15/07/2014 - 10:15

ជំ​នួយ​កម្លាំង​បេក្ខ​សិស្ស​ក្នុង​រដូវ​ប្រ​ឡង​របស់​វត្ត​ពិទូរ្យ​ឃោ​សរង្សី

អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ វត្ត​ពិទូរ្យ​ឃោ​សរង្សី​បាន​រក្សា​ខ្ជាប់​សកម្ម​ភាព ជំ​នួយ​កម្លាំង​ដោយ​ផ្ទាល់​កន្លែង​ស្នាក់​នៅ​សម្រាប់​បេក្ខ​សិស្ស​ពី​ខេត្ត​នានា​ឡើង​មក​ក្រុង​កឹង​ធើ ចូល​រួម​ប្រ​ឡង​មហា​វិទ្យា​ល័យ។

 ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង ឧទេ្ទស​នាម​និង​ណែ​នាំ​បេក្ខ​សិស្ស​ទាំង​ឡាយ ប្រើ​ប្រាស់​បណ្ណា​ល័យ​របស់​វត្ត សម្រាប់​រំលឹក​មេ​រៀន​ប្រឡង ។

វត្ត​ពិទូរ្យ​ឃោ​សរង្សី ស្ថិត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ ម៉្លោះ​ហើយ តែង​មាន​ភាព​ងាយ​ស្រួល​សម្រាប់​បេក្ខ​សិស្ស​ស្នាក់​នៅ និង​ធ្វើ​ដំ​ណើរ​ទៅ​កាន់​មណ្ឌល​ប្រ​ឡង​នានា។ ឆ្នាំ​នេះ បើ​គិត​ទាំង​ពីរ​លើក​ប្រ​ឡង វត្ត​ទទួល​បេក្ខ​សិស្ស​ជាង​១០០​នាក់ ប្អូនៗ​ភាគ​ច្រើន​មាន​ទាំង​អា​ណា​ព្យា​បាល​មក​តាម​ជា​មួយ​ក៏​បាន​រៀប​ចំ​ឲ្យ​ស្នាក់​នៅ​ក្នុង​វត្ត​ផង​ដែរ។ ពិសេស វត្ត​បាន​រៀប​ចំ​ការ​ហូប​ចុក កន្លែង​ដេក​នៅ អគ្គិសនី ទឹក​ប្រើ​ប្រាស់ ក៏​ដូច ទោ​ចក្រ​យាន​យន្ត​ជូន​ប្អូនៗ ទៅ​កាន់​មណ្ឌល​ប្រឡង គឺ​ត្រូវ​បាន​វត្ត​ជំ​នួយ​ទាំង​ស្រុង។  

