អនុវត្តសេចក្តីសម្រេចចិត្តលេខ៧១-NQ/TW របស់ការិយាល័យនយោបាយស្តីពីលោតផ្លោះក្នុងការអភិវឌ្ឍការអប់រំនិងបណ្តុះបណ្តាល ផ្នែកអប់រំទីក្រុងកឹងធើយកចិត្តទុកដាក់លើកកម្ពស់គុណភាពអប់រំគ្រប់ជ្រុងជ្រោយ កសាងបរិស្ថានសាលារៀនសុវត្ថិភាព ស្និទ្ធស្នាល វិជ្ជមាន; ព្រមទាំងចាត់តាំងការបង្រៀន២ពេលក្នុងមួយថ្ងៃនៅគ្រប់កម្រិតសិក្សា។

គ្រូនិងសិស្សសាលាបឋមសិក្សានិញកេវក្នុងម៉ោងរៀន។
តាមនោះ គ្រឹះស្ថានអប់រំនានាផ្តោតលើការអប់រំសីលធម៌ ផ្នត់រស់នៅ បំណិនជីវិត កាយសម្បទា ភាពស្អាតបាតនិងស្មារតីគោរពច្បាប់ដល់សិស្សានុសិស្ស។ ទម្រង់ “សាលារៀនបៃតង - ស្អាត - មានសុខភាពល្អ” បានអនុវត្តនៅកម្រិតបឋមសិក្សា ភ្ជាប់ជាមួយសកម្មភាពឆ្លងបទពិសោធន៍តាមកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ២០១៨។
ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ ទីក្រុងចាត់តាំងបង្រៀន២ពេល ក្នុងមួយថ្ងៃតាមស្មារតី “៦ច្បាស់”។ រហូតដល់ពេលនេះ អត្រាសិស្សបឋមសិក្សារៀន២ពេលក្នុងមួយថ្ងៃសម្រេច១០០%; កម្រិតអនុវិទ្យាល័យសម្រេច ៤១,១៣%និងវិទ្យាល័យសម្រេច ៥៥,០៦%។ ទោះជាយ៉ាងណាក៏ដោយ ការពង្រីកទម្រង់នេះនៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យនៅមានការលំបាក ដោយសារខ្វះបន្ទប់រៀននិងគ្រូបង្រៀននៅតាមភូមិឋានមួយចំនួន។
ទន្ទឹមនឹងនោះ គ្រឹះស្ថានអប់រំអនុវិទ្យាល័យ វិទ្យាល័យទាំង ១០០% បានកសាងនិងចាត់តាំងអនុវត្តក្រមប្រតិបត្តិវប្បធម៌ក្នុងសាលារៀន ផ្សារភ្ជាប់ជាមួយទម្រង់ “សាលារៀនស្និទ្ធស្នាលសិស្សានុសិស្សសុភាពរាបសា គ្មានគ្រឿងញៀន គ្មានអបាយមុខសង្គមនិងគ្មានអំពើហិង្សាក្នុងសាលារៀន”។ ក្នុងគ្រឹះស្ថានអប់រំចំណុះមន្ទីរអប់រំនិងបណ្តុះបណ្តាល មិនទាន់កត់សម្គាល់មានករណីកម្មាភិបាល បក្ខជន សិស្សានុសិស្សប្រើប្រាស់សារធាតុហាមឃាត់ខុសច្បាប់ ឬអំពើល្មើសច្បាប់ពាក់ព័ន្ធនឹងអបាយមុខសង្គមឡើយ៕
ប៉ិចង៉ុក - សុផន