ក្តីរីករាយទទួលជ័យជម្នះ និងការទុក្ខព្រួយព្រោះបរាជ័យ មិនសំខាន់ ជាងមនោសញ្ចេតនាដែលទទួលបានតាមរយៈការដោះដូរ រៀនសូត្រ ក្នុងការប្រកួត។ នោះគឺជាការសំណេះសំណាលរបស់កីឡាករ កីឡា ការិនីទាំងឡាយដែលចូលរួមពិធីប្រឡងវប្បធម៌ កីឡាបណ្តាសាលាសកលជនជាតិអន្តេវាសិកទូទាំងប្រទេសឆ្នាំ២០១៤។
អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការ បក្សក្រុងកឹងធើ ជូនមេដាយប្រាក់ឲ្យក្រុមកីឡាករបាល់ទាត់ខាញហ្វា ។
ខ្លឹមសារប្រកួតរបស់កីឡាករ កីឡាការិនីទាំង៤៧ក្រុម គឺដើម្បីដណ្តើមមេដាយចំនួន៥៤គ្រឿង។ ស្របក្នុងឱកាសនេះ កីឡាករ កីឡាការិនីម្នាក់ៗសុទ្ធចង់បង្ហាញពីទេព្យកោសល្យរបស់ខ្លួន ហើយមិនត្រឹមតែតំណាងឲ្យខេត្តរបស់ខ្លួនប៉ុណ្ណោះទេ តែនៅទាំងតំណាងឲ្យជនជាតិខ្លួន ចូលរួមការប្រកួតប្រណាំងទៀតផង។ លោកត្រឹងង៉ុកហ្វាងតឹម គ្រូបង្វឹកកីឡាបាល់ទាត់របស់ក្រុមខាញ់ហ្វាឲ្យដឹងៈ"លោកគ្រូ អ្នកគ្រូឯកភាពមិនដាក់ភាគកម្រិតដល់ប្អូនៗ។ ជាមួយនឹងស្មារតីរួសរាយប្រកួតប្រណាំងផង ដោះដូរកម្សាន្តសប្បាយផង អាចនិយាយបានថា ក្រុមកីឡាខាញ់ហ្វា ចូលរួមប្រកួតឆ្នាំនេះសម្រេចជោគជ័យ"។ ដោយបានរំដោះពីភាពតានតឹងខាងស្នាដៃកីឡាករបាល់ទាត់ខាញ់ហ្វា ដណ្តើមបានមេដាយប្រាក់។ ទោះបីមាឌតូចច្រមក់ ហើយពេលវេលាហ្វឹកហាត់របស់ក្រុមមិនពេញមួយសប្តាហ៍ផង ប៉ុន្តែដោយសាមគ្គីភាព ស្មារតីអត់ធ្មត់និងយុទ្ធ សាស្រ្តការពារសមស្រប ប្អូនៗទទួលបានជ័យជម្នះលើក្រុមមិត្តដែលបានវាយតម្លៃថាពូកែជាង។ សមាជិកក្រុមបាល់ទាត់ជាសំខាន់ គឺសិស្សជនជាតិរ៉ាក់ឡៃ ប្អូនៗឆ្លងកាត់ការលំបាកនាំមកនូវក្តីសប្បាយរីករាយ ជូនមិត្តភ័ក្តិ គ្រួសារនិងទូទាំងជនជាតិខ្លួនផងដែរ។ ក្រុមដណ្តើមបានមេដាយមាសវិញ្ញាសាកីឡាបាល់ទាត់ផ្នែកបុរស គឺក្រុមកនទុម (Kon Tum) បានវាយតម្លៃថាជាបេក្ខភាពឈរឈ្មោះជើងឯកមុនពេលទាត់ម្លេះ។ ផាមវុាំងថាយ ប្រធានក្រុមបាល់ទាត់ផ្នែកបុរស ឲ្យដឹងៈ "អាស្រ័យដោយចលនាកីឡាបាល់ទាត់របស់ខេត្តនៅតាមសាលារៀនមានការអភិវឌ្ឍន៍ ក្រុមមានសមាជិកប្រកួតប្រណាំងច្រើនហើយបានប្រជាជននិងថ្នាក់ដឹកនាំខេត្តយកចិត្តទុកដាក់ ហេតុនោះទូទាំងក្រុមប្តេជ្ញាចិត្តត្រូវតែសម្រេចបានស្នាដៃជើងឯក"។
