ដោយស្មារតីម្ចាស់ការ និងប្តេជ្ញាការពារអធិបតេយ្យភាពសន្តិសុខព្រំដែននៃមាតុភូមិ កម្មាភិបាល យុទ្ធជន កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានពុះពាររាល់ការលំបាកទាំងយប់ ទាំងថ្ងៃយាមល្បាតរក្សារឹងមាំនូវអធិបតេយ្យភាព បូរណភាព ទឹកដីសន្តិសុខនយោបាយសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ល។
ញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ទេីបទទួលបណ័្ណសរសេីររបស់នាយករដ្ឋមន្រ្តី និងបណ្ណ័សរសេីរចំ នួន២និងទង់របស់ក្រសួងការពារប្រទេស។
ខេត្តអាងយ៉ាងមានបន្ទាត់ព្រំដែនប្រវែងជិត១០០គ.ម ឆ្លងកាត់១៨ឃុំ ទីប្រជុំជនសង្កាត់របស់ស្រុក ក្រុងទាំង៥ នៅតំបន់ព្រំដែននិងនៅជាប់ជាមួយនឹងខេត្ត២ នៃព្រះរាជាណាចក្រកម្ពុជានោះ គឺខេត្តតាកែវនិងខេត្តកណ្តាល។ ឋានរេខានៃខេត្តអាងយ៉ាង មានភាពស្មុគស្មាញដោយមានព្រែកទន្លេផងនិងមានភ្នំផងនៅវាលរាបមានព្រែកទន្លេនិងផ្លូវលំជាច្រើន ឆ្លងព្រំដែនទៅមកនិងមានច្រកអន្តរជាតិ២ នោះគឺច្រកអន្តរជាតិវិញសឿងនិងច្រកទិញបៀង រីឯច្រកទ្វារជាតិមាន២ នោះគឺច្រកទ្វារជាតិខាញ់ប៊ិញ និងច្រកវិញហោយដុង។ ច្រកទ្វារទាំងនេះ តែងមានភាពងាយស្រួលក្នុងការឆ្លងព្រំដែនទៅមក។ ដូច្នេះអាងយ៉ាង គឺជាខេត្តមួយក្នុងចំណោមខេត្តទាំងឡាយដែលមានច្រកផ្លូវសំខាន់ៗ បង្កលក្ខណៈងាយស្រួលក្នុងការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាមជា មួយនឹងទីផ្សារកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់។ ពិសេសចាប់ពីពេលមណ្ឌលសេដ្ឋកិច្ចនានា ត្រូវបានដាក់ឲ្យប្រើប្រាស់ ខេត្តបានទាក់ទាញជន បរទេសចូលមកទស្សនកិច្ច ទេសចរវិនិយោគទុនធ្វើអាជីវកម្មជួញដូរ។ ដោយមានគោលនយោបាយបើកចំហសមាហរណកម្មនិងអភិវឌ្ឍរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី ម្ល៉ោះហើយការឆ្លងព្រំដែនទៅមកមានភាពងាយស្រួលជាង។ ប៉ុន្តែព្រមជាមួយនោះ ការត្រួតពិនិត្យ និងការការពារព្រំដែនរបស់កងទ័ពការពារព្រំដែន ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានយកចិត្តទុកដាក់ជាពិសេស។ ពីព្រោះការបើកចំហសមាហរណ កម្មទៅក្នុងតំបន់និងអន្តរជាតិ អំពើឧក្រិដ្ឋកម្មក៏កើតមានតាមនោះដែរ ការប៉ះពាល់ដល់សន្តិសុខជាតិរត់ពន្ធក្លែងបន្លំពាណិជ្ជកម្ម ជួញដូរមនុស្ស ដឹកជញ្ជូនគ្រឿងញៀនឆ្លងព្រំដែន។ល។ ដោយប្រើនូវកលល្បិចដ៏ ប៉ិនប្រសប់និងគឃ្លើន ពិសេសគឺក្នុងរដូវទឹកជំនន់ រដូវចុងឆ្នាំនិងក្នុងឱកាសបុណ្យចូលឆ្នាំតេតជាដើម។
