24/11/2026 - 21:58

ពិ​ធី​សែន​ព្រះ​ខែ​ដ៏​ឱ​ឡា​រិក​របស់​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ 

រា​ត្រី​ទី​២៣ ខែ​វិច្ឆិកា នៅ​វត្ត​ឃ្លាំង​ សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​ពិ​ធី​សែន​ព្រះ​ខែ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។ នេះ​គឺ​ជា​សកម្ម​ភាព​វប្ប​ធម៌​ និង​ជំនឿ​សាសនា​ដ៏​លេច​ធ្លោ​មួយ​ ក្នុង​ក្រប​ខណ្ឌ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​ ២០២៦។

ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​សែន​ព្រះ​ខែ​។

ពិ​ធី​សែន​ព្រះ​ខែ​ គឺ​ជា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ដែល​ជន​រួម​ជាតិ​ខ្មែរ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃ​ពេញ​បូណ៌មី​ ខែ​កត្តិក​ (តាម​ចន្ទ​គតិ​) ដើម្បី​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ព្រះ​ចន្ទ​ ដែល​តាម​ជំនឿ​ប្រ​ជា​ប្រិយ​ គឺ​ជា​ទេវ​តា​ដែល​បាន​ជួយ​ថែ​រក្សា​ ប្រ​ទាន​នូវ​ទឹក​ភ្លៀង​អំ​ណោយ​ភោគ​ផល​ដំ​ណាំ​ទទួល​បាន​ផល​ច្រើន​ និង​ជីវ​ភាព​ប្រ​កប​ដោយ​សុខ​ដុម​រម​នា​ និង​សុភ​មង្គល​។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​សម​មិត្ត​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; សម​មិត្ត​ ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​ព្រះ​ឧបជ្ឈា​យ៍ ព្រះ​តេជ​ព្រះ​គុណ​ ព្រះ​ថេរានុ​ត្ថរ ក្នុង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​ តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ និង​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​កុះ​ករ​។

សម​មិត្ត​ ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ចូល​រួម​ពិ​ធី​សែន​ព្រះ​ខែ​។

ថ្លែង​ក្នុង​ពិ​ធី​នេះ​ លោក​ ង្វៀង​មិញ​ត្វឹង​ នា​យក​រង​មន្ទីរ​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​ អះ​អាង​៖ ពិ​ធី​សែន​ព្រះ​ខែ​មិន​ត្រឹម​តែ​ញ៉ាំង​ឱ្យ​បរិយាកាស​វប្ប​ធម៌​នៃ​ពិ​ធី​បុណ្យ​កាន់​តែ​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​ ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ភាគ​តិច​ផង​ដែរ​។ តាម​រយៈ​នោះ​ បាន​ធ្វើ​ឱ្យ​ទៅ​ជា​ភាព​ជាក់​ស្តែង​នូវ​គោ​លន​យោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ ស្តី​ពី​ការក​សាង​ខឿន​វប្ប​ធម៌​វៀត​ណាម​ជឿន​លឿន​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​ជាតិ​ ផ្សារ​ភ្ជាប់​ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ជា​មួយ​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​តភ្ជាប់​តំ​បន់​ផង​ដែរ​។

