អាស្រ័យដោយការគិតគូររបស់បក្សនិងរដ្ឋ បានជាជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង បានលើកស្ទួយគួរឲ្យកត់សម្គាល់។ល។
សាលារៀនបានវិនិយោគយា៉ងសមរម្យ កូនចៅជនរួមជាតិខែ្មរនៅដាយតឹម ប្អូនណា
ក៏រីករាយទាំងអស់។
នៅពេលរំលឹកដល់ការអនុវត្តន៍គោលនយោបាយជនជាតិ នៅនឹងឃុំ លោកឡឹមសេុីងហៀង ឲ្យដឹងបន្ថែម៖ "នៅពេលផ្សព្វផ្សាយកម្មវិធីនិងគម្រោងផ្សេងៗ យើងខ្ញុំតែងគួបផ្សំជាមួយគ្នាម្ល៉ោះហើយមាមីងមានលក្ខណៈសម្បត្តិអភិវឌ្ឍផលិតកម្ម ជីវភាពឆាប់មានលំនឹង។ ជាក់ស្តែងនៅពេលជំនួយគ្រួសារក្រីក្រ យើងខ្ញុំជំនួយដីសង់ផ្ទះនិងសង់ផ្ទះតាមសេចក្តីសម្រេច១៦៧ តបណ្តាញអគ្គិសនី ទឹកស្អាតប្រើប្រាស់ កសាងបង្គន់ជំនួយប្រាក់ទុនអភិវឌ្ឍផលិតកម្មបណ្តុះបណ្តាលវិជ្ជាជីវៈនិងឧទ្ទេសនាមការងារធ្វើ។ល។ អាស្រ័យហេតុនោះ បានធ្វើឲ្យការអនុវត្តន៍គោលនយោបាយ វិនិយោគទុនត្រូវបានពង្រីកដោយប្រសិទ្ធភាព អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយឆាប់រហ័សនិងដោយចីរភាព"។ ទន្ទឹមនឹងនោះ ឃុំនៅទាំងបានផ្តុំកម្លាំងបង្វែររចនាសម្ព័ន្ធដំណាំសត្វចិញ្ចឹម ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសដល់គ្រួសារប្រជាជនទៀតផង។ មកទល់ពេលនេះ ក្រៅពីជំនាញដាំដំណាំរួមផ្សំ ឃុំថែមទាំងមានទម្រង់រូបភាពចិញ្ចឹមគោទឹកដោះនៅដាយតឹម កំពុងមានការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។ អាស្រ័យហេតុនោះ ចំនួនកសិករខ្មែរ បង្កបង្កើនផលធ្វើអាជីវកម្មពូកែកាន់តែច្រើនឡើង មានគ្រួសារខ្លះឈានឡើងចាកផុតពីភាពក្រីក្រធ្វើមានធ្វើបាន។ ពូឡឹមវ៉ែន នៅភូមិដាយអឹងគឺជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយ បានចាកផុតពីភាពក្រីក្រឈានឡើងធ្វើមានធ្វើបាន។ ពូឡឹមវ៉ែន ឲ្យដឹង៖" រដ្ឋបានឲ្យដីសង់ផ្ទះនៅ តបណ្តាញអគ្គិសនី ទឹកប្រើប្រាស់ និងជំនួយប្រាក់ទុនអាទិភាព១០ លានដុង ខ្ញុំទិញទោចក្រយានយន្តមួយគ្រឿងដើរលក់ការ៉ែម ប្រពន្ធខ្ញុំលក់សារពើភ័ណ្ឌ ចំណែកកូនទាំងពីរនាក់មានការងារធ្វើនៅក្រុមហ៊ុន ដូច្នេះអ្នកណាក៏រកបានប្រាក់ចំណូលទាំងអស់។ សព្វថ្ងៃជីវភាពគ្រួសារ ខ្ញុំបានធូរធារគ្រាន់បើ"។ ប្តីប្រពន្ធបងឡឹមរឹត ក៏ទទួលបានប្រាក់ជំនួយរួច ជួលដីដាំដំណាំរួមផ្សំប្រពន្ធលក់បន្លែបង្ការនៅនឹងផ្សារញ៉ូយ៉ា។ អាស្រ័យដោយឧស្សាហ៍ព្យាយាម ប្តីប្រពន្ធបងរឹតបានបើកហាងលក់សារពើភ័ណ្ឌ ភេសជ្ជៈនៅនឹងផ្ទះរកបានប្រាក់ចំណូលបន្ថែម។ ម្យ៉ាងទៀត ជីវភាពគ្រួសារបងរឹត ក៏បានធូរធារគ្រាន់បើដែរ។
ដាយតឹម មានបណ្តាជនជាជនរួមជាតិខ្មែររស់នៅជាង៨៤% កាលពីមុននេះ ជីវភាពរបស់មាមីងនៅជួបការលំបាកជាច្រើន អត្រាគ្រួសារក្រីក្រនៅមានកម្រិតខ្ពស់។ បច្ចុប្បន្ន មកកាន់ឃុំដាយតឹម រូបភាពដំបូង ដែលយើងទាំងអស់គ្នាងាយនឹងជួបប្រទះឃើញនោះ គឺដងផ្លូវចូលទៅកាន់ភូមិត្រូវបានក្រាលបេតុងរាបស្មើ មានផ្ទះឥដ្ឋរឹងមាំ សង់ជាប់ៗគ្នាជំនួសឲ្យផ្ទះស្លឹកដាច់រយីករយាកពីមុន។ល។ លោកឡឹមសេីុងហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឲ្យដឹងដោយក្តីរីករាយ ៖ "ដាយតឹម បានដូចសព្វថ្ងៃ គឺអាស្រ័យដោយគោលនយោបាយរបស់បក្សនិងរដ្ឋវិនិយោគទុនអភិវឌ្ឍនៅតំបន់ជនជាតិ។ ពិសេស គឺកម្មវិធី១៣៥ វិនិយោគ ទុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបទៅនឹងតម្រូវការនៃជីវភាពនិងផលិតកម្មរបស់ប្រជាជន។ បច្ចុប្បន្ន ផ្លូវចូលទៅកាន់ភូមិនិងច្រកផ្លូវនានាលើភូមិសាស្រ្តឃុំ ត្រូវបានក្រាលបេតុងទាំងអស់។ អត្រាគ្រួសារប្រជាជនមានអគ្គិសនីនិងទឹកស្អាតប្រើប្រាស់ទូទាំងឃុំជាង៩៨%។ ដំណាក់សុខាភិបាលត្រូវបានវិនិយោគទុនកសាងថ្មី ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពជូនប្រជាជន។ អគារសិក្សាត្រូវបានវិនិយោគទុនកសាងរឹងមាំក្មួយៗ បានទៅកាន់សាលារៀនកម្រិតប្រជាបញ្ញាក្នុង ជនរួមជាតិខ្មែរបានលើកស្ទួយគួរឲ្យកត់សម្គាល់។
តាមប្រសាសន៍លោកឡឹមសេុីងហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំ ឆ្នាំ២០១៤ អត្រាគ្រួសារក្រីក្រត្រូវបានកាត់បន្ថយនៅតែ១២,៣% ឃុំខិតខំក្នុងឆ្នាំ២០១៥ នឹងកាត់បន្ថយនៅក្រោម៧%។ ចំពោះគ្រួសារក្រីក្រដទៃពីនោះ គណៈកម្មាធិការប្រជាជនឃុំនឹងជំនួយដោយប្រភពប្រាក់ទុនអាទិភាពពីគម្រោងការកាត់បន្ថយភាពក្រីក្រផ្សេងៗ គួបផ្សំជាមួយនឹងប្រាក់កម្ចីដើម្បីចិញ្ចឹមគោទឹកដោះ រៀនវិជ្ជាជីវៈ ផ្សារភ្ជាប់ជាមួយនឹងដំណោះស្រាយការងារធ្វើ ដើម្បីរកបានប្រាក់ចំណូលលំនឹង៕
យ្វីអាញ់-លីសៀ