មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/11/2026 - 08:09

ទម្រង់​ចិញ្ចឹម​កណ្តុ​រប្រែង​នៅ​ឃុំ​ថ្កូវ​ 

ដោយ​ឆ្លៀត​ប្រើ​ប្រាស់​ប្រ​ភព​ចំ​ណី​ដែល​ងាយ​រក​ គួប​ផ្សំ​ការ​រៀប​ចំ​ទ្រុង​ចិញ្ចឹម​ និង​តាម​ដាន​ការ​បន្ត​ពូជ​ បង​ង្វៀង​ ហ្វាង​ង៉ឹង នៅ​ភូមិ​ស្វាយ​សៀម​ ឃុំ​ថ្កូវ​ ខេត្ត​វិញ​ឡុង​ ជា​ជំ​ហាន​អភិវឌ្ឍ​ទម្រង់​ចិញ្ចឹម​កណ្តុ​រប្រែង​។ ការ​ចិញ្ចឹម​យក​សាច់​គួប​ផ្សំ​និង​ផ្គត់​ផ្គង់​កូន​ពូជ​ បាន​បើក​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បន្ថែម​សម្រាប់​គ្រួ​សារ​ខ្មែរ​នៅ​ភូមិ​ភាគ​។

បង​ហ្វាង​ង៉ឹង (ខាង​ឆ្វេង​) ឧទ្ទេស​នា​មក​ណ្តុ​រប្រែង​ដល់​កម្មា​ភិបាល​ភូមិ​ភាគ​។

ឱ្យក​ណ្តុ​រប្រែង​ស៊ី​ឫស្សី​បណ្តើ​រ បង​ង៉ឹងចែក​រំលែក​បទ​ពិសោធន៍​ថែ​ទាំ​សត្វ​ចិញ្ចឹម​នេះ​បណ្តើ​រ។ ដំ​បូង​ឡើយ​ បង​បាន​ទិញក​ណ្តុ​រប្រែង​ញី​បន្ត​ពូជ​ចំ​នួន​ ២០ គូ​ ពី​ធូវឌឹកមក​ចិញ្ចឹម​សាក​ល្បង​។ តាម​រយៈ​ដំ​ណើរ​ការ​ថែ​ទាំ​ បង​បាន​ស្វែង​យល់​ពី​លក្ខ​ណៈពិ​សេស​បន្តិច​ម្តង​ៗ តាម​ដាន​សមត្ថ​ភាព​ធំ​ធាត់​ និង​ការ​បន្ត​ពូជ​របស់​សត្វ​កណ្តុ​រប្រែង​ ដើម្បី​សម្រួល​ដល់​វិធី​ចិញ្ចឹម​។ តាម​សម្តី​បង​ កណ្តុ​រប្រែង​ងាយ​ស្រួល​ថែ​ទាំ​ ចំ​ណី​សំ​ខាន់​គឺ​ឫស្សី​ អំ​ពៅ​ និង​គ្រាប់​ពោត​ គួប​ផ្សំ​បន្ថែម​នឹង​ចំ​ណី​សត្វ​ ដើម្បី​ជំនួយ​ដល់​ការ​ធំ​ធាត់​។ ដើម្បី​ងាយ​ស្រួល​គ្រប់​គ្រង​ បង​ចែក​ទ្រុង​ជា​ប្រ​ឡោះ​ៗដាច់​ដោយ​ឡែក​ពី​គ្នា​។ ប្រ​ឡោះ​មាន​ទំ​ហំ​ ៦០ x ៣០ សង់​ទី​ម៉ែ​ត្រ​ចិញ្ចឹម​មួយ​ក្បាល​ រី​ឯ​ប្រ​ឡោះ​ទំ​ហំ​ ៦០ x ៦០ សង់​ទី​ម៉ែ​ត្រ​ចិញ្ចឹម​ពីរ​ក្បាល​នៅ​ពេល​ផ្សំ​គូ​។ ប្រ​ឡោះ​នីមួយៗ​សុទ្ធ​តែ​មាន​លេខ​ដើម្បី​តាម​ដាន​។ ការ​រៀប​ចំ​បែប​នេះ​ជួយ​ឱ្យ​បង​ពិ​និត្យ​មើល​ការ​ស៊ី​ចំ​ណី​ ការ​ធំ​ធាត់​របស់​កណ្តុ​រប្រែង​ ព្រម​ទាំង​ម្ចាស់​ការ​រៀប​ចំ​ហ្វូង​កណ្តុ​រប្រែង​ទៅ​តាម​ដំ​ណាក់​កាល​នីមួយៗ​។ ឫស្សី​ និង​អំ​ពៅ​ងាយ​រក​ ក៏​ជួយ​ឱ្យ​គ្រួ​សារ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ត្រៀម​ចំ​ណី​ប្រ​ចាំ​ថ្ងៃ​។

