26/02/2014 - 08:11

ប្រញាប់បង្ការរោគគ្រុនផ្តាសាយបក្សី

ចំ​ពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ នៃ​រោគ​គ្រុន​ផ្ដា​សាយ​បក្សី​ដែល​កើត​មាន​ឡើង​នៅនឹង​ភូមិ​ភាគ​មួយ​ចំ​នួន ក្នុង​ទូ​ទាំង​ប្រទេស​ នៅ​បណ្តា​ខេត្ត​វាល​រាប​ទន្លេ​គឺវ​ឡុង ក៏​បាន​បង្កើ​ន​វិធាន​ការ​បង្ការ​រោគ​គ្រុន​ផ្តា​សាយ​ដែរ។ កា​ម៉ាវ បាក​លីវ គឺ​២​ខេត្ត​ក្នុង​ចំ​ណោម​ខេត្ត  ក្រុង​ទាំង​៩ ដែល​កើត​មាន​រោគ​ឆ្លង​រាល​ដាល​ហើយ​កំ​ពុង​អនុ​វត្ត​ការ​បង្ការ​បង្រ្កាប​ជា​បន្ទាន់​។ល។

 ផ្នែក​សមត្ថ​កិច្ច​បាក​លីវ​ម្ចាស​ការ​ចាក់​ថ្នាំប​ង្ការ​ ឲ្យ​ហ្វូង​ បសុ​បក្សី  ដើម្បី​កាត់​បន្ថយ​រោគ​រាល​ដាល​។

នៅ​ខេត្ត​កា​ម៉ាវ ផ្នែក​សមត្ថ​កិច្ច​បាន​កត់​សម្គាល់​សម្បុក​រោគ​ដំបូង​បង្អស់ ដែល​កើត​មាន​លើ​ហ្វូង​មាន់​ចំ​នួន​២០០​ក្បាល​នៅ​ភូមិ Tapasa II (ឃុំ​តឹង​ភូ ស្រុក​ថើយ​ប៊ិញ)​។ លោក​ង្វៀង​វាំុង​ក ជា​ម្ចាស់​ហ្វូង​មាន់​ឲ្យ​ដឹង​៖ ទោះ​បី​បាន​ចាក់​ថ្នាំ​បង្ការ​ពី​មុន​ហើយ​ក្តី ប៉ុន្តែ​ហ្វូង​មាន់​របស់​លោក​នៅ​តែ​មាន​ជំ​ងឺ។ ចាប់​ពី​ខែ​មករា​រហូត​មក។ លទ្ធ​ផល​ការ​ធ្វើកោ​សល្យ​វិច័យ ហ្វូង​មាន់​ទាំង​មូល​របស់​លោក​ង្វៀង​វាំុង​ក សុទ្ធ​តែ​កើត​ជំងឺ​គ្រុន​ផ្តា​សាយ​/៥១។ លោក​ង្វៀង​ហ្វាង​ឡឹម អនុ​ប្រ​ធាន​ការិយា​ល័យក​សិកម្ម​និង​អភិ​វឌ្ឍ​ជន​បទ​ស្រុក​ថើយ​ប៊ិញ​ឲ្យដឹង​៖ ក្រោយ​ពី​កម្ទេច​ចោល​ហ្វូង​បសុ​បក្សី​កើត​ជំ​ងឺ យើង​ខ្ញុំ​បាន​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ។ អាស្រ័យ​ហេតុ​ដូច្នោះ​បាន​ជា​សព្វ​ថ្ងៃ​មិន​ទាន់​ប្រទះ​ឃើញ​មាន​ហ្វូង​បសុ​បក្សី​ណា​កើត​មាន​ជំងឺ​គ្រុន​ផ្តា​សាយ​នោះ​ឡើយ។     

