ឱសថបុរាណមនុស្សធម៌។ នៅទីនេះ ជា រៀងរាល់ថ្ងៃតែងពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនអ្នកជំងឺរាប់ រយលើកនាក់និងជាអាសយដ្ឋានទំនុកចិត្តមួយនៃអ្នកជំងឺក្រីក្រជាច្រើន។
សមូហភាពគ្រូពេទ្យ អ្នកជំនួយការនៅមន្ទីរឱសថបុរាណ មនុស្សធម៌- បូជនីយដ្ឋានង្វៀងត្រុងត្រឹក ក្រុងរ៉ាច់យ៉ា គៀងយ៉ាង ។
នែបនៅម្ខាងនៃបូជនីយដ្ឋានវីរជន ង្វៀងត្រុងត្រឹក នៅក្រុងរ៉ាច់យ៉ា ខេត្តគៀងយ៉ាង គឺជាមន្ទីរចាប់ពីព្រលឹមស្រាងៗរហូតដល់ល្ងាច គ្រូពេទ្យគ្រប់រូបនៃមន្ទីរឱសថបុរាណ តែងអនុវត្តការងារយ៉ាងមមាញឹក ហើយពួកគាត់អ្នកណាក៏ដោយ តែងមានទឹកមុខរីករាយស្រស់ស្រាយ។ អ្នកជំងឺមិនត្រឹមតែនៅភូមិស្រុក ក្បែរៗប៉ុណ្ណោះទេ ប៉ុន្តែមានទាំងមាមីងនៅកោះភូក្វឹក កោះថូចូវ ក្នុងនោះមានមាមីងជនរួមជាតិខ្មែរនៅខេត្តនានាក្នុងតំបន់ក៏មកពិនិត្យជំងឺផងដែរ។ លោកប៊ូយវុាំងថាញ់ សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មការការពារកេរដំណែលបូជនីយដ្ឋាន ឲ្យដឹងៈ "ឆ្នាំ១៩៨៩ គណៈកម្មការការពារកេរដំណែលបានបង្កើតមន្ទីរឱសថបុរាណមនុស្សធម៌នេះ។ ជារៀងរាល់ឆ្នាំ មន្ទីរឱសថបុរាណចែកជូនថ្នាំពី១៣ដល់១៧តោនដោយឥតគិតថ្លៃ។ តាំងពីឆ្នាំ២០០០ ដោយបានការឧបត្ថម្ភរបស់សប្បុរសជននានា គណៈកម្មការការពារកេរដំណែល នៅទាំងបើកបន្ថែមបន្ទប់ចាក់ម្ជុលរូបសាស្រ្តព្យាបាលសម្រាប់អ្នកជំងឺណាដែលមានអាការៈរោគស្មុគស្មាញ។ ប៉ុន្មានឆ្នាំកន្លង មន្ទីរឱសថបុរាណបូជនីយដ្ឋានង្វៀងត្រុងត្រឹក បានពិនិត្យព្យាបាលជូនអ្នកជំងឺជិត៤២០.០០០លើកនាក់ ចែកជូនឱសថបុរាណជិត៦លានធៀបនិងឱសថប្រពៃណី ព្រមជាមួយនោះចាក់ម្ជុល ព្យាបាលជំងឺជូនអ្នកជំងឺជាង៥០.០០០លើកនាក់។ បច្ចុប្បន្ន ក្រៅពីថវិកាដែលបូជនីយដ្ឋានចំណាយទិញថ្នាំក្នុងមួយខែចំនួន១៥លានដុង គណៈកម្មការការពារកេរដំណែលនៅទាំងបង្កើតជាក្រុមសម្រាប់ទទួលថ្នាំចំនួន២០កន្លែង នៅលើដីគោកនិងកោះឆ្ងាយៗ។ មន្ទីរឱសថមានគ្រូពេទ្យ៧រូបទាំងអស់គ្នា សុទ្ធសឹងធ្វើការផ្អែកលើស្មារតីមនុស្សធម៌បម្រើជូនមាមីងតែម្យ៉ាងគត់។ រៀងរាល់ថ្ងៃមានអ្នកស្ម័គ្រចិត្តមកបម្រើការងារដូចជា ចិញ្ច្រាំហាល ចែកជូនថ្នាំ។ល។ ជិត១០០នាក់។
នៅនាមន្ទីរពិនិត្យជំងឺ ទិដ្ឋភាពមមាញឹករបស់គ្រូពេទ្យនិងអ្នកជំនួយការ នៅទីនេះធ្វើការដោយអស់ពីចិត្តដើម្បីបម្រើជូនមាមីង។ គ្រូពេទ្យត្រឹងវុាំងហីវៈ "ខ្ញុំបានបម្រើការងារនៅមន្ទីរឱសថបុរាណនេះជាង១០ឆ្នាំ ហើយដោយស្មារតីយកកុសល សំខាន់គឺជួយសង្រ្គោះមនុស្ស។ មានអ្នកជំងឺជាច្រើនបានជូនប្រាក់ដែរ ប៉ុន្តែខ្ញុំមិនទទួល"។ ពូង្វៀងវុាំងភឿង អ្នកជំងឺម្នាក់បានមកព្យាបាលនៅទីនេះ ឲ្យដឹងៈ"បន្ទាប់ពីមួយរយៈកាលព្យាបាលដោយវិធីសាស្រ្តចាក់ម្ជុលនៅទីនេះ បន្លាឆ្អឹងខ្នងរបស់ខ្ញុំ៥ឆ្នាំ ហើយព្យាបាលមិនជា ប៉ុន្តែឥឡូវនេះហាក់ដូចជាធូរស្បើយ លែងចុកចាប់ដូចមុនទៀត"។ ចំណែកយាយវ៉ម៉ីឡែ នៅស្រុកយ៉ុងរៀង (គៀងយ៉ាង) បានទៅព្យាបាលច្រើនកន្លែងហើយនៅតែមិនជាសះស្បើយ ជំងឺឈឺក្បាល ស្ពឹកស្រពន់ដៃជើង ប៉ុន្តែពេលមកទីនេះយកថ្នាំរម្ងាស់ផឹកបួនប្រាំដង ជំងឺរបស់មីងបានជាសះស្បើយជាបណ្ដើរៗ។
ថ្វីត្បិតចំនួនអ្នកជំងឺមកពិនិត្យកាន់តែកើនឡើងក៏ដោយ ប៉ុន្តែចំនួនថ្នាំនៃមន្ទីរឱសថបុរាណ តែងធានាបានគ្រប់គ្រាន់ នោះក៏អាស្រ័យដោយសប្បុរសជនទិញជូនសាខាសមាគមកាកបាទក្រហមនានា ក្នុងខេត្តផ្ញើមកឲ្យ។ ទន្ទឹមនឹងនោះ មន្ទីរឱសថបុរាណត្រូវទិញឱសថពិសេសៗ ក្នុងមួយខែចំនួន៦លានដុង។ ផ្នែកចាក់ម្ជុលព្យាបាលនិងឧបករណ៍ម្ជុលក៏ត្រូវបានប្រើដោយឡែកសម្រាប់អ្នកជំងឺដែរ ប៉ុន្តែការចំណាយនេះត្រូវបានយកពីចំនួនប្រាក់ដែលភ្ញៀវមកបូជាចំពោះបូជនីយដ្ឋាន។
លោកប៊ូយវុាំងថាញ់ ឲ្យដឹងបន្ថែម បន្ទាប់ពី២៥ឆ្នាំបង្កើតឡើងមកទល់ពេលនេះ មន្ទីរឱសថបុរាណមនុស្សធម៌ ស្រាវជ្រាវបានឱសថពិសេស ជិត១០០មុខសម្រាប់ព្យាបាលជំងឺជូនមាមីងក្រីក្រ។ ដើម្បីរក្សាថ្នាំឲ្យបានល្អ អង្គភាពបានវិនិយោគទុនកសាងឃ្លាំងស្ដុកថ្នាំ៦កន្លែង ដែលអាចស្ដុកបានជាង៥០តោនថ្នាំគ្រប់ប្រភេទ។ ដោយបានការជួយឧបត្ថម្ភរបស់មាមីងគ្រប់ទិសទី ពិសេសគឺមាមីងនៅវាលរាបទន្លេគឺវឡុង ទើបសកម្មភាពនៃមន្ទីរឱសថបុរាណតែងមានភាពងាយស្រួល។
មន្ទីរឱសថបុរាណនៃបូជនីយដ្ឋានង្វៀងត្រុងត្រឹក បានទទួលស្វាគមន៍ ថ្នាក់ដឹកនាំបក្សនិងរដ្ឋមួយចំនួនមកសួរសុខទុក្ខ ស្ងើចសរសើរគណៈកម្មការការពារកេរដំណែលសមូហភាពគ្រូពេទ្យ អ្នកជំនួយការនិងអ្នកស្ម័គ្រចិត្តមន្ទីរឱសថបុរាណ ហើយគូសបញ្ជាក់ថាទម្រង់រូបភាពនេះ គប្បីពង្រីកបន្ថែម ដើម្បីធ្វើឲ្យការងារថែទាំសុខភាពជូនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរជាងទៀត។ នេះគឺជាការលើកទឹកចិត្តយ៉ាងធំធេងនៃសមាជិកគ្រប់រូបនៅបូជនីយដ្ឋានង្វៀងត្រុងត្រឹក និយាយរួមនិងមន្ទីរឱសថបុរាណ និយាយដោយឡែក សំដៅរួមចំណែកថែមទៀត ក្នុងការងារមនុស្សធម៌នៅពេលខាងមុខ៕
ថាញ់ផុង-ពេជ្រសឿន