តាម​បទ​ពិសោធន៍​របស់​បង​ហ្វាង​ង៉ឹង កណ្តុ​រប្រែង​ចិញ្ចឹម​បាន​ប្រ​មា​ណ​ ៨ ខែ​ គឺ​ចាប់​ផ្តើម​ផ្សំ​គូ​បាន​ហើយ​។ នៅ​ពេល​ឃើញ​ថា​កណ្តុ​រប្រែង​ញី​ផើម​ បង​នឹង​បំ​បែក​វា​ចេញ​ចិញ្ចឹម​ដោយ​ឡែក​ ដើម្បី​ថែ​ទាំ​និង​តាម​ដាន​។ បង​ឱ្យ​ដឹង​៖ រយៈ​ពេល​ផើម​ប្រហែល​ ៤៥ ថ្ងៃ​ ក្នុង​មួយ​សំ​បុក​កើត​បាន​ប្រហែល​ ២–៤ ក្បាល​។ បន្ទាប់​ពី​កើត​រួច​ កណ្តុ​រប្រែង​មេ​បន្ត​ចិញ្ចឹម​កូន​ប្រហែល​ ៤៥ ថ្ងៃ​ទៀត​។ ពេល​កូនក​ណ្តុ​រប្រែង​អាច​រស់​នៅ​ដោយ​ឯក​ឯង​បាន​ បង​នឹង​បំ​បែក​មេ​ចេញ​ រៀប​ចំ​ប្រ​ឡោះ​ចិញ្ចឹម​ឱ្យ​បាន​សម​ស្រប​ និង​បន្ត​តាម​ដា​នក​ណ្តុ​រប្រែង​មេ​មុន​នឹង​យក​ទៅ​ផ្សំ​គូ​ម្តង​ទៀត​។ ក្នុង​ដំ​ណើរ​ការ​ចិញ្ចឹម​យក​កូន​ បង​យក​ចិត្ត​ទុក​ដាក់​កត់​ត្រា​ព័ត៌​មាន​ពីក​ណ្តុ​រញី​ឈ្មោល​នីមួយៗ​ ថ្ងៃ​បង្កាត់​ពូជ​ ថ្ងៃ​កើត​ និង​ចំ​នួន​កូន​ក្នុង​មួយ​សំ​បុក​។ ការ​កត់​ត្រា​ទាំង​នេះ​ជួយ​ឱ្យ​បង​ក្តាប់​បាន​នូវ​ដំ​ណើរ​ការ​បន្ត​ពូជ​ កំ​ណត់​ច្បាស់​ប្រ​ភព​កូនក​ណ្តុ​រប្រែង​ និង​ជ្រើស​រើស​គូ​ផ្សំ​ដែល​សម​ស្រប​ បន្ថយ​ការ​បង្កាត់​ពូជ​ជាន់​ពូជ​។ នេះ​ជា​បទ​ពិសោធន៍​ដែល​បង​ណែ​នាំ​ដល់​អ្នក​ទិញ​ពូជ​ ជួយ​មា​មីង​ងាយ​ស្រួល​គ្រប់​គ្រង​ហ្វូង​ចិញ្ចឹម​តាំង​ពី​ដំ​បូង​។

ចំ​ពោះ​កណ្តុ​រប្រែង​យក​សាច់​ បង​ង៉ឹង ឱ្យ​ដឹង​៖ រយៈ​ពេល​ចិញ្ចឹម​គឺ​ប្រហែល​ ៨–១២ ខែ​ មាន​ទម្ងន់​ ១,២–១,៤ គី​ឡូ​ក្រាម​/ក្បាល​ ទើប​អាច​ចាប់​លក់​បាន​។ តម្លៃ​លក់​ប្រហែល​ ៧០០.០០០–៧៥០.០០០ ដុង​/គី​ឡូ​ក្រាម​ សំ​ខាន់​ផ្គត់​ផ្គង់​ឱ្យ​ភោជនីយ​ដ្ឋាន​ និង​ឈ្មួញ​។ ទន្ទឹម​នឹង​នោះ​ បង​ក៏​ផ្គត់​ផ្គង់​កណ្តុ​រប្រែង​ពូជ​ក្នុង​តម្លៃ​ចន្លោះ​ពី​ ១,៥–៣ លាន​ដុង​/គូ​ញី​ឈ្មោល​ ព្រម​ទាំង​ណែ​នាំ​បច្ចេក​ទេស​ថែ​ទាំ​ និង​តាម​ដាន​ការ​បន្ត​ពូជ​ផង​ដែរ​។

លោក​ យឿង​កុង​ឌឹក អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ឃុំ​ថ្កូវ​ ឱ្យ​ដឹង​៖ បង​ហ្វាង​ង៉ឹង គឺ​ជា​អ្នក​ដំ​បូង​គេ​ដែល​នាំ​យក​កណ្តុ​រប្រែង​មក​ចិញ្ចឹម​នៅ​ភូមិ​ភាគ​ ហើយ​ជំ​ហាន​ដំ​បូង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​។ ទម្រង់​កំ​ពុង​បាន​ផ្សព្វ​ផ្សាយ​ទូ​លាយ​ ផ្តល់​ជម្រើស​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បន្ថែម​សម្រាប់​ប្រ​ជា​ជន​ ពិ​សេ​សជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​ឋាន​។ ផ្តើម​ពី​បទ​ពិសោធន៍​របស់​បង​ង៉ឹង មា​មីង​អាច​ស្វែង​យល់​អំ​ពី​វិធី​រៀប​ចំ​ទ្រុង​ ថែ​ទាំ​ និង​គ្រប់​គ្រង​ហ្វូង​កណ្តុ​រ ព្រម​ទាំង​ស្វែង​យល់​ដើម្បី​ជ្រើស​រើស​ទម្រង់​ចិញ្ចឹម​ឱ្យ​សម​ស្រប​ទៅ​នឹង​លក្ខ​ណៈគ្រួ​សារ​៕

                                                                     ទីទុយ​ - លី​សៀ​

ចែករំលែកអត្ថបទ