 ក្នុង​រយៈ​ពេល​៤​ឆ្នាំ​មក​អាយ វត្ត​ពិទូរ្យ​ឃោ​សរង្សី​បាន​សហ​ការ​ជា​មួយ នឹង​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម ទទួល​ប្អូនៗ​បន្ថែម​មក​ពី​ខេត្ត ក្រុង​នានា​នៅ​តំ​បន់​ណាម​បូ ដែល​មាន​តម្រូវ​ការ​ស្នាក់​នៅ។ ម្យ៉ាង​ទៀត​ប្អូន ៗ​ត្រូវ​បាន​ទៅ​ទទួល​ដល់​ចំ​ណត់​រថ​យន្ត ដោយ​មាន​សមា​ជិក​-​ជិកា​ស្ម័គ្រ​ចិត្ត​ចំ​នួន​២០​នាក់ ភាគ​ច្រើន​គឺ​ជា​និស្សិត​ស្នាក់​នៅ​នឹង​វត្ត។ ជា​ពិសេស សោ​ហ៊ុយ​ចំ​ណាយ​ទៅ​លើ​ប្រេង​សាំង និង​ទូរ​ស័ព្ទ​ទាំង​ប៉ុន្មាន ក្នុង​ទំ​នាក់​ទំ​នង​ជូន​នាំ​បេក្ខ​សិស្ស ត្រូវ​បាន​ប្អូនៗ​សមា​ជិក​-​ជិ​កា​ស្ម័គ្រ​ចិត្ត​ទទួល​រ៉ាប់ រង​ដោយ​មិន​គិត​ប្រាក់​កម្រៃ​នោះ​ទេ។សមា​ជិក​-​ជិ​កា​ស្ម័គ្រ​ចិត្ត​ទាំង​ឡាយ ក្រោក​តាំង​ពី​ម៉ោង​៤​ទាប​ភ្លឺ រួច​ដាស់​ក្រោក​បេក្ខ​សិស្ស​ដើម្បី​ទៅ​កាន់​បន្ទប់​ប្រឡង​ឲ្យ​បាន​ទាន់​ពេល។ ប្អូន​ឡេ​វុាំង​យ័ញ នៅ​ស្រុក​វិញ​ធ្វឹង ខេត្ត​គៀង​យ៉ាង គឺ​ជា​និស្សិត​ប្រឡង​បញ្ចប់​វិញ្ញា​បន​ប័ត្រ ហើយ​ក៏​បាន​វិលត្រឡប់​មក​វត្ត​ជួយ​បំ​ពេញ​ការ​ងារ​សង្គ​ហធម៌ ឲ្យដឹងៈ "កាល​ពីមុន​រូប​ខ្ញុំ​ក៏​ដូច​ជា​ប្អូនៗ​ដែរ ដំ​បូង​ឆ្ងាយ​ពី​ផ្ទះ នៅ​រងេ​រងើ ដោយ​សារ​បាន​បងៗ​ស្នាក់ នៅ​មុនៗ​ជួយ​ណែ​នាំ។ អា​ស្រ័យ​ហេតុ​នោះ ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា រដូវ​ប្រឡង ប្អូន​តែង​ប្រមូល​មិត្ត​ភ័ក្តិ​ចូល​រួម​ក្រុម​ស្ម័គ្រ​ចិត្ត ជំ​នួយ​កម្លាំង​បេក្ខ​សិស្ស​រដូវ​ប្រឡង​ដើម្បី​ជួយ​បន្ត​វេន​គ្នា ទុក​ដូច​ជា​ការ​ងារ​មួយ​ដ៏​មាន​ប្រ​យោជន៍"។
 ក្នុង​មួយ​ថ្ងៃៗ វត្ត​ពិទូរ្យ​ឃោ​សរង្សី ផ្គត់​ផ្គង់​បាយ​ម្ហូប​ជាង​១០០​ចំ​ណែក ផ្តល់​ជូន​បេក្ខ​សិស្ស​និង​ទាំង​អា​ណា​ព្យា​បាល។ បន្ទប់​ស្នាក់​នៅ​ក្នុង​វត្ត ស្​ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​រៀប​ចំ​ឲ្យ​ប្អូនៗ មាន​ទាំង​កន្លែង​ស្នាក់​នៅ​និង​រំលឹក​មេ​រៀន។ ព្រះ​វិហារ​ទាំង​៣​ជាន់ តែង​មាន​កង្ហារ ភ្លើង​អគ្គិ​សនី​គ្រប់​សព្វ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​បំ​ផុត​សម្រាប់​ប្អូនៗ។ ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង ព្រះ​ចៅ​អធិ​ការ​វត្ត​ពិទូរ្យ​ឃោ​សរង្សី មាន​ព្រះ​ថេរ​ដី​កាៈ "ពី មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំនួន​បេក្ខ​សិស្ស​មក​ស្នាក់​នៅ​វត្ត​កាន់​តែ​ច្រើន​ឡើងៗ ប៉ុន្តែ​ទឹក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​កាន់​តែ​មាន​សទ្ធា​ជំ​នួយ​ខ្លាំង​ណាស់​ដែរ។ ចាប់​តាំង​ពី​ទឹក​ហូប​រហូត​ដល់​បន្លែ​ផ្លែ​ឈើ​និង​ម្ហូប​អា​ហារ​ផ្សេងៗ​ដទៃ​ទៀត ត្រូវ​បាន​ពុទ្ធ​បរិស័ទ​ជំ​នួយ​នាំ​យក​មក​ប្រ​គេន​ដល់​វត្ត។ ទឹក​ចិត្ត​របស់​ពុទ្ធ​បរិស័ទ ដើម្បី​អនាគត​យុវ​វ័យ​ជំនាន់​ក្រោយ​គួរ​ឲ្យ​កោត​សរ​សើរ​ខ្លាំង​ណាស់"។
  បង​ស្រី​ង្វៀង​ធី​មើុយ​ នៅ​ស្រុក​ឡាយ​វ៉ុង ខេត្ត​ដុង​ថាប ឲ្យ​ដឹងៈ "នាង​ខ្ញុំ​នឹង​កូន​ស្រី​មក​ប្រឡង​ទាំង​ពីរ​លើក។ ការ​ប្រឡង​លើក​ដំ​បូង នាង​ខ្ញុំ​ជួល​ផ្ទះ​សំ​ណាក់​នៅ ឃើញ​ថា​ការ​ប្រើ​ប្រាស់​ចាយ​វាយ​បង់​ខាត​ច្រើន​ណាស់។ លើក​នេះ ដឹង​ថា​វត្ត​មាន​កម្ម​វិធី​ជំនួយ​កម្លាំង​រដូវ​ប្រឡង បាន​ជា​នាង​ខ្ញុំ​មក​សុំ​ស្នាក់​នៅ​ក្នុង​វត្ត។ នាង​ខ្ញុំ​នឹង​មិន​ភ្លេច​គុណ​ចំពោះ​ការ​ជួយ​អស់​ពី​ព្រះ​ទ័យ​របស់​ព្រះ​សង្ឃ​និង​ប្អូនៗ​សមា​ជិក​-​ជិ​កា​ស្ម័គ្រ​ចិត្ត​ទេ"។ នោះ​ក៏ ជា​មនោ​សញ្ចេត​នា​របស់​អា​ណា​ព្យា​បាល​សិស្ស​ជា​ច្រើន​ឯ​ទៀត​ដែល នាំ​កូន​ឡើង​រួម​ប្រឡង ឪពុក​ម្តាយ​ណា​ក៏​រំភើប​ចិត្ត​ចំ​ពោះ​ការ​អស់​ពី​ចិត្ត​របស់​វត្ត​ដែរ។ ប្អូនៗ​ភាគ​ច្រើន​តែង​មក​ពី​តំ​បន់​ឆ្ងាយ ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក ម្ល៉ោះ​ហើយ​មាន​ការ​ហូប​ចុក ស្នាក់​នៅ រៀន​សូត្រ ដូច្នេះ​ប្អូនៗ​ស្ងប់​ចិត្ត មាន​អា​រម្មណ៍​នឹង​នរ ដើម្បី​ចូល​រួម​ប្រឡង​នឹង​គេ។ ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង មាន​ព្រះ​ថេរ​ដី​កា​បន្ថែមៈ "វត្ត​ក៏​ដូច​ជា​ពុទ្ធ​បរិស័ទ​ដែល មាន​សទ្ធា​ជ្រះ​ថ្លា សង្ឃឹម​ថា​ប្អូនៗ​នឹង​ប្រឡង​បាន​ល្អ ដើម្បី​មាន​អនា​គត​ភ្លឺ​ស្វាង​នឹង​គេ។ អាត្មា​ភាព​តែង​រៀប​រាប់​ឲ្យ​ប្អូនៗ​ស្តាប់​អំ​ពី​ជំ​នាន់​បេក្ខ​សិស្ស​មុនៗ ជា​អ្នក​មាន​ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក ធ្លាប់​ស្នាក់​នៅ​វត្ត សព្វ​ថ្ងៃ​បាន​ជោគ​ជ័យ។ បច្ចុប្បន្ន មូលដ្ឋាន​សម្ភារៈ​ដែល​ប្អូន​ប្រើ​ប្រាស់​នេះ គឺ​បាន​មក​ពី​បេក្ខ​សិស្ស​មុនៗ​បន្សល់​ទុក​មក។ ផ្តើម​ពី​នោះ បង្ក​បាន​ជា​កម្លាំង​ចលករ ដើម្បី​ប្អូនៗ​ខិត​ខំ​រៀន​សូត្រ ឆ្លង​កាត់​ការ​លំ​បាក ប្រ​ឡង បាន​សម្រេច​ជោគ​ជ័យ​ល្អ"៕

ថាច់​ថាញ់​ភូ​-​ លី​សៀ

ចែករំលែកអត្ថបទ