រយៈពេល៥ឆ្នាំកន្លង កម្មាភិបាលយុទ្ធជនកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានផ្សព្វផ្សាយព្រមៗគ្នានូវវិធានការវិជ្ជាជីវៈជាច្រើន ដើម្បីបង្ការបង្ក្រាបឧក្រិដ្ឋកម្មនៅតាមបន្ទាត់ព្រំដែនរបស់ខេត្ត។ កងទ័ពការ ពារព្រំដែនខេត្តអាងយ៉ាង ឃាត់ខ្លួនវិនិច្ឆ័យបានចំនួន៧៤ករណី ដោយមានមុខសញ្ញាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិចំនួន១៨៣នាក់។ ក្នុងនោះ មាន៨ករណីនិងមានមុខសញ្ញាប្រតិកិរិយានិរទេសជាជនជាតិ វៀតចំនួន១៣នាក់។ ពិន័យព្រមាន៣០ករណី ដោយមានមុខសញ្ញាចំនួន៩៦នាក់ ពិន័យជាទឹកប្រាក់៤១ករណីដោយមានមុខសញ្ញាចំនួន៨៧ នាក់ គិតជាតម្លៃទឹកប្រាក់១៥២,៣លានដុង។
ការប្រយុទ្ធបង្ការបង្ក្រាបគ្រឿងញៀន កងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានសហការជាមួយនឹងសមត្ថកិច្ចផ្សព្វផ្សាយអនុវត្តចំនួន៣៥ ផែនការជំនាញ១០ផែនការចំណុចខ្ពស់វាយសម្រុកឧក្រិដ្ឋកម្ម តាមព្រំដែន បង្កើតក្រុមសើុបអង្កេតករណីពិសេស៩ក្រុម ចាប់ឃាត់ខ្លួន សើុបអង្កេតវិនិច្ឆ័យ៥.៨០០ករណី ដោយមានមុខសញ្ញាចំនួន៦.២០០នាក់ វត្ថុតាងរឹបអូសមានដូចជាៈ គ្រឿងញៀនគ្រាប់ចំនួន៤៣៧,៨ក្រាម ហេរ៉ូអ៊ីន ១៧,២ក្រាមប្រាក់ដុល្លារអាមេរិក៣.៥០០USD ប្រាក់ដុង៨,៥លានដុង និងដំណើរការធ្វើតេស្តជាបន្ទាន់មុខសញ្ញាញៀនគ្រឿងញៀន ១៤៧លើកនាក់ បញ្ជូនទៅកាន់មជ្ឈមណ្ឌលផ្តាច់ញៀន និងបញ្ជូនទៅសភាអយ្យការប្តឹង១០៧ករណី មានមុខសញ្ញា២០០នាក់ពិន័យរដ្ឋបាល២.២២៩ករណី មានមុខសញ្ញា២.៣៩៥នាក់ គិតជាតម្លៃទឹកប្រាក់៧ពាន់ លានដុង។
ជាគំរូ គឺកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានអនុវត្តករណីពិសេស៧១៥ដោយជោគជ័យ។ នោះគឺជាករណីពិសេសដ៏ធំបំផុតមិនធ្លាប់មានតាំងពីមុន មុខសញ្ញាមានចិត្តប្រថុយប្រថាន ប្រព្រឹត្តតាមអំពើចិត្ត។ ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៣ ក្រុមត្រួតពិនិត្យនៃប៉ុស្តិ៍ការពារច្រកអន្តរជាតិឡុងប៊ិញខេត្តអាងយ៉ាង បានប្រទះឃើញនិងចាប់ឃាត់ខ្លួនមុខសញ្ញាម្នាក់ ប្រព្រឹត្តល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងព្រំដែន។ វត្ថុតាងរឹបអូសរួមមាន ហេរ៉ូអ៊ីន២,៥កញ្ចប់ទម្ងន់៩១៤,៥៦ក្រាម; ប្រាក់ដុង៦,២លានដុង ប្រាក់ដុល្លារអាមេរិក៩៤២USD; ប្រាក់កម្ពុជា ១០១.០០០រៀល; ប្រាក់ម៉ាឡេស៊ី២.១០៧រឹងហ្គិត ប្រាក់ថៃ១០.០៣០បាតប្រាក់កូរ៉េ ៥.០០០វ៉ុននិងទូរសព័្ទ៣គ្រឿងឆ្លងកាត់ការប្រើប្រាស់រួចហើយ។