ទី​កន្លែង​ប្រារព្ធ​ពិ​ធី​បាន​រៀប​ចំ​តុ​បតែង​យ៉ាង​ឱ​ឡា​រិក​ ដោយ​មាន​គ្រឿង​រណ្តាប់​ជា​ច្រើន​ដែល​ប្រ​កប​ដោយ​អត្ថ​ន័យ​ខាង​ផ្លូវ​ចិត្ត​យ៉ាង​ជ្រាល​ជ្រៅ​របស់​ប្រ​ជា​កសិ​ករ​។ រាជវ័តិ​ធ្វើ​ពី​បង្គោល​ ២ ដើម​ តំ​ណាង​ឱ្យ​ “រង្វង់​ចក្រ​វា​ឡ​”; តុ​សែន​តំ​ណាង​ឱ្យ​ “ផែន​ដី​”; អំ​ពៅ​ ២ ដើម​ ជា​និមិត្ត​រូប​នៃ​ការ​រស់​រាន​មាន​ជីវិត​; ទៀន​ ៣ ដើម​ តំ​ណាង​ឱ្យ​រដូវ​ទាំង​បី​ក្នុង​មួយ​ឆ្នាំ​ (រដូវ​ប្រាំង​ រដូវ​លំ​ហើយ​ និង​រដូវ​វស្សា​)។ នៅ​លើ​រាជវ័តិ​និង​តុ​ពិ​ធី​ ក៏​មាន​រៀប​ចំ​ស្លឹក​ម្លូ​ ១២ សន្លឹក​ តំ​ណាង​ឱ្យ​ខែ​ទាំង​ ១២ និង​ឆ្នាំ​ទាំង​ ១២; ផ្លែ​ស្លា​ ៧ ផ្លែ​ ចិត​ជា​រូប​សត្វ​កន្លង់​ តំ​ណាង​ឱ្យ​ថ្ងៃ​ទាំង​ ៧ ក្នុង​មួ​យស​ប្តា​ហ៍; ស្លឹក​ម្លូ​ ៣០ សន្លឹក​នៅ​ខាង​ស្តាំ និង​ ២៩ សន្លឹក​នៅ​ខាង​ឆ្វេង​ តំ​ណាង​ឱ្យ​ខែ​គ្រប់​ និង​ខែ​ខ្វះ​; រួម​ជា​មួយ​នឹង​ផលិត​ផល​ដ៏​ពិ​សេស​ៗដូច​៖ អំ​បុក​ ដូង​ ចេក​ ដំ​ឡូង​ជ្វា​ ត្រាវ​ នំ​ប៉ៀ នំ​ពុម្ព​។ល។ ថ្វាយ​ដល់​ព្រះ​ចន្ទ​ ដើម្បី​បួង​សួង​សុំ​ឱ្យ​ឆ្នាំ​ថ្មី​មាន​សេច​ក្តី​សុខ​-ចម្រើន​ ជីវ​ភាព​ធូរ​ធារ​ និង​សុភ​មង្គល​។

ព្រះ​សង្ឃ​ និង​លោក​អា​ចារ្យ​ ប្រារព្ធ​ពិ​ធី​សែន​ព្រះ​ខែ​ សម្តែង​នូវ​ការ​ដឹង​គុណ​ដល់​ព្រះ​ចន្ទ​ដែល​បាន​ប្រ​ទាន​ទឹក​ភ្លៀង​អំ​ណោយ​ភោគ​ផល​ដំ​ណាំ​សម្បូរ​ហូរ​ហៀរ​។

ក្រោម​ពន្លឺ​ព្រះ​ចន្ទ​ពេញ​បូណ៌មី​ដ៏​ភ្លឺ​ថ្លា​ លោក​អា​ចារ្យ​ ព្រះ​សង្ឃ​ រួម​ជា​មួយ​ពុទ្ធ​បរិស័ទ​ច្រើន​កុះ​ករ​ បាន​ប្រារព្ធ​ពិ​ធី​អុជ​ធូប​ សូ​ត្រ​ធម៌​ប្រ​សិទ្ធ​ពរ​ជ័យ​ និង​អក​អំ​បុក​ដល់​កុមា​រា​ កុមារី​ ប្រាថ្នា​ចង់​បាន​អ្វី​សុំ​ឱ្យ​បាន​ដូច​បំ​ណង​ និង​បួង​សួង​សុំ​ឱ្យ​មាន​សេច​ក្តី​សុខ​ និង​សុខ​ភាព​ល្អ​។ ទន្ទឹម​នឹង​ពិ​ធី​ដ៏​ឱ​ឡា​រិក​នេះ​ មាន​សម្តែង​ការ​ដាល់​អំ​បុក​ដែល​លាន់​ឮ​សំឡេង​អង្រែ​យ៉ាង​កង​រំ​ពង​ បាន​ទាក់​ទាញ​ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​ដែល​ចូល​រួម​ទទួល​បទ​ពិសោធន៍​ បង្កើត​បាន​ជា​ទស្សនីយ​ភាព​នៃ​ជីវ​ភាព​វប្ប​ធម៌​សហ​គម​ន៍ដ៏​កក់​ក្តៅ​ ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​របស់​ជន​រួម​ជាតិ​ខ្មែរ​លើ​ទឹក​ដី​តី​ដូ។

លោក​អា​ចារ្យ​ ប្រារព្ធ​ពិ​ធី​អក​អំ​បុក​ដល់​យុវ​ជន​ យុវ​នា​រី​។

ហុង​ទើ - លី​ធាន​ - លី​សៀ​

ចែករំលែកអត្ថបទ