យោងតាមមជ្ឈមណ្ឌលជំរុញកសិកម្ម និងសេវាកសិកម្ម មជ្ឈមណ្ឌលបានសហការជាមួយភូមិភាគនិងអង្គភាពពាក់ព័ន្ធនានា ផ្សព្វផ្សាយសកម្មភាពបណ្តុះបណ្តាល ហ្វឹកហាត់ជាច្រើនដែលអនុវត្តស្តង់ដារការចិញ្ចឹមសត្វបានល្អ (VietGAHP); ណែនាំប្រជាជនចិញ្ចឹមសត្វតាមទិសដៅសុវត្ថិភាពជីវសាស្ត្រ តាមរយៈរូបភាពជាច្រើនដែលសមស្របទៅនឹងលក្ខណៈជាក់ស្តែងនៅតាមភូមិភាគ ក្នុងនោះ យកចិត្តទុកដាក់លើវិធីសាស្ត្រ FFS (ថ្នាក់រៀននៅនឹងកន្លែង) ផ្សារភ្ជាប់នឹងការគាំទ្រកសាងទម្រង់នានា។ បច្ចុប្បន្ន លើភូមិឋានទីក្រុងមានមូលដ្ឋានចិញ្ចឹមសត្វ ៤៥ កន្លែង បានទទួលស្គាល់សម្រេចតាមស្តង់ដារ VietGAHP ក្នុងនោះ មានមូលដ្ឋានចិញ្ចឹមជ្រូក ១៥ កន្លែង។
ទន្ទឹមនឹងនោះ ទីក្រុងមានមូលដ្ឋានតំបន់ថ្នាក់ឃុំចំនួន ៣៩ កន្លែង ដែលបានទទួលស្គាល់មានសុវត្ថិភាពពីជំងឺឆ្លង។ ការចិញ្ចឹមសត្វ តាមទ្រង់ទ្រាយធំក៏ត្រូវបានជំរុញទូទាំងទីក្រុងមានកសិដ្ឋានចិញ្ចឹមសត្វ ១.១១០ កន្លែង។ លទ្ធផលទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងការជំរុញអនុវត្តវិធីចិញ្ចឹមសត្វបានល្អ បង្កើនការពិនិត្យនិងគ្រប់គ្រងជំងឺឆ្លង; លើកកម្ពស់សមត្ថភាពគ្រប់គ្រងសុវត្ថិភាពជីវសាស្ត្រនៅតាមមូលដ្ឋានចិញ្ចឹមសត្វ; លើកកម្ពស់លទ្ធភាពតាមដានប្រភពដើម និងធានាស្ថិរភាពសម្រាប់វិស័យចិញ្ចឹមសត្វ៕
ខាញ់ទ្រុង - លីសៀ