ក្នុងការបង្ការបង្ក្រាបការរត់ពន្ធ ក្លែងបន្លំពាណិជ្ជកម្ម កងទ័ពការពារព្រំដែនខេត្តអាងយ៉ាងបានសហការជាមួយនឹងនគរបាលពន្ធគយ រដ្ឋអំណាច បណ្តាគណៈ ផ្នែក និងអង្គការមហាជននានា ជំរុញយ៉ាងខ្លាំងក្លានូវការផ្សព្វផ្សាយ ចលនាមហាជន កុំគប្បីចូលដៃចូលជើងក្នុងការរត់គយ និងអនុវត្តនូវវិធានការជាច្រើន សំដៅកាត់បន្ថយស្ថានភាពរត់គយឆ្លងព្រំដែន។ រយៈពេល៥ឆ្នាំកន្លង កម្លាំងសមត្ថកិច្ចបានប្រទះឃើញនិងចាប់ឃាត់ខ្លួន២.៧១២ករណី ទំនិញគិតជាតម្លៃទឹកប្រាក់ជាង៥០ពាន់លានដុង រឹបអូសទឹកប្រាក់ចំនួន១៥.០០០USD។ តួយ៉ាងដូចជាករណី កងទ័ពការពារព្រំដែន សហការជាមួយនឹងនគរបាលពន្ធគយចាប់ឃាត់ខ្លួន ជនដឹកជញ្ជូនមាសចំនួន៤.៥៥០ក្រាម គិតជាតម្លៃទឹកប្រាក់ជាង២ពាន់លានដុង។ ពិសេសករណីកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង ចាប់ឃាត់ខ្លួន៣១២ករណី ដោយមានមុខសញ្ញា៣១៦នាក់ ទំនិញគិតជាតម្លៃទឹកប្រាក់ជាង៩ពាន់លានដុង ប្រាក់ដុល្លារអាមេរិក៦.០០០USD និងទំនិញនានាទូទាត់ជាប្រាក់ជាង៥ពាន់លានដុង។
"សម្រេចបានស្នាដៃទាំងនោះ គឺអាស្រ័យដោយគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តអាងយ៉ាង បានច្បាមកិច្ចចង្អុលការរបស់ថ្នាក់លើ និងភាពជាក់ស្តែងនៃភូមិសាស្រ្តកសាងផ្សព្វផ្សាយ អនុវត្តផែនការវិធានការបង្ការបង្ក្រាបរក្សាអធិបតេយ្យភាព សន្តិសុខព្រំដែន និងធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ព្រំដែនប្រកបដោយប្រសិទ្ធភាព។ ម្យ៉ាងទៀតស្នាដៃនោះ គឺអាស្រ័យដោយការសាមគ្គីក្នុងផ្ទៃក្នុងអង្គភាព និងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹងកម្លាំងសមត្ថកិច្ចនៅតំបន់ព្រំដែន" វរសេនីយ៍ឯកហ្វិញវាំុងតៀង ប្រធានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ខេត្តអាងយ៉ាង ឲ្យដឹងដូច្នេះ៕
កុងម៉ាវ-ហ្វិញវាំុងតៀង (ទីភ្នាក់ងារសារពត៌មានវៀតណាម)-លីសៀប
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។