ជាប់​ព្រំ​ដែន​ជា​មួយ​នឹង​ស្រុក​ថើយ​ប៊ិញ រោគ​គ្រុន​ផ្តា​សាយ​បក្សី​ក៏​កើត​មាន​នៅ​បណ្តា​ស្រុក​ភឿក​ឡុង​និង​ហុង​យ៉ឹង ខេត្ត​បាក​លីវ។ លោក​ឡឹម​ទ្រី​ទ្រុង ប្រ​ធាន​ដំណាក់​បសុ​ពេទ្យ​ស្រុក​ភឿក​ឡុង ឲ្យ​ដឹង៖ ក្រោយ​ពី​បាន​កម្ទេច​ចោល​បណ្តា​បសុ​បក្សី​មាន​ជំងឺ​តាម​កំណត់ អង្គ​ភាព​ក៏​បាន​ប្រ​មូល​ផ្តុំ​ចាក់​ថ្នាំ​បង្ការ​និង​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ​​​នៅ​ភូមិ​និង​ទី​ប្រ​ជុំ​ជន​នានា​។ តាម​ប្រ​សាសន៍​របស់​លោក​ត្រឿង​ភឿក​ថុង អនុ​ប្រ​ធាន​សា​ខា នាយក​ដ្ឋាន​បសុ​ពេទ្យ​ខេត្ត​បាក​លីវ ឲ្យ​ដឹង៖ អា​កាស​ធាតុ​ត្រ​ជាក់​ដូច​សព្វ​ថ្ងៃជា​ហេតុ​នាំ​ឲ្យ​វីរូស​គ្រុន​ផ្តាសាយ​បក្សី​កើត​កើន ផ្សំ​ជា​​មួយ​នឹង​ការ​ដឹក​ជញ្ជូន លក់​ដូរ​បសុ​បក្សី​នៅ​រស់​ពី​ភូមិ​ភាគ​នេះ ទៅ​កាន់​ភូមិ​ភាគ​ដទៃ​ទៀត​មិន​ទាន់​បាន​ពិនិត្យ​ហ្មត់​ចត់ ជា​ហេតុ​អាច​នឹង​កើត​រោគ​គ្រុន​ផ្តា​សាយ​បក្សី​ផ្ទុះ​ឡើង​។ ផ្នែក​សមត្ថ​កិច្ច​កំពុង​ខ្នះ​ខ្នែង​ចាក់​វ៉ាក់​សាំង​បង្ការ​រោគ​ឆ្លង​រាល​ដាល ជា​ពិសេស​បណ្តា​គ្រួ​សារ​ចិញ្ចឹម​បសុ​បក្សី​តិច​តួច​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅកុះ​ករ។

  ដោយ​ឡែក​ក្នុង​ខែ​មករា ឆ្នាំ​២០១៤ បណ្តា​ដំ​ណាក់​បសុ​ពេទ្យ​ស្រុក​ក្រុង នៅ​ខេត្ត​បាក​លីវ​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រុន​ផ្តាសាយ​បក្សី ចំ​នួន​៥៦១.​៦៤៨​ម្ជុល ឧស្សាហ៍​តាម​ដាន​ពិនិត្យ​បណ្តា​គ្រួ​សារ​ចិញ្ចឹម​សត្វ និង​កន្លែង​សត្វ​ឃាត​ប្រ​មូល​ផ្តុំ ដើម្បី​ធ្វើ​ការ​វិនិច្ឆ័យ​ពេល​មាន​រោគ​រាល​ដាល​កើត​ឡើង។ ទន្ទឹម​នឹង​នោះ  ខេត្ត​បាក​លីវ​ចង្អុល​ការ​បណ្តា​ដំ​ណាក់​បសុ​ពេទ្យស្រុក ក្រុង​បង្កើន​ការ​ត្រួត​ពិនិត្យ ពិនិត្យ​ឡើង​វិញ​នូវ​ការ​ដឹក​ជញ្ជូន​លក់​ដូរ​សត្វ​ឃាត​រួម​ទាំង​បសុ​បក្សី​នាំចូល​ខេត្ត​មិន​ច្បាស់​ប្រ​ភព។ ម្ចាស់​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ឲ្យហ្វូង​បសុ​បក្សី​ទើប​ចិញ្ចឹម​ថ្មី រួម​ទាំង​ហ្វូង​បសុ​បក្សី​ជា​ល្អ ប៉ុន្តែ​មិន​ទាន់​ចាក់​ថ្នាំ​បង្ការ។ អនុ​វត្ត​ការ​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ​នៅ​ទ្រុង​ក្រោល​នៃ​បណ្តា​គ្រួ​សារ​ចិញ្ចឹម​សត្វ បណ្តា​សម្បុក​រោគ​ចាស់ កន្លែង​លក់ កន្លែង​សត្វ​ឃាត​បសុ​បក្សី។ល។

