30/12/2014 - 10:20

សិស្សា​នុសិស្ស​ខេត្ត​សុក​ត្រាំង​៦០​នាក់ ទទួល​អា​ហា​រូបករណ៍"​វ៉ឺ​អា​យ៉ិន​"

មូល​និធិ​អា​ហា​រូបករណ៍ "វ៉ឺ​អា​យ៉ិន" សហ​ការ​ជា​មួយ​នឹង​សម្ពន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង  បាន​រៀប​ចំ​អា​ហា​រូបករណ៍ "វ៉ឺ​អា​យ៉ិន​" ជូន​ចំ​ពោះ​សិស្សា​នុសិស្ស​ខ្មែរ​ក្រី​ក្រ ឆ្លង​កាត់​ការ​លំ​បាក​រៀន​ពូកែ​លើ​ភូមិ​សាស្រ្ត​ខេត្ត។ អញ្ជើញ​ចូល​រួម​ពិធី​ជូន​អា​ហា​រូបករណ៍​មាន​លោក​ស្រី​ត្រឿង​ម៉ី​ហ្វា អតីតៈ អនុ​ប្រ​ធាន​រដ្ឋ​នៃ​សា​ធា​រណ​រដ្ឋ​សង្គម​និយម​វៀត​ណាម ជា​ប្រ​ធាន​មូល​និធិ​អា​ហា​រូបករណ៍ " វ៉ឺ​អា​យ៉ិន​"។

លោក​ស្រី​ត្រឿង​មី​ហ្វា អតីត​អនុ​ប្រ​ធាន​រដ្ឋ ជូន​អា​ហា​រូបករណ៍​ឲ្យ​សិស្ស​ខ្មែរ​ក្រី​ករ។

តាម​ប្រ​សាសន៍​លោក​ស្រី​ត្រឿង​ម៉ី​ហ្វា កន្លង​មក​១៥​ឆ្នាំ មូល​និធិ​អា​ហា​រូបករណ៍ " វ៉ឺ​អា​យ៉ិន " បាន​ជូន​អា​ហា​រូបករណ៍​៥០​ពាន់​ចំ​ណែក​ចំ​ពោះ​ប្អូនៗ​សិស្សា​នុសិស្ស និស្សិត​ជា​កូន​ចៅ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ឆ្លង​កាត់​លំ​បាក​រៀន​ពូកែ​ក្នុង​ទូទាំង​ប្រ​ទេស។ ពិសេស មូល​និធិ​បង្កើត​បាន គ្រោង​ការ​កម្ម​វិធី​មួយ​ចំនួន មាន​ដូចៈ លើក​ស្ទួយ​ក្តី​បំណង​ប្រា​ថ្នា បណ្ដុះ​ពន្លក​អនាគត គ្រោង​ការ​ទោល​បំ​ភ្លឺ​ក្តី​ប្រា​ថ្នា៕មាន​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​៦០​នាក់ (រៀន​ចាប់​ពី​បឋម​សិក្សា​ដល់ មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ) មាន​ជីវ​ភាព​គ្រួ​សារ​ក្រី​ក្រ ឆ្លង​កាត់​ការ​លំ បាក​រៀន​ពូកែ​បាន​ទទួល​អា​ហា​រូបករណ៍។ អា​ហា​រូបករណ៍​ក្នុង​មួយ​ចំ​ណែកៗ គិត​ជា​តម្លៃ​ទឹក​ប្រាក់​៨០០.០០០​ដុង ចំពោះ​សិស្ស​បឋម​សិក្សា រីឯ​សិស្ស​មធ្យម​សិក្សា​មូលដ្ឋាន​និង​មធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​គឺ​១.០០០.០០០​ដុង។

លី​ធាន​-​សឺន​ម៉ា​ល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកស្រីត្រឿងមីហ្វា