ក្ដីប្រាថ្នាជាយូរមកហើយរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅតំ បន់ចុងប៉ូចភាគខាងត្បូងនៃមាតុភូមិ ឥឡូវនេះបានក្លាយទៅជាការពិត ។ ព្រោះថាបូជនីយដ្ឋានដ៏សមរម្យសម្រាប់ព្រឹកល្ងាច អុជធូបជូនអ៊ំហូ បានកសាងសម្រេចជាសារវន្ត។ ប៉ុន្តែតម្លៃដ៏វិសេសជាងទៀតនោះគឺចិត្ត ប្រជាជនរាល់រូបនៅកាម៉ាវ តែងគោរពស្រឡាញ់និងចាត់ទុកអ៊ំហូជាបិ តាជាតិ។ល។
ពិធីសម្ពោធមណ្ឌលបូជនីយដ្ឋាន លោកប្រធានហូជីមិញនៅខេត្តកាម៉ាវ។
ពោរពេញទៅដោយក្ដីសប្បាយរីករាយ
ដើមខែមករា ឆ្នាំ២០១៤ ខេត្តកាម៉ាវបានរៀបចំពិធីសម្ពោធមណ្ឌល បូជនីយដ្ឋានលោកប្រធានហូជីមិញក្នុងបរិយាកាសអឹកធឹកនិងសប្បាយ រីករាយអំណរបុណ្យចូលឆ្នាំថ្មី។ ជំនួបមុខក្នុងទិវាដ៏មហោឡារិកនេះ គឺមានប្រជាជនគ្រប់ជាន់ថ្នាក់នៅលើភូមិសាស្រ្ត មកចូលរួមយ៉ាងកុះករ និងប្រកបដោយទឹកមុខញញឹមស្រស់ស្រាយ។ បងស្រីហ៊ឺវធីកែន នៅសង្កាត់១ (ក្រុងកាម៉ាវ) មកទស្សនាពិធីសម្ពោធមណ្ឌលបូជនីយដ្ឋាន ឲ្យដឹងដោយក្ដីរំភើបៈ "មណ្ឌលធំទូលាយម្លឹងៗ ប៉ុន្តែរដ្ឋអំណាចភូមិភាគ កសាងឆាប់មែនទែន។ អ៊ំហូមានផ្ទះថ្មីហើយ"។ ជាមួយនឹងការយល់ ឃើញដូច្នេះ ពូឡឹមធូ នៅឃុំតឹងឡុក (ស្រុកថើយប៊ិញ) ឲ្យដឹងៈ "ខ្ញុំកាន់ព្រះពុទ្ធសាសនា ក្រៅពីគោរពបូជាព្រះពុទ្ធបដិមា គោរពបូជាឪពុកម្ដាយ ខ្ញុំនៅទាំងគោរពបូជាអ៊ំហូទៀតផង។ អាសនៈតម្កល់រូបអ៊ំខ្ញុំរៀបចំត្រឹម ត្រូវអុជធូបរាល់ថ្ងៃ។ នៅពេលខាងមុខ ពេលអញ្ជើញទៅក្រុងកាម៉ាវម្ដង ៗបើចង់ចូលគោរពបូជាអ៊ំគឺមានភាពងាយស្រួលណាស់ពីព្រោះមណ្ឌល បូជនីយដ្ឋានអ៊ំត្រូវបានកសាងសមរម្យ ស្អាតបាត ធំទូលាយនិងស្រឡះ ស្រឡំទៀតផង" ។
មណ្ឌលបូជនីយដ្ឋានអ៊ំ ចាប់ផ្ដើមកសាងនៅឆ្នាំ២០១១ លើផ្ទៃដីជាង ៦.០០០ម៉ែត្រការ៉េ រួមមានសំណង់សំខាន់ៗដូចៈ ស្ដូបគោរពបូជាអ៊ំ អាគារតាំងពិព័រណ៍ រោងមហោស្រព ប្រព័ន្ធផ្លូវដើរ ស្រះឈូក។ល។ ដោយថវិកាវិនិយោគទុនកសាងសរុបជាង៨០ពាន់លាងដុង។ ក្នុងនោះ ក្រុមហ៊ុនប្រេងឥន្ធនៈជាតិវៀតណាមនិងក្រុមហ៊ុនជំនួយ៦០ពាន់លានដុង ។ សំណង់មានអត្ថន័យ និងប្រកបទៅដោយលក្ខណៈមនុស្សសាស្រ្តជ្រាលជ្រៅ ស្ដែងឡើងពីមនោសញ្ចេតនានៃការគោរពស្រឡាញ់ និងដឹងគុណរកអ្វីប្រៀបផ្ទឹមពុំបានរបស់បក្ខភាគប្រជាជនកាម៉ាវចំពោះអ៊ំហូ។ នេះក៏ជាកន្លែង "ស្នងបន្តឈាម" ស្នេហាជាតិនិងអប់រំប្រពៃណីតស៊ូដ៏អង់អាច ក្លាហានសម្រាប់យុវជនជំនាន់ក្រោយ និងជាកន្លែងប្រជុំជីវភាពនយោបាយយ៉ាងសំខាន់របស់បក្ស សម្ពន្ធ យុវជន និងប្រជាជនកាម៉ាវ នាឱកាសបុណ្យសំខាន់ៗ។
