04/03/2014 - 15:51

គណៈកម្មាធិការជនជាតិឃោសនា ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញឆ្នាំ២០១៣

គណៈកម្មាធិការជនជាតិ ទើបតែរៀបចំសន្និបាតឃោសនា ផ្សព្វផ្សាយរដ្ឋធម្មនុញ្ញ២០១៣។ ថ្លែងសុន្ទរកថា បើក​សន្និ​បាត សមមិត្តស៊ើងមិញ​ថាំង អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ គូសបញ្ជាក់ៈ រដ្ឋ​ធម្ម​​នុញ្ញ គឺ​ជា​ឯក​សារ​សំ​ខាន់​ពិ​សេស  គឺជា​មាត្រាច្បាប់គោលសំខាន់និង​មា​ត្រា​ច្បាប់​​ដើម​របស់​រដ្ឋ។ រដ្ឋធម្មនុញ្ញ ឆ្លុះបញ្ចាំងឆន្ទៈ គោល​បំ​ណង​និង ផលប្រយោជន៍ទូទាំងប្រជាជាតិ; គឺជាមូលដ្ឋាននយោបាយ-គតិយុត្តិដ៏ រឹង​មាំ​សម្រាប់​កិច្ច​ការ​កសាង​ការ​ពារ​អភិ​វឌ្ឍ​និង​សមាហរណកម្មអន្តរជាតិ  នៃប្រទេសជាតិយើងនាសម័យថ្មី។ ការផ្សព្វផ្សាយជ្រួតជ្រាបនិងប្រតិបត្តិច្បាប់  គឺ​ជា​ភារ​កិច្ច​មួយក្នុងចំណោមភារកិច្ចស្នូល បន្ទាន់របស់ទូទាំងបក្ស ទូទាំងប្រជាជននិងទូទាំងកងទ័ពយើង។

 អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ស៊ើង មិញថាំង។

ជាមួយអត្ថន័យនិង សារសំខាន់នោះ កាលពីថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០១៤ គណៈលេខាមជ្ឈិមបក្ស បាន​ប្រ​កាស​ចេញ​បទ​បញ្ជា៣២-CT/TW ស្តីពីការផ្សព្វផ្សាយប្រតិបត្តិរដ្ឋធម្មនុញ្ញ នៃសា​ធារណរដ្ឋសង្គមនិយមវៀតណាម​។​ប្រតិ​ភូ​បក្ស​នៃ​រដ្ឋ​សភា គណៈជំនាញការបក្សនៃរដ្ឋាភិបាល ប្រតិភូបក្សនិងគណៈជំនាញការបក្សនៃបណ្តាស្ថាប័នយុត្តិធម៌ បណ្តា​ក្រ​សួង ផ្នែកនៅមជ្ឈិម បណ្តាគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្ស ក្រុង ប្រតិភូបក្សរណសិរ្សមាតុភូមិ និង​បណ្តា​អង្គការនយោបាយ-សង្គមកិច្ច បានរៀបចំការបញ្រ្ជាបចង្អុលការ ជំរុញបណ្តាស្ថាប័ន បណ្តាអង្គការពាក់ព័ន្ធ អនុវត្តម៉ឺងម៉ាត់នូវភារកិច្ចដែលបានប្រគល់ជូនតាមសេចក្តី សម្រេចចិត្តលេខ៦៤/២០១៣/QH១៣ នៃ​រដ្ឋ​សភា​ដែល​កំណត់​នូវ​ចំណុច មួយចំនួនក្នុង​ការប្រតិបត្តិរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង​ផែន​ការ​រៀប​ចំ​ផ្សព្វ​ផ្សាយរដ្ឋធម្មនុញ្ញរបស់គណៈកម្មាធិការ អចិន្រ្តៃយ៍នៃរដ្ឋសភា។ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៤ នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចចិត្ត២៥១/QĐ-TTg ប្រកាសដាក់ឲ្យប្រើផែនការរបស់រដ្ឋាភិបាល ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ ប្រតិបត្តិរដ្ឋធម្មនុញ្ញ។ ក្នុងនោះ រដ្ឋាភិបាលក៏បានសំណូមពរបណ្តាស្ថាប័ននិងអង្គភាព ប្រ​ញាប់​ក​សាង​ផែន​ការ​ផ្សព្វផ្សាយ ប្រតិបត្តិរដ្ឋធម្មនុញ្ញសម្រាប់ស្ថាប័ន អង្គភាពរបស់ខ្លួន។

អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិសុើងមិញថាំង បានសំណូមពរៈ ដើម្បី​ធានាគុណភាពនៃសន្និបាត អ្នកតំណាងទាំងឡាយគប្បី ប្រ​មូលផ្តុំនូវបញ្ញាណត្រងត្រាប់ដោយយកចិត្តទុកដាក់ យល់ឲ្យបានជ្រៅជ្រះ​នូវ​បញ្ហា​ដែល​បាន​ថ្លែង​នៅក្នុងសន្និបាត ដើម្បីអនុវត្តស៊ីជម្រៅក្នុងជីវ ភាពពិសេសគឺក្នុងកិច្ចការមុខជំនាញលើកកម្ពស់គោល​ជំ​ហរ​ន​យោ​បាយ  លើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុងការគោរព និងប្រតិបត្តិរដ្ឋធម្មនុញ្ញដោយខ្លួនឯង; ធានាគោរពប្រតិបត្តិ​រដ្ឋ​ធម្ម​នុញ្ញ​លើគ្រប់វិស័យ ទាំងក្នុងជីវភាពរស់នៅទាំងក្នុងជីវភាពសង្គម។សន្និបាតក៏បានស្តាប់បណ្ឌិតសាស្រ្តាចារ្យ  ត្រឹង​ង៉ុក​ដឿង អ្នកជំនាញការជាន់ខ្ពស់នៃការិយាល័យរដ្ឋសភា សមាជិកគណៈកម្មការរៀបរៀងវិសោធនកម្មរដ្ឋធម្មនុញ្ញ​១៩៩២​ឧទ្ទេស​នាម​នូវខ្លឹម​សារសំខាន់​ៗ នៃរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ដែលបានរដ្ឋសភានៃសាធារណ រដ្ឋសង្គមនិយមវៀតណាម នីតិកាលសម័យប្រជុំទី៦ អនុម័តិកាលពីថ្ងៃ​២៨ ខែវិច្ឆិកា ឆ្នាំ២០១៣។ ពិសេសគឺបណ្ឌិតសាស្រ្តាចារ្យត្រឹងង៉ុកដឿង បានផ្តុំកម្លាំងផ្សព្វផ្សាយអំពីមាត្រានិងចំណុចថ្មីៗដែលបានបំពេញបន្ថែម ក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣ បើធៀប​ជា​មួយ​នឹង​រដ្ឋ​ធម្មនុញ្ញឆ្នាំ១៩៩២ ។ យោងលើស្មារតីផ្តុំកម្លាំងខ្ពស់ អ្នកតំណាងទាំងឡាយដែលចូលរួមសន្និបាត បាន​ត្រង​ត្រាប់​ដោយ​យកចិត្តទុកដាក់នូវខ្លឹមសារនៃរដ្ឋធម្មនុញ្ញឆ្នាំ​២០១៣​។ អ្នករបាយការណ៍ និងអ្នកតំណាងទាំងឡាយ​បាន​ដោះ​ដូរ​យោ​បល់និងឆ្លើយបំភ្លឺអំពីខ្លឹមសារដែលនៅជំពាក់ជំពិន ដើម្បីការប្រតិបត្តិរដ្ឋ ធម្មនុញ្ញឆ្នាំ២០១៣ ប្រ​កបដោយ​ប្រ​សិទ្ធ​ភាព​និង​ស៊ីជម្រៅក្នុងជីវភាព៕

ស៊ើងណាម-លីសៀ

ចែករំលែកអត្ថបទ