10/03/2015 - 10:14

អភិវឌ្ឍការអប់រំបណ្តុះបណ្តាលនៅវិញប៊ិញ

 ឃុំ​វិញ​ប៊ិញ ស្រុក​វិញ​ថាញ់ ក្រុង​​កឹង​ធើ ចាប់​ផ្តើម​មាន​អគារ​សិក្សា​ថ្មីៗ សម​រម្យ​ជំ​នួស​ឲ្យ​អគារ​សិក្សា​បណ្តោះ​អាសន្ន​មុន​នេះ។

 សា​លា​មត្តេយ្យ​វិញ​ប៊ិញ ទើប​បាន​បើក​ឲ្យ​ប្រើ​ប្រាស់​នៅ​ ដើម​ឆ្នាំ​សិក្សា​២០១៤-២០១៥ ។ 

ដើម​ឆ្នាំ​សិក្សា​២០១៤​-​២០១៥ គ្រូ​និង​សិស្ស​សា​លា​មត្តេយ្យ​វិ​ញ​ប៊ិញ រីក​រាយ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី ក្នុង​ពេល​សា​លា​មត្តេយ្យ​ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់ និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​។ ថវិកា​កសាង​អគារ​សិក្សា​ថ្មី​អស់​ជាង​៧​ពាន់​លាន​ដុង។ នេះ​គឺ​ជា​អគារ​ជាន់​ រួម​មាន​បន្ទប់​រៀន​៥​និង​បន្ទប់​សមត្ថ​កិច្ច​ដទៃៗ​ទៀត។ អគារ​សិក្សា​ថ្មី​នេះ​មាន​ទី​លាន​​​​​​​​​កម្សាន្ត ដូច្នេះ​របស់​ប្រើ​ប្រាស់​របស់​លេង​កម្សាន្ត​នៅ​ទី​លាន ​ក៏​ត្រូវ​បាន​ផ្នែក​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​បំ​ពាក់​គ្រប់​សព្វ​ដែរ​។ ការ​បំ​ពាក់​ឧបករណ៍​បាន​សព្វ​គ្រប់​ដូច្នេះ បង្ក​បាន​ជា​ទី​លាន​កម្សាន្ត​គួរ​ជា​ទី​ពេញ​ចិត្ត​សម្រាប់​កុមារ​។ បង​ស្រី ថាច់​គឹម​ង៉ឹង នៅ​ភូមិ​វិញ​ញ៉ឹង ឲ្យ​ដឹង​៖ "ថ្ងៃ​ណា​ក៏​ដោយ កូន​ខ្ញុំ​វា​តឿន​ទារ​ទៅ​រៀន និង​មក​ផ្ទះ​វិញ​យឺត ដើម្បី​មាន​ពេល​លេង​យោល​ទោង​និង​លេង​រំ​អិល​ជា​មួយ​នឹង​មិត្ត​ភ័ក្តិ​។ វា​ចូល​ចិត្ត​ទៅ​រៀន​ណាស់ មិន​ទារ​ឈប់​ដូច​មុន​ទៀត​ទេ​។ អគារ​សិក្សា​ថ្មី​មាន​ភាព​សម​រម្យ​ដូច្នេះ យើង​ខ្ញុំ​ជា​ឪពុក​ម្តាយ​សិស្ស​មាន​ការ​នឹង​នរ​ចិត្ត​បញ្ជូន​កូនៗ​ចូល​រៀន​" អ្នក​គ្រូ ឡេ​ធី​ប៊ិត​យ៉ែន នា​យិកា​សា​លា​មត្តេយ្យ​វិញ​ប៊ិញ ឲ្យ​ដឹង៖ "ពី​មុន​កម្រិត​មត្តេយ្យ​នៅ​ឃុំ​វិញ​ប៊ិញ​ មាន​ការ​លំ​បាក​ណាស់​គ្រូ​និង​សិស្ស​ត្រូវ​ពឹង​សា​លា​វត្ត​មួយ​កន្លែង​និង​បន្ទប់​រៀន​របស់​សា​លា​បឋម​សិក្សា​២​កន្លែង​ដើម្បី​រៀន។ ទោះ​ជា​មាន​ការ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្រៀន​យើង​ខ្ញុំ​នៅ​តែ​ជម្នះ​បាន ពី​ព្រោះ​ស្រ​ឡាញ់​រប​រ​និង​ក្មួយៗ ប៉ុន្តែ​បារម្ភ​បំ​ផុត​គឺ​ចំ​ពោះ​ក្មួយៗ​រៀន​ក្នុង​ស្ថាន​ភាព​កង្វះ​ខាត​ដូច​កាល​នោះ គឺ​មិន​អាច​មាន​ការ​អភិ​វឌ្ឍន៍​គ្រប់​ជ្រុង​ជ្រោយ​បាន​ឡើយ​។ ឥឡូវ​បាន​បង្រៀន​និង​រៀន​នៅ​ក្នុង​អគារ​សិក្សា​ថ្មី ម្ល៉ោះ​ហើយ​គ្រូ​បង្រៀន​យើង​ខ្ញុំ​រីក​រាយ​ណាស់ ហើយ​ក្មួយៗ​ក៏​បាន​លេង​កម្សាន្ត​ប្រ​កប​ដោយ​ផា​សុក​ភាព"​។ 

