23/01/2017 - 16:14

ភាពរីករាយនៅទ្រុងថាញ់

ជនរួមជាតិខ្មែរនៅឃុំទ្រុងថាញ់ ស្រុកវ៉ុងលីម (ខេត្តវិញឡុង) កំពុងរង់ចាំទទួលអំណរបុណ្យបញ្ចុះខណ្ឌសីមាវត្តសង្ឃមង្គល ទន្ទឹមនឹងនោះ ក៏ជាក្តីរីករាយដោយឃុំទ្រុងថាញ់កំពុងមានភាពផ្លាស់ថ្មី។ 

ព្រះវិហារវត្តសង្ឃមង្គល។

បងស្រីសេីុងធីដេវ នៅភូមិទ្រុងត្រាច់ ឲ្យដឹង៖ "ប៉ុន្មានថ្ងៃជិតៗនេះ ប្តីប្រពន្ធនាងខ្ញុំរៀបចំការងារផ្ទះ ស្រែចំការរួចរាល់ ដើម្បីទៅជួយវត្តរៀបចំបុណ្យបញ្ចុះខណ្ឌសីមា មានព្រះវិហារថ្មីនរណាក៏សប្បាយរីករាយដែរ។ ព្រះវិហារថ្មីនេះមានភាពសមរម្យ និងជាក្តីមោទនៈរបស់មាមីងខ្មែរនៅទីនេះ"។ វត្តសង្ឃមង្គលស្ថិតនៅជាប់ផ្លូវជាតិ៥៣ ឆ្ពោះទៅកាន់ខេត្តត្រាវិញ ផុតផ្លូវបែកជាបី វុងលីមពីរបីរយម៉ែត្រ។ នេះជាវត្តដែលមានក្បូរ ក្បាច់រចនាយ៉ាងប្រណីត ប្រកបដោយលក្ខណៈបុរាណរបស់ខេត្តវិញឡុង ក្នុងបរិវេណវត្តមានដើមគគីរ ឈើទាល ដែលមានឈើរាប់រយដើម អាយុកាលជាងរយឆ្នាំ ចោលម្លប់ត្រឈឹងត្រឈៃគ្របដណ្តប់ ។ លោកត្រឹងហ្វាងថាញ់  អនុប្រធានគណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ឲ្យដឹង ព្រះវិហារបានកសាងសម្រេចរួចរាល់គឺជាក្តីរីករាយរួមរបស់ មាមីងក្នុងឃុំ។ ដើម្បីមាមីងធ្វើដំណើរទៅវត្តបានងាយស្រួល រយៈកាលកន្លង ពេលមានកម្មវិធី គម្រោងរបស់រដ្ឋវិនិយោគឃុំតែងអាទិភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។ មកដល់នឹងបច្ចុប្បន្ន ដងផ្លូវចូលទៅកាន់ភូមិនានា ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូចជា៖ ទ្រុងត្រាច់ អាងញេីុង ស្វឹងមិញ ។ល។ សុទ្ធតែចាក់កៅស៊ូ ក្រាលដាន ម៉្លោះហើយមាមីងងាយស្រួលធ្វើដំណើរទៅមកទាំងប្រាំងវស្សា។ គិតដោយឡែកក្នុងឆ្នាំ ២០១៦ ឃុំរួមជាមួយនឹងប្រជាជនរួមវិភាគទានកសាងផ្លូវអាងញេីុង  ស្តារប្រឡាយវាលស្រែនិងរួមជាមួយប្រ ជាជនភូមិអាងទ្រុង ត្រៀមបម្រុងកសាងផ្លូវតភ្ជាប់ភូមិ។ល។ ក្រៅពីនោះ ឃុំក៏ប្រកាសគោលការណ៍ និងឈូសឆាយពង្រាបផ្ទៃដីតាមដងផ្លូវញ៉ាត្រងនិងផ្លូវហាយវៀត។ ក្នុងឆ្នាំនេះដែរ ឃុំបានសហការជាមួយកម្មវិធីដំណើរមនុស្សធម៌របស់ស្ថានីយទូរទស្សន៍វិញឡុង សាងសង់ផ្ទះមេត្តាធម៌ ចំនួន២៤ខ្នង ជូនគ្រួសារជនជាតិខ្មែរក្រីក្រ។


ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តសង្ឃមង្គល ស្របនឹងពេលត្រៀមបម្រុងបុណ្យចូលឆ្នាំតេតង្វៀងដាង ម៉្លោះហើយឲ្យតែទៅដល់ទីណានៅឃុំទ្រុងថាញ់ ក៏ឃើញបរិយាកាសអបអរសាទរទេសភាពស្រស់បំព្រងទាំងអស់។ លោកថាញ់ ឲ្យដឹងបន្ថែម គណៈកម្មាធិការប្រជាជនឃុំទ្រុងថាញ់ ទើបតែចលនាប្រជាជនជំរះចូកចាំងផ្លូវឲ្យស្រឡះស្រឡំ តាមភូមិស្វឹងមិញ២-តឹងស្វឹង-ភឿកឡុក ហើយចលនាប្រជាជនការពារបរិស្ថានបៃតង-ជ្រះ-ស្អាត។ តាមដងផ្លូវតែងបានមាមីងយកចិត្តទុក ដាក់ រៀបចំសម្អាតអនាម័យ ធ្វើរបង ដោតទង់។ល។ ដើម្បីរក្សារឹងមាំ លក្ខឋានវប្បធម៌ ។ រយៈកាលកន្លង អាស្រ័យបានវិនិយោគទុន កសាងហេដ្ឋារចនាសម្ព័ន្ធ ម៉្លោះហើយជនរួមជាតិខ្មែរមានលក្ខណៈធ្វើសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។ ផ្តើមពីនោះ សេដ្ឋកិច្ចគ្រួសាររបស់ជនរួមជាតិខ្មែរ បានលំនឹងប្រាក់ចំណូលលើមនុស្សម្នាក់ៗ ទូទាំងឃុំសម្រេច២៧,៥ លានដុង/ឆ្នាំ ចំនួនគ្រួសារក្រីក្រជាជនជាតិខ្មែរត្រូវបានកាត់បន្ថយបណ្តើរៗ ជារៀងរាល់ឆ្នាំ៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រីសេីុងធីដេវ