មានរឿងរ៉ាវមួយផ្សេងទៀតអំពីស្មារតីមិត្តរួមក្រុម នោះគឺវិញ្ញាសាទាញព្រ័ត្រ។ ក្រុមទាញព្រ័ត្រ ផ្នែកបុរសកឹងធើ ភាគច្រើនជាកូនចៅជនជាតិខ្មែរនៅភូមិភាគដណ្តើមបានមេដាយមាស។ នៅវង់ប្រកួត១/១៦នេះ ប្អូនៗក្រុមកឹងធើចាប់ឆ្នោតប្រកួតជាមួយនឹងក្រុមដែលកំពុងតែកាន់តំណែងជើងឯកថ្នាក់ជាតិ នោះគឺក្រុមទាញព្រ័ត្របុរសខេត្តដាក់ឡាក់។ វិញ្ញាសាទាញព្រ័ត្រប្រកួត៣ទឹក ប្រកួតទឹកដំបូង ក្រុមទាញព្រ័ត្រខេត្តដាក់ឡាក់ បញ្ជាក់ឲ្យឃើញកម្លាំងមាំមួន យុទ្ធសាស្រ្ត លេចធ្លោជាងក្រុមរបស់កឹងធើ ក្រោយពីប្រកួតជិត៥នាទី ក្រុមដាក់ឡាក់ក៏ទទួលជ័យជម្នះ។ ទឹកទី២ ក្រុមកឹងធើប្រើយុទ្ធសាស្រ្តកម្លាំងមាំមួន ដែលជាគុណសម្បត្តិរបស់ក្រុម។ ក្រោយពី៥នាទីអត់ធ្មត់ រក្សារបៀបក្បូនក្រុមកឹងធើទាញសម្រុកជាសន្សឹមៗ លុះត្រាតែដណ្តើមបានជ័យជម្នះជាស្ថាពរ។ ទឹកទី៣ប្រកួត ផ្តាច់ព្រ័ត្រ ក្រុមទាំងពីរថមថយកម្លាំង។ ក្នុងពេលនោះ ការទប់ទល់និងភាពមាំមួនរបស់ក្រុមកឹងធើដណ្តើមបានជ័យជម្នះដ៏ត្រចះត្រចង់។ គ្រូបង្វឹកលីថាញសើុង ក៏ជាគ្រូបង្រៀនផ្នែកអប់រំកាយរបស់សាលាសកលជនជាតិអន្តេវាសិកកឹងធើ ឲ្យដឹងដោយក្តីរីករាយៈ" ក្រុមទាំងពីរសុទ្ធតែស័ក្តិសមដណ្តើមបានជ័យជម្នះទាំងអស់ ប៉ុន្តែប្រហែលជាការលើកទឹកចិត្តរបស់ទស្សនិកជនបានជំនួយកម្លាំងបន្ថែម ជួយឲ្យកីឡាករកឹងធើដណ្តើមបានជ័យជម្នះ"។ នៅមានរឿងរ៉ាវជាច្រើនទៀតនៅបណ្តាខ្លឹមសារប្រកួតប្រណាំងដូចៈ ប្អូនដាវវុាំងដេវប្រកួតខ្លឹមសាររុញអង្រែដណ្តើមបានជ័យជម្នះលើដៃគូមានទម្ងន់ធ្ងន់ជាង ទោះបីកំពុងរងរបួស។ល។ ប្អូនៗទាំងអស់សុទ្ធតែឈ្នះលើខ្លួនឯងក្នុងការប្រកួត។ ផ្តើមពីស្មារតីស្រឡាញ់កីឡាដ៏ថ្លៃថ្លា ប្រណាំងប្រជែងត្រឹមត្រូវប្រកួតប្រណាំងផង ដោះដូរបទពិសោធន៍របស់កីឡាករ កីឡាការិនីទាំងឡាយផង បានរួមចំណែកបង្កបានពិធីប្រឡងមួយសម្រេចជោគជ័យដ៏ត្រចះត្រចង់៕
ថាច់ថាញ់ភូ-វិមាន