​​យោង​ប្រ​សាសន៍​លោក​គ្រូ​ង្វៀន​វុាំង​​ឡៀង  អនុ​ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​វិញ​ថាញ់ វិញ​ប៊ិញ ជា​ឃុំ​ទើប​បង្កើត​នៅ​តំ​បន់​ឆ្ងាយ មាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង លក្ខណ​សម្បត្តិ​មូលដ្ឋាន សម្ភារៈ​របស់​សា​លា​នៅ​ខ្វះ​ខាត​និង​មាន​ភាព​ទ្រុឌ​ទ្រោម​។ ហេតុ​នោះ ផ្នែក​អប់រំ និង​បណ្តុះ​បណ្តាល​បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​ក​ម្មា​ធិ​ការ​ប្រ​ជា​ជន ឃុំ​រៀប​ចំ​គ្រោង​កសាង​ប្រព័ន្ធ​អគារ​សិក្សា​លើ​ភូមិ​សាស្រ្ត​ឡើង​វិញ។ នៅ​ពេល​សា​លា​មត្តេយ្យ​វិញ​ប៊ិញ​កសាង​សម្រេច​រួច​រាល់​ ផ្នែក​អប់រំ និង​បណ្តុះ​បណ្តាល​ស្រុក​នឹង​ផ្តើម​កសាង​សា​លា​មត្តេយ្យ​បន្ថែម១​ខ្នង​ទៀត នៅ​ភូមិ​វិញ​ញ៉ឹង ដើម្បី​ចែក​សា​លា​មត្តេយ្យ​វិញ​ប៊ិញ​ជា​២​សា​លា សំ​ដៅ​ឈាន​ដល់​ការ​អនុ​វត្តន៍​សម្រេច​បទដ្ឋាន​ជាតិ​។ ទន្ទឹម​នឹង​នោះ ផ្នែក​ក៏​វិនិ​យោគ​ទុន​កសាង​សា​លា​បឋម​សិក្សា​វិញ​ប៊ិញ​ផង​ដែរ​។ អគា​សិក្សា​ទាំង​២​នេះ  ត្រូវ​បាន​ភូមិ​ភាគ​រៀប​ចំ​គម្រោង​សាង​សង់​នៅ​ក្បែរ​វត្ត​សាមគ្គី​ចំ​ណុះ​ភូមិ​វិញ​ញ៉ឹង​។ អគារ​សិក្សា​១​ខ្នងៗ​កសាង​ជា​មួយ​នឹង​ថវិកា​ប្រ​មាណ១០​ពាន់​លាន​ដុង​។ ក្រៅ​ពី​នោះ ផ្នែក​អប់រំ​និង​បណ្តុះ​បណ្តាល​ក៏​កំ​ពុង​រៀប​ចំ​សំ​ណុំ​បែប​បទ ដើម្បី​ផ្តើម​កសាង​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន​វិញ​ប៊ិញ មាន​ទី​តាំង​នៅ​ក្បែរ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​  ក្នុង​ឆ្នាំ​២០១៥​នេះ។ បន្ទាប់​ពី​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន​វិញ​ប៊ិញ កសាង​សម្រេច​រួច​រាល់​ប្រ​ព័ន្ធ​អគារ​សិក្សា​នៅ​ឃុំ​វិញ​ប៊ិញក៏​បាន​លំ​នឹង ចាប់​ពី​កម្រិត​មត្តេយ្យ​ដល់​មធ្យម​សិក្សា​មូលដ្ឋាន តាម​ទិស​ដៅ​ទំ​នើប ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ប្រ​ជា​ជន លើ​ភូមិ​សាស្រ្ត​។

លោក​លីវ​ង៉ុក​ឡើម លេ​ខា​សា​ខា​បក្ស​ភូមិ​វិញ​ញ៉ឹង ឃុំ​វិញ​ប៊ិញ ឲ្យ​ដឹង ដោយ​សេចក្តី​រីក​រាយ​៖ "ជា​ច្រើន​ឆ្នាំ​មក​នេះ សា​លា​មត្តេយ្យ​និង​សា​លា​បឋម​សិក្សា​ដែល​មាន​ទី​តាំង​ក្នុង​បរិ​វេណ​វត្ត​សាមគ្គី ក្មួយៗ​ចង់​លេង​កម្សាន្ត​តាម​ទំ​នើង​ចិត្ត​តែ​វា​មិន​ទំ​នង ពី​ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​បរិយា​កាស​ស្ងៀម​ស្ងាត់​ក្នុង​វត្ត​។ ឥឡូវ​អគារ​​​សិក្សា​ទាំង​២​នេះ ត្រូវ​បាន​កសាង​​សម្រេច​រួចរាល់​ និង​ជា​សា​លា​សម្រេច​បទដ្ឋាន​ជាតិ ទ្រង់​ទ្រាយ​ទំ​នើប ម៉្លោះ​​ហើយ​ឪពុក​ម្តាយ​សិស្ស​នឹង​នរ​ចិត្ត នៅ​ពេល​បញ្ជូន​កូន​ចៅ​ចូល​រៀន​នៅសា​លា​នេះ​៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លីវ​ង៉ុក​ឡើម