12/11/2026 - 05:18

មី​ស្វៀង​អនុ​វត្ត​ល្អ​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ 

ការ​ងារ​ថែ​ទាំ ការ​ពា​រនិង​លើក​កម្ពស់​សុខ​ភាព​ប្រ​ជា​ជន តែង​បាន​កំ​ណត់​ថា​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព និង​ធា​នា​សុខុ​មាល​ភាព​សង្គម។ ជា​ច្រើន​ឆ្នាំ​កន្លង ដំ​ណាក់​សុខា​ភិ​បាល​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ បាន​ផ្តោត​លើ​ការ​លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ ពង្រឹង​សុខា​ភិបាល​មូល​ដ្ឋាន ជំ​រុញ​ការ​ឃោស​នា​បង្ការ​បង្ក្រាប​ជំងឺ​រាត​ត្បាត ជា​ជំ​ហានៗ​ឆ្លើយ​តប​តម្រូវ​ការ​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន​លើ​ភូមិ​ឋាន។

 ប្រ​ជា​ជន​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ បាន​ពិ​និត្យ​ពិ​គ្រោះ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ។

ថ្មី​ៗនេះ ដំ​ណាក់​សុខា​ភិបាល​សង្កាត់​មី​ស្វៀង បាន​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ហ្វាង​ត្វឹង សង្កាត់​ភូ​ឡើយ ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ ពិ​គ្រោះ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន។ ក្នុង​ពេល​ពិ​និត្យ​ជំងឺ វេជ្ជ​បណ្ឌិត និង​គ្រូ​ពេទ្យ​នៃ​មន្ទីរ ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​ត្វឹង បាន​ពិ​និត្យ​ដោយ​ផ្ទាល់ ធ្វើ​ការ​វាស់​សន្ទស្សន៍​សុខ​ភាព ពិ​គ្រោះ​និង​ណែ​នាំ​ប្រ​ជា​ជន​អំ​ពីរ​បៀប​បង្ការ​ជំងឺ​មួយ​ចំ​នួន​ដែល​តែង​ជួប​ប្រ​ទះ។ កម្ម​វិធី​បាន​ចាត់​តាំង​ពិ​និត្យ ពិ​គ្រោះ​សុខ​ភាព​ជូន​គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គោល​នយោ​បាយ និង​ប្រ​ជា​ជន​មាន​ជីវ​ភាព​លំ​បាក មា​មីង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​សង្កាត់។ ប្រ​ជា​ជន​បាន​ពិ​និត្យ ពិ​គ្រោះ​ជំងឺ​ដូច៖ សម្ពាធ​ឈាម ជីព​ចរ​; ពិ​និត្យ​ជំងឺ​ទូ​ទៅ ផ្នែក​ជំងឺ​ក្នុង​ផ្នែក​ជំងឺ​ក្រៅ ជំងឺ​ស្បែក ភ្នែក ត្រ​ចៀក ច្រ​មុះ បំ​ពង់ក មាត់ ធ្មេញ ផ្នែក​សម្ភព​និង​រោគ​ស្ត្រី រួម​ចំ​ណែក​រក​ឃើញ​ឆាប់​នូវ​បញ្ហា​សុខ​ភាព ពិ​គ្រោះ​ណែ​នាំ​ថែ​ទាំ ព្យា​បាល​ជំងឺ​ឱ្យ​បាន​សម​ស្រប។

វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត ១ ឡឹម​វ៉ាំង​ទឹង - នា​យក​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​មី​ស្វៀង ឱ្យ​ដឹង៖ “ចំ​ពោះ​ដំ​ណាក់​សុខា​ភិបាល​សង្កាត់ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​មី​ស្វៀង ផ្សព្វ​ផ្សាយ​ផែន​ការ​ពិ​និត្យ​ពិ​គ្រោះ​សុខ​ភាព​ជូន​មា​មីង​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សា​រគោល​នយោ​បាយ ប្រ​ជា​ជន​មាន​ជីវ​ភាព​លំ​បាក និង​មា​មីង​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ឋាន​សង្កាត់។ ក្នុង​ផែន​ការ​ផ្សព្វ​ផ្សាយ​ពិ​និត្យ​លើក​ទី​១​នេះ មាន​ប្រ​ជា​ជន​ប្រ​មាណ ៧.៣៧៣ នាក់។ កង​ជួរ​កម្មា​ភិ​បាល​ពេទ្យ​មិន​ត្រឹម​តែ​អនុ​វត្ត​ភារ​កិច្ច​ពិ​និត្យ ព្យា​បាល​ជំងឺ​ដំ​បូង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សកម្ម​ពិ​គ្រោះ ណែ​នាំ​ប្រ​ជា​ជន​អំ​ពី​របៀប​ថែ​ទាំ​សុខ​ភាព ប្រើ​ប្រាស់​ថ្នាំ​សុវត្ថិ​ភាព សម​ស្រប និង​ម្