08/08/2016 - 16:23

កៀងយ៉ាង ផ្ដោតការយកចិត្តទុកដាក់បណ្តុះបណ្តាល វិជ្ជាជីវៈជូនជនរួមជាតិភាគតិច

អ​នុវត្ត​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដល់​ពល​ករ​ជន​បទ រៀង​រាល់​ឆ្នាំ ខេត្ត​កៀង​យ៉ាង មាន​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​មាណ​៤.៦០០​នាក់ ភាគ​ច្រើន​គឺ​ជន​រួម​ជាតិ​ខ្មែរ​ចូល​រៀន​វិជ្ជា​ជីវៈ​នៅ​កម្រិត​អនុ​ម​ហា​វិ​ទ្យា​ល័យ មធ្យម​សិក្សា​និង​រៀន​របរ​។ ក្រោយ​ពី​ប្រឡង​ជាប់​សញ្ញា​ប័ត្រ បាន​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ជាង​៣.០០០​នាក់​/ឆ្នាំ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​ គ្មាន​ការ​ងារ​ធ្វើ បង្វែរ​រចនា​សម្ព័ន្ធ​ពល​ករ​ជន​បទ​មក​ធ្វើ​មុខ​របរ​ក្រៅ​ក​សិ​កម្ម លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ កែ​លម្អ​ជីវ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។

ខេត្ត​កៀង​យ៉ាង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អាជី​វ​កម្ម​និង​ទី​ផ្សារ​ការ​ងារ​។ 

ព្រម​ជាមួយ​នោះ គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ត្រូវ​បាន​ខេត្ត​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ និង​វិ​និ​យោគ​ទុន​កសាង​ប្រ​ព័ន្ធ​សាលា​បន្ទប់​រៀន​មូល​ដ្ឋាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​រៀប​ចំ​នៅ​តំ​បន់​ដែលមាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ដើម្បី​​បង្ក​លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​ដល់​កូន​ចៅ​ជន​រួម​ជាតិ​បាន​រៀន​វិជ្ជា​ជីវៈ​។ មុខ​វិជ្ជា​ជីវៈ​បណ្តុះ​បណ្តាល​រួម​មាន​៖  បច្ចេក​ទេស​សំ​ណង់​ការ​ពារ​រុក្ខ​ជាតិ បច្ចេក​ទេស​ម៉ា ស៊ីន​ត្រ​ជាក់ កែ​និង​ដាក់​បញ្ចូល​កម្ម​វិ​ធី​កំ​ព្យូ​ទ័រ ប​សុ​ពេទ្យ ចិញ្ចឹម​សត្វ ចិញ្ចឹ​ម​ជល​ផល​គ្រឿង​អគ្គិ​ស​នី​ជន​បទ គណ​នេយ្យ​អាជីវ​កម្ម  សំ​បុត្រ ស្នាម​រដ្ឋ​បាល​។ល។ ក្រៅ​ពី​កិច្ច​ការ​អនុវត្តន៍​អា​ហារូប​ករណ៍​គោល​ន​យោ​បាយ រ​បប​អា​ទិភាព​ផ្សេង​ៗ​ទៀត មាន​ដូច​លើក​លែង​ កាត់​បន្ថយ​បង់​ប្រាក់​កម្រៃ​សាលា​ឲ្យ​សិក្ខា​កាម​តាម​សេច​ក្ដី​កំ​ណត់​របស់​រដ្ឋា​ភិ​បាល សា​លា​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅ​ទាំង​ចលនា​សប្បុរ​សជន អ្នក​មាន​សទ្ធា​ជ្រះថ្លា​ឧបត្ថម្ភ​ជំនួយ​កម្លាំង​ទៅ​សា​លា ជួយ​សិស្ស​និស្សិត​មាន​ស្ថាន​ភាព​ក្រ​លំ​បាក ដើម្បី​ប្អូន​ៗ​លំ​នឹង​ចិត្ត​រៀន​សូត្រ​សម្រេច​លទ្ធ​ផល​ល្អ។


ក្នុង​រយៈពេ​ល​ខាង​មុខ ខេត្ត​កៀង​យ៉ាង នឹង​ប្រមូល​ផ្ដុំ​លើក​កម្ពស់​សមត្ថ​ភាព​និង​គុណ​ភាព​អប់​រំ​វិជ្ជាជីវៈ​ជូន​ដល់​ជន​ជាតិ​ភាគ​តិច​; បើក​ទូ​លាយ​បណ្តុះ​បណ្តាល​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សា​លា​វិជ្ជា​ជីវៈ​ជន​ជាតិ​អន្តេ​វា​សិក​​;​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អា​ជីវ​កម្ម និង​ទី​ផ្សារ​ការ​ងារ​។ ជាក់​ស្ដែង​ដូច​ជា៖ រៀប​ចំ​ពិ​និត្យ​អង្កេត​ត្រួត​ពិ​និត្យ​តម្រូវ​ការ​ប្រើ​ការ​ពល​ករ​មាន​ជំ​នាញ​ការ​នៅ​ក្នុង​អា​ជីវ​កម្ម មណ្ឌល​ឧស្សា​ហ​កម្ម​និង​មណ្ឌ​លទេស​ចរណ៍​។ល។ ចុះ​កិច្ច​សន្យា​សហ​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ សម​ស្រប​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​។ ទន្ទឹម​នឹង​នោះ ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជូន​ពល​ករ​ជន​បទ សម​ស្រប​ជា​មួយ​នឹង​តម្រូវ​ការ​ផលិត​កម្ម​របស់​ភូមិ​ភាគ​នី​មួយ​ៗ រួម​ចំ​ណែក​បង្កើន​ទិន្ន​ផល គុណ​ភាព​ផលិត​កម្ម​ទំ​និញ​និង​ផ្ដល់​ចំ​ណូល​របស់​ជន​រួម​ជាតិ​ខ្មែរ​;  អនុ​វត្ត​បាន​ល្អនូ​វ​គោល​ន​យោ​បាយ​អា​ទិ​ភាព​របស់​រដ្ឋា​ភិ​បាល ក្នុង​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ជូន​កូន​ចៅជន​រួម​ជាតិ​ខ្មែរ​៕

ឡេហ្វី​ហាយ (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​​ណាម​​)​-ថាច់​សេរី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​កៀង​យ៉ាង