សំណង់ផុសចេញពីក្រឪបេះដូង
ឆ្នាំ១៩៦៩ ដោយបានដឹងថាអ៊ំទទួលអនិច្ចកម្ម កម្មាភិបាល សិល្បករ នៃក្រុមសិល្បៈរំដោះកាម៉ាវ នៅព្រៃកោងកាងណាំកាំង (កាម៉ាវ) បានរៀបចំធ្វើពិធីបុណ្យសពជូនអ៊ំ។ ក្នុងអំឡុងពេលនោះ អ្នកនិពន្ធហ្វិញហាញ់ មានការក្ដុកក្ដួលក្នុងចិត្តហើយ ក៏បាននិពន្ធនូវបទចម្រៀងវ៉ុងកោ មួយបទមានចំណងជើងថា "អ៊ំជាក្ដីសង្ឃឹម" អត្ថបទនេះបានញុាំងឲ្យ ប្រជាជនគ្រប់រូបរំជួលចិត្ត។ រលឹកដល់អ៊ំ ប្រជាជននៅតំបន់ព្រៃតស៊ូកា ម៉ាវបានរៀបចំអាសនៈដើម្បីធ្វើសក្ការបូជាចំពោះអ៊ំជាហូរហែមក។
គ្រាន់តែក្នុងឆ្នាំ១៩៦៩ កាម៉ាវមានទីសក្ការបូជាដល់ទៅ៨កន្លែងត្រូវ បានកសាងឡើងនៅតំបន់នានានៃមូលដ្ឋានបដិវត្តន៍ព្រៃកោងកាង ព្រៃស្មាច ។ មកដល់ឆ្នាំ១៩៩៤ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនកាម៉ាវ ទើបកសាងមណ្ឌលបូជនីយដ្ឋាន លោកប្រធានហូជីមិញ ដោយមានទ្រង់ទ្រាយជាផ្ទះរត តាមគំរូផ្ទះរតនៃមណ្ឌលកេរដំណែលខុទ្ទកាល័យប្រធានរដ្ឋ។ នេះគឺជាកន្លែងសម្រាប់ប្រជាជនគ្រប់ជាន់ស្រទាប់នៅកាម៉ាវមក គោរពបូជានិងរលឹកអ៊ំ។ សំណង់នេះ មានការទ្រុឌទ្រោមទៅតាមពេល វេលាប្រជាជនមានបំណងចង់ជួសជុលឡើងវិញ ប៉ុន្តែអាស្រ័យដោយ ថវិការបស់ខេត្តមិនអាចប្រព្រឹត្តទៅបាន។ រហូតដល់ឆ្នាំ២០១១ ទើបសំណង់ចាប់ផ្ដើមដំណើរការស្របតាមបំណងរបស់ប្រជាជនគ្រប់ជាន់ថ្នាក់ ។
អ្នកមីងង៉ោបាត់ត្វៀក សមាជិកសមាគមអតីតយុទ្ធជនសង្កាត់៧ (ក្រុងកាម៉ាវ)ឲ្យដឹងដោយក្ដីរំភើបៈ "នាងខ្ញុំត្រេកអរណាស់ខណៈពេលមណ្ឌល បូជនីយដ្ឋានអ៊ំត្រូវបានកសាងសម្រេចជាស្ថាពរ យើងខ្ញុំបានអុជធូបជូន អ៊ំនៅទីអាសនៈដ៏សមរម្យ។ មិនចំពោះតែនាងខ្ញុំទេ អ៊ំហូតែងឋិតនៅក្នុង សតិសម្បជញ្ញៈ និងដួងចិត្តរបស់ប្រជាជននៃតំបន់នេះជានិច្ច។ យើងខ្ញុំសច្ចាដើរតាមមាគ៌ា ដែលអ៊ំបានត្រួសត្រាយ សាមគ្គីជាមួយនឹងរដ្ឋអំ ណាចកសាងភូមិស្រុក ប្រទេសជាតិយើងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូររុងរឿង ស្រស់ស្អាត ដូចបំណងប្រាថ្នារបស់អ៊ំ"។
បើគិតទាំងមណ្ឌលបូជនីយដ្ឋាន ដែលទើបនឹងកសាងសម្រេចរួចរាល់ នេះទៀតលើភូមិសាស្រ្តខេត្តកាម៉ាវ បច្ចុប្បន្នមានបូជនីយដ្ឋាននិងវិមានបូជាអ៊ំហូជិត២០កន្លែង។ បូជនីយដ្ឋានអ៊ំនីមួយៗ ដែលសាងសង់លើភូមិ សាស្រ្តកាម៉ាវ បីដូចជារឿងព្រេងដ៏អស្ចារ្យមួយនៅចំពោះមុខការបំផ្លិច បំផ្លាញយ៉ាងព្រៃផ្សៃរបស់បច្ចាមិត្ត ហើយក៏ជានិមិត្តរូបនៃសមានចិត្តគោ រពស្រឡាញ់គ្មានព្រំដែនរបស់ប្រជាជន នៅតំបន់ចុងប៉ូចខាងត្បូងនៃ មាតុប្រទេសចំពោះអ៊ំផងដែរ។ ក្នុងសុន្ទរកថា បើកពិធីសម្ពោធអនុលេ ខានៃគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជន ខេត្តកាម៉ាវ ផាមថាញ់តឺយ បានលើកឡើងពីបញ្ហានោះ។ លោកតឺយ បញ្ជាក់ថា រូបភាពនៃបិតាជាតិ បានដក់ជាប់ក្នុងហទយវត្ថុនៃប្រជាជន កាម៉ាវគ្រប់ៗរូប ជំរុញដំណើរការកងទ័ពចេញឆ្ពោះទៅសមរភូមិ ហើយបានកត់ត្រានូវរាល់យុទ្ធជ័យ តាំងពីវាយប្រហារកប៉ាល់ខ្មាំងលើព្រែកតាមយ៉ាង ហ៊ុមព័ទ្ធបង្ខំឲ្យដកថយនូវសាខាតំបន់សឹកកាយណឿក ដឹមយើយនិងមណ្ឌលប៉មការពារចាឡា រហូតដល់ផ្លូវហូជីមិញលើសមុទ្រ ។ល។ មនោសញ្ចេតនាដ៏វិសេសវិសាលនោះ នៅទាំងផ្សារភ្ជាប់ជាមួយ នឹងដើមទឹកដោះភាគខាងត្បូង តាមរយៈកងទ័ពប្រមូលផ្ដុំចេញទៅភាគ ខាងជើង។ល។ ហើយបច្ចុប្បន្ន ថ្វីត្បិតអ៊ំបានលាចាកលោកនេះទៅសំ ណង់មណ្ឌលបូជនីយដ្ឋានត្រឹមតែទុកសម្រាប់នឹករំលឹកដល់សគុណ ដ៏ធំធេងរបស់អ៊ំ ប៉ុន្តែសំណង់ទាំងនោះបានផុសចេញពីការទន្ទឹងរង់ចាំ និងពីក្រឪបេះដូងរបស់ប្រជាជនកាម៉ាវគ្រប់ៗរូប ។
"ដោយអត្ថន័យនិងលក្ខណៈដ៏ពិសេសនោះ ខ្ញុំសំណូមពរដល់អង្គ ភាពគ្រប់គ្រងមណ្ឌលបូជនីយដ្ឋាន គប្បីលើកកម្ពស់ស្មារតីទទួលបន្ទុក ខិតខំរក្សាការពារមណ្ឌលបូជនីយដ្ឋានឲ្យបានល្អ ដើម្បីញុាំងឲ្យទីនេះ ក្លាយជាអាសយដ្ឋានដ៏ពិសិដ្ឋយ៉ាងពិតប្រាកដសម្រាប់ភ្ញៀវទេសចរ និងប្រជាជននៅក្នុង និងក្រៅខេត្តមកសម្ដែងការគោរពបូជាអ៊ំ សិក្សាស្រាវ ជ្រាវរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ដ៏ភ្លឺស្វាងរបស់អ៊ំ" លោកប្រធាន ផាមថាញ់តឺយ មានអនុសាសន៍ដូច្នេះ ៕
ហ៊ឺវតុង-ពេជ្រសឿន