23/05/2017 - 08:50

បង្រៀនវិជ្ជាជីវៈគួបផ្សំនឹងបង្រៀនអក្សរ

លោក​លឿង​វាំុង​ទ្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ ឆ្នាំ​២០១៧ ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​គ្រោង​ការ​វិ​ទ្យា​សាស្រ្ត "បង្រៀន​វិជ្ជា​ជីវៈ​និង​បង្រៀន​អក្សរ​ខ្មែរ ជូន​ជ​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ- ក្រុង​កឹង​ធើ" 

 ត្បាញកំប្លោកគឺជាថ្នាក់បង្រៀនវិជ្ជាជីវៈដ៏សំខាន់មួយរបស់ គ្រោងការ។  

ឆ្លង​តាម​រយៈ​នោះ ទិស​ដៅ​សំ​ខាន់​របស់​គ្រោង​ការ គឺ​គួប​ផ្សំ​ការ​ងារ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដើរ​ទន្ទឹម​នឹង​អភិ​រក្ស​ពង្រីក​អក្សរ​ខ្មែរ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ លោក​លឿង​វាំុងទ្រឺ ឲ្យ​ដឹង​៖ "កាល​ពី​មុន​នេះ ការ​ងារ​បង្រៀន​វិជ្ជា​ជីវៈ​និង​​បង្រៀន​​អក្សរ​​ខ្មែរ ត្រូវ​​បាន​​អនុ​​វត្ត​​ទៅ​​តាម​​គោល​​​ន​​យោ​​បាយ​​​នី​​មួ​យ​​ៗ​ដោយ​​ឡែក​​ថ្វី​​ត្បិត​​តែ​​មាន​​ប្រ​​សិទ្ធ​​ភាព​ច្រើន​​ក៏​​ពិត​​មែន ប៉ុន្តែ​​មិន​​ទាន់​​អនុ​​វត្ត​​ព្រម​​ៗគ្នា​​នៅ​​ឡើយ​​។ គ្រោង​​កា​​រ​នេះ នឹង​​ត្រូវ​​បាន​​អនុ​​វត្ត​​ទន្ទឹម​គ្នា​សំ​ដៅ​ផ្តោត​ទៅ​លើ​មុខ​សញ្ញា​មួយ​ក្រុម​ជាក់​ស្តែង ដើម្បី​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​"។ តាម​ការ​គ្រោង​ទុក​ថវិ​កាជិត​៧០០​លាន​ដុង ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅស្រុក​កើ​-ដតែម្តង​។ នេះ​គឺ​ជាគ្រោង​ការ​អន្តរៈ​ផ្នែក​ថ្នាក់​ក្រុង​រួច​ការ​ងារ​បណ្តុះ​បណ្តាល​អា​ស្រ័យ​មន្ទីរ​ពល​កម្ម យុទ្ធ​ជន​ពិ​ការ​-សង្គម​កិច្ច​អនុ​វត្ត។ ដោយ​ឡែក​កន្លែង​បង្រៀន​អក្សរ​ខ្មែរ​ជូន​សិក្ខា​កាម​គឺ​នៅ​ទី​វត្ត​សេតុត្តរ ទី​ប្រ​ជុំ​ជន​កើ​-ដ ទ​ទួល​បន្ទុក​។ នេះ​គឺ​ជា​វត្ត​មួយ​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ។ ម្យ៉ាង​ទៀត​កើ-​ដ​ក៏​ជាស្រុក​ដែល​មាន​កម្ម​វិ​ធី​បង្រៀន​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​និង​ឈាន​មុខ​ក្នុង​ការ​ចលនា​បង្រៀន​អក្សរ​ខ្មែរ​របស់​ក្រុង​។ ទម្រង់​រូប​ភាព​បង្រៀន​វិជ្ជា​ជីវៈ មាន​ដូច៖ ត្បាញ​កំ​ប្លោក​ជាង​​សំ​ណង់​ជា​មូលដ្ឋាន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។ លើស​ពី​នោះ​ទៀត កើ​-ដ​ក៏​ជា​ស្រុក​មាន​មណ្ឌល​តាំង​ទី​លំ​នៅ​ថ្មី​សម្រាប់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ច្រើន​បំ​ផុត​របស់​ក្រុង​។ ប្រ​ជា​ជន​ដែល​មក​តាំង​ទី​លំ​នៅ​ថ្មី​ជិត​៩០​គ្រួសារ​ហេីយ​មាន​ពលករ​-ការិ​នី​មិន​ទាន់​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​មិន​ទាន់​មាន​ការ​ងារ​ធ្វើ​លំ​នឹង​នេះ​គឺ​ជា​មុខ​សញ្ញា​សំ​ខាន់​របស់​គ្រោង​ការ​។

កាល​ពី​មុន​​នេះ ការ​បង្រៀន​អក្ស​រ​ខ្មែរ​នៅ​ទី​នេះ សំ​ខាន់​គឺ​ប្រ​មូល​ប្អូន​ៗ សិស្សា​នុ​សិស្ស​ក្នុ​ង​ឱ​កាស​វិ​ស្សម​កាល​។​មក​ពី​មូល​ហេតុ​ផ្សេង​ៗ​គ្នា ពិ​សេស​គឺ​គ្មាន​ពេល​វេ​លា​រ​វល់​ប្រ​កប​របរ​ចិញ្ចឹម​ជី​វិត ម្ល៉ោះ​ហើយ​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ពល​ករវ័យ​ចំ​ណាស់​មិន​ទាន់​មាន​ការ​រីក​ចម្រើន​នៅ​ឡើយ​ទេ។ គ្រោង​ការ​នេះ បាន​ជំ​នួយ​ប្រាក់​បង់​សាលា​សម្រាប់​អ្នក​រៀន ម្ល៉ោះ​ហើយ​អាច​នឹង​បង្ក​លក្ខណ​សម្បត្តិ ដើម្បី​សិក្ខា​កាម​មាន​ពេល​វេលា​នឹង​នររៀន​សូត្រ​។ ព្រះ​តេជ​ព្រះ​គុណ​យឿង​អាង ព្រះ​ចៅ​អ​ធិ​ការ​វត្ត​សេតុ​ត្តរ មាន​ព្រះ​ថេរ​ដី​កា៖​"គ្រោង​ការ​បាន​ផ្សព្វ​ផ្សាយ​នឹង​ជួយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះមាន​ការ​ងារ​ធ្វើ​លំ​នឹង​។ ប៉ុន្តែ​សំ​ខាន់​បំ​ផុត​គឺ​ជួយ​ឲ្យ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ចេះ​អាន​ចេះ​សរ​សេរ​អក្សរ​ខ្មែរ​។ ការ​បង្រៀន​អក្សរ​ដល់​អ្នក​មាន​វ័យ​ចំ​ណាស់ បើ​តាម​បទ​ពិ​សោធន៍​របស់​អាត្មា​ភាព​គឺពិ​បាក​ខ្លាំង​ណាស់ ប៉ុន្តែ​អាច​នឹង​ប្រ​ព្រឹត្ត​ទៅ​បាន​ប្រ​សិន​បើ​អ្នក​រៀន​ប្តេជ្ញា​ចិត្ត​។ ពិ​សេស​វត្ត​នឹង​ចង​ក្រង​កម្ម​វិ​ធី​បង្រៀន​ថ្មី​ផ្លាស់​ប្តូរ​វិ​ធី​សាស្រ្ត បង្រៀន​ឲ្យ​សម​ស្រប​ជា​មួយ​នឹង​វ័យ ក៏​ដូច​ជា​ជំ​រុញ​ទឹក​ចិត្ត​មា​មីង​ខិត​ខំ​សម្រេច​រួច​រាល់​វគ្គ​សិក្សា​ផង​ដែរ​"៕

ថាញ់ភូ-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកលឿងវាំុងទ្រឺ