សាខានាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្តសុកត្រាំង សហការជាមួយនឹងសាខានាយកដ្ឋាន អនាម័យសុវត្ថិភាពម្ហូបអាហារ មន្ទីរសុខាភិបាល មន្ទីរកសិកម្មនិងអភិវឌ្ឍជនបទខេត្ត បានបង្កើតក្រុមត្រួតពិនិត្យអន្តរៈ ផ្នែក ដើម្បីពិនិត្យពិច័យមូលដ្ឋានផលិតកម្ម មូលដ្ឋានជួញដូរម្ហូបអាហារ ភេសជ្ជៈ។ល។ លើភូមិសាស្រ្តខេត្ត ដើម្បីធានាសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៥។
ក្រុមត្រួតពិនិត្យ អន្តរៈផ្នែក មកពិនិត្យពិច័យខាងសុវត្ថិភាព អនាម័យម្ហូបអាហារនៅមូលដ្ឋានផលិត នំប៉ៀលើភូមិសាស្រ្តខេត្តសុកត្រាំង។
តាមប្រសាសន៍របស់លោកង្វៀនវៀតទ្រុង ប្រធានសាខានាយកដ្ឋានគ្រប់គ្រងទីផ្សារខេត្តសុកត្រាំង៖ សកម្មភាពពិនិត្យពិច័យមុខទំនិញនំ តំណាប់ ភេសជ្ជៈ។ល។ បម្រើក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានអនុវត្តតាមផែនការ ត្រួតពិនិត្យមានចំណុចសំខាន់ មិនឆ្គងលើគ្នា មិនរំខានដល់អង្គការ បុគ្គលជួញដូរ និងមិនរារាំងចរាចរ ទំនិញលើទីផ្សារ។ ឆ្លងតាមរយៈនោះ សហការអនុវត្តបានល្អនូវការងារផ្សព្វផ្សាយសេចក្តីកំណត់របស់ច្បាប់ខាងសុវត្ថិភាពម្ហូបអាហារ ដល់មូលដ្ឋានផលិតជួញដូរទាំងឡាយ។ ចាប់ពីពេលនេះរហូតដល់ថ្ងៃ១៤ ខែតុលា ឆ្នាំ២០១៥ សាខានាយកដ្ឋានសុវត្ថិភាពអនាម័យម្ហូបអាហារ (មន្ទីរសុខាភិបាល) នឹងផ្សព្វផ្សាយការងារ ពិនិត្យពិច័យសុវត្ថិភាពម្ហូបអាហារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ វេជ្ជបណ្ឌិត ត្រឹងគឹមអាញ់ ប្រធានសាខានាយកដ្ឋានសុវត្ថិភាពអនាម័យម្ហូបអាហារខេត្តសុកត្រាំង ឲ្យដឹង៖ "គោលដៅក្នុងការត្រួតពិនិត្យលើកនេះ ដើម្បីវាយតម្លៃស្ថានភាពជាក់ស្តែងក្នុងការប្រតិបត្តិសេចក្តីកំណត់របស់ច្បាប់ ខាងធានាសុវត្ថិភាពម្ហូបអាហាររបស់មូលដ្ឋានផលិតកម្ម ជួញដូរមុខទំនិញលើទីផ្សារជាច្រើនក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ឆ្លងតាមរយៈនោះ ដើម្បីប្រទះឃើញ ទប់ស្កាត់ និងវិនិច្ឆ័យម៉ឹងម៉ាត់នូវរាល់ករណីបំពានខាងអនាម័យសុវត្ថិភាពម្ហូបអាហារបានទាន់ពេលកាត់បន្ថយនូវករណីពុលអាហារ រួមចំណែកការពារជីវិត សុខភាពរបស់អ្នកប្រើប្រាស់ និងដាក់ចេញនូវវិធានការតស៊ូដោយប្រសិទ្ធភាពចំពោះការប្រព្រឹត្តល្មើស"។
ថ្លែងពីវិធានការត្រួតពិនិត្យ តាមប្រសាសន៍របស់វេជ្ជបណ្ឌិត ត្រឹងគឹមអាញ់ បណ្តាស្ថាប័នគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ចាប់ពីថ្នាក់ខេត្តរហូតដល់ស្រុក ឃុំ បង្កើតក្រុមត្រួតពិនិត្យ សើុបអង្កេត រួចដំណើរការពិនិត្យពិច័យផ្ទាល់នៅតាមមូលដ្ឋានផលិត ច្នៃ ពាណិជ្ជកម្ម អាហរ័ណម្ហូបអាហារ និងសេវាផឹកស៊ីនានា។ល។ ធានាកិច្ចសហការរវាងអង្គភាព ផ្នែក ចៀសវាងឆ្គងលើគ្នា។ ក្នុងដំណើរការត្រួតពិនិត្យ ប្រសិនបើប្រទះឃើញមូលដ្ឋានមានការប្រព្រឹត្តល្មើស នឹងធ្វើឯកសារកំណត់ហេតុប្រគល់ជូនស្ថាប័នសមត្ថកិច្ចវិនិច្ឆ័យតាមច្បាប់។
តាមការកត់សម្គាល់របស់ផ្នែកសមត្ថកិច្ច ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ការប្រើប្រាស់មុខទំនិញនំ តំណាប់ ភេសជ្ជៈ ម្ហូបអាហារ។ល។ នឹងកើនឡើង។ ព្រោះហេតុនោះ ដើម្បីធានាសុវត្ថិភាពជូនជនរួមជាតិខ្មែរក្នុងរដូវបុណ្យភ្ជុំបិណ្ឌដោយភាពកក់ក្តៅ សប្បាយរីករាយ ក្រុមត្រួតពិនិត្យអន្តរៈផ្នែកនឹងជំរុញយ៉ាងខ្លាំងក្លាសកម្មភាពពិនិត្យពិច័យខាងសុវត្ថិភាព អនាម័យម្ហូបអាហារ នៅតាមមូលដ្ឋានផលិត ជួញដូរនំ តំណាប់ ភេសជ្ជៈជាដើម។ ទន្ទឹមនឹងនោះ ផ្តុំកម្លាំងត្រួតពិនិត្យប្រភពវត្ថុធាតុដើមនាំចូលម្ចាស់ការយកគំរូទៅពិសោធន៍ខាងបរិមាណវិភាគនិងគុណភាព៕
យ្វីអាញ់-វិមាន