនប៉ុន្តែលទ្ធផលដំបូងគួរជាទីសោមនស្សរីករាយ។
ផ្លូវគមនាគមន៍ជនបទនៅត្រាវិញបានបើកទូលាយស្រឡះស្រឡំនិងធានាបានសុវត្ថិ
ភាពចរាចរណ៍ឲ្យប្រជាជន។
បច្ចុប្បន្នតំបន់ជនបទនៃខេត្តត្រាវិញមានផ្លូវក្រាលកៅស៊ូជាង៥០ខ្សែនិងផ្លូវបេតុងរាប់រយខ្សែប្រវែងសរុបជាង២.៥០០គ.ម។ ទន្ទឹមនឹងនោះ ខេត្តតែងមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ចនៅភូមិភាគនានា។ បច្ចុប្បន្នបញ្ហាដែលគួរឲ្យបារម្ភនោះគឺសុវត្ថិភាពចរាចរនៅតាមដងផ្លូវទាំងនេះកំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញកើតមានឡើងនូវករណីគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរជារឿយៗ។ យោងតាមផ្នែកសមត្ថកិច្ចនានាមូលហេតុដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរខាងលើគឺអាស្រ័យដោយស្មារតីអ្នកចូលរួមបើកបរនៅតំបន់ជនបទនៅឱនថយបើកលឿនជ្រែងផ្លោះទៅមុននិងបើកបរក្រោយពីមានការផឹកស្រាបៀរ។ល។ ក្នុងពេលនោះដងផ្លូវ គមនាគមន៍នៅតំបន់ជនបទភាគច្រើនមានទ្រូងផ្លូវចង្អៀតទទឹងតែពី១,៥ដល់៣,៥ម៉ែត្រប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតផ្លូវជនបទច្រើនតែបត់បែនមែកឈើដេរដាសទេរទៅលើផ្លូវធ្វើឲ្យបាំងចម្ងាយភ្នែកមើលមិនឃើញជាដើម។
ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវតំបន់ជនបទការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនគរបាលត្រាវិញបានសហការជាមួយនឹងរដ្ឋអំណាចអង្គការមហាជននានានៅភូមិភាគកសាងពិសោធន៍ក្លឹបរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរជនបទនៅត្រាវិញទម្រង់រូបភាពក្លឹបរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរផ្លូវគោកនៅភូមិឡោស័យឃុំដូងស្វឹងស្រុកថ្កូវ; ភូមិកណ្តាលឃុំគឹមហ្វានិងភូមិឡាបាងឃុំឡុងស៊ើងស្រុកកូវង៉ាង។ ជាពិសេសក្លឹបរួមមានប្រធានអនុប្រធាននិងសមាជិកទាំងឡាយចូលរួមជាអ្នកមានប្រជាប្រិយភាពកម្មាភិបាលបុគ្គលិករបស់ឃុំភូមិជាអ្នកមានភារកិច្ចអនុវត្តរាល់ដំណោះស្រាយធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរលើភូមិសាស្រ្ត។ គ្រប់គ្រងអប់រំអ្នកចូលរួមបើកបរឲ្យអនុវត្តម៉ឺងម៉ាត់ច្បាប់ចរាចរណ៍ផ្លូវគោក។ ចាប់ពីបានបង្កើតកាលពីខែមិថុនាឆ្នាំ២០១៤មកទល់ពេលនេះក្លឹបនីមួយៗបានសហការជាមួយនឹងវត្តខ្មែរនានាក៏ដូចជាគួបផ្សំជាមួយនឹងកិច្ចប្រជុំប្រជាជននៅនឹងភូមិរៀបចំធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានចំនួន៥២លើក ទាក់ទាញមនុស្សចូលរួមជាង៥.០០០លើកនាក់។ ពិសេសគឺចែកជូនលិខិតចំហផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរបានចំនួន៥០០ច្បាប់ចលនាប្រជាជន៣២៣គ្រួសារចុះឈ្មោះមិនប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរនិងកាប់ឆ្ការមែកឈើបាំងផ្លូវ។ ផ្សព្វផ្សាយអប់រំមុខសញ្ញា១៨នាក់នៅនឹងភូមិភាគដែលប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរជារឿយៗឲ្យកែប្រែមកប្រព្រឹត្តឡើងវិញ។ល។ អាស្រ័យហេតុនោះចំនួនករណីប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរលើភូមិសាស្រ្តទាំង៣ភូមិដែលបានបង្កើតក្លឹបមកទល់ពេលនេះគ្មានកើតមានករណីគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរណាមួយបណ្តាលឲ្យស្លាប់មនុស្សទេ។
ភូមិឡោស័យB មានផ្លូវខេត្ត៩១៤កាត់ទទឹងប្រវែងជិត៣គ.មនិងមានផ្លូវបេតុងតភ្ជាប់ពីភូមិមួយទៅភូមិមួយ២ខ្សែ។ ក្នុងនោះមានកំណាត់ផ្លូវកោងគ្រោះថ្នាក់មួយកំណាត់និងមានសាខាសាលាមួយ។ នៅតាមដងផ្លូវទាំងនេះកាលពីមុនតែងកើតមានករណីប៉ះទង្គិចបង្កគ្រោះថ្នាក់ចរាចរជារឿយៗ។ ក្រោយពីពេលក្លឹបបានបង្កើតនិងធ្វើសកម្មភាពក្លឹបបានកំណត់ច្បាស់ការងារផ្សព្វផ្សាយគឺជាការងារមានតួនាទីសំខាន់ក្នុងការចលនាប្រជាជនអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ អាស្រ័យដោយ
លក្ខណៈពិសេសនៃភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករសំខាន់ការកាន់ព្រះពុទ្ធសាសនានិងការរស់នៅផ្សារភ្ជាប់ជាមួយនឹងវត្តអារាមរៀងរាល់ថ្ងៃសីលតែងយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ។ គួបផ្សំនិងឱកាសនេះគណៈប្រធានក្លឹបបានសហការជាមួយនឹងគណៈកម្មការវត្តធ្វើការផ្សព្វផ្សាយអប់រំជនរួមជាតិខ្មែរនៅភូមិស្រុកកុំគប្បីប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរ។ ជាពិសេសមុខសញ្ញាទាំងឡាយនៅភូមិភាគដែលច្រើនតែងប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរត្រូវបានក្លឹបបង្កើតបញ្ជីឈ្មោះជាក់ស្តែងរួចចាត់សមាជិកម្នាក់ៗសហការជាមួយនឹងគ្រួសារក៏ដូចជាវត្តអារាមដើម្បីចលនាអប់រំរលឹកពួកគេកុំគប្បីប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកទៀត។ល។ ហេតុដូច្នោះក្លឹបបានធ្វើឲ្យយុវជនក្នុងភូមិ១០នាក់មានការផ្លាស់ប្តូរគំនិតឈប់ប្រព្រឹត្តល្មើសសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរដូចមុនៗទៀត។ ពេលខាងមុខការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃនគរបាលត្រាវិញនឹងធ្វើការផ្សព្វផ្សាយបើកទូលាយដើម្បីអនុវត្តសង្គមូបនីយកម្មការងាររក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកលើភូមិសាស្រ្តឲ្យកាន់តែប្រសើរឡើង៕
ហ្វីហ្វាង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម) ប្រែសម្រួលៈលីសៀ