នៅ​ខេត្ត​កាម៉ាវ បណ្តា​អ្នក​មាន​សមត្ថ​កិច្ច​សហ​ការ​ជា​មួយ​បណ្តា​ស្ថា​ប័ន​ពត៌​មាន​មហា​ជន​ជំរុញ​មាំការ​ផ្សព្វ​ផ្សាយ​សំ​ដៅ​លើក​កម្ពស់​ស្មារតី ចិញ្ចឹម​សត្វ​ក៏ដូច​ជា​ប្រ​ជា​ជន រួម​ដៃ​បង្ការ​បង្រ្កាប​រោគ​គ្រុន​ផ្តា​សាយ​បក្សី។ លោក​ង្វៀង​ថាញ​យ៉ឹង  ប្រ​ធាន​មជ្ឈ​មណ្ឌល​សុខា​ភិបាល​បង្ការ ខេត្ត​កា​ម៉ាវ ឲ្យ​ដឹង៖​"មិន​ត្រឹម​តែ​ផ្នែក​សមត្ថ​កិច្ច​ចូល​រួ​ម​ប៉ុណ្ណោះ​ទេ ស្មារតី​នៃ​អ្នក​ចិញ្ចឹម​​សត្វ​ក៏​សំ​ខាន់​ណាស់​ដែរ​។ ប្រ​ជា​ជន​គប្បី​អនុ​វត្ត​ត្រូវ​តាម​ការ​ក្រើន​រំលឹក​​របស់​ផ្នែក​សមត្ថ​កិច្ច។

តាម​ផ្នែក​សមត្ថ​កិច្ច​បសុ​ពេទ្យ​ខេត្តសុក​ត្រាំង ក្រៅពី​បង្កើន​ការ​ត្រួត​ពិនិត្យ​ការ​ធ្វើ​សាច់​ដឹក​ជញ្ជូន លក់​ដូរ​បសុ​បក្សី​និង​អនា​ម័យ​បសុ​ពេទ្យ​ចំពោះ​ហ្វូង​សត្វ​ទា​ចិញ្ចឹម​លែង​តាម​វាល​ស្រែ ក៏​ជា​បញ្ហា​ដែល​ភូមិ​ភាគ​កំពុង​យក​ចិត្ត​ទុក​ដាក់​បំផុត។ ជា​ពិសេស​ក្នុង​រដូ​វ​ស្រូវ​សិសិរៈ​និង​និទាឃៈ​រដូវ​របស់​ខេត្ត​កំ​ពុង​ប្រ​មូល​ផល​បណ្តា​ហ្វូង​ទាពី​ភូមិ​ភាគ​ដទៃៗ​តែង​ប្រ​មូល​ផ្តុំ​មក​កាន់​ភូមិ​ភាគ​នេះ ដោយ​ចំនួន​ច្រើន ផ្សំ​ជា​មួយ​នឹង​អា​កាស​ធាតុ​មិន​សូវ​ល្អ អាច​នឹង​កើត​មាន​រោគ​រាល​ដាល​លើ​ហ្វូង​បសុ​បក្សី។ ចំ​ពោះ​ស្ថាន​ភាព​ទាំង​នេះ ខេត្ត​សុក​​ត្រាំង​បាន​ចង្អុល​ការ​បណ្តា​ភូមិ​ភាគ​និង​ប្រ​ជា​ជន​បង្កើន​ការ​បង្ការ​បង្រ្កាប​រោគ​ឆ្លង​រាល​ដាល​អនុវត្ត​អនា​ម័យ​បាញ់​ថ្នាំ​កម្ចាត់​មេ​រោគ អនុ​វត្ត​ការ​ពិនិត្យ​មេ​រោគ​ជា​បន្ទាន់ ពិនិត្យ​ឡើង​វិញ​និង​ចាក់​វ៉ាក់​សាំង​​បង្ការ​រោគ​ឲ្យ​សត្វ​ចិញ្ចឹម មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ចំ​ពោះ​ស្ថាន​ភាព​ដែល​អាច​នឹង​កើត​រោគ​រាល​ដាល​លើ​ហ្វូង​បសុ​បក្សី​នោះឡើយ៕

តុងធាន-សេរី 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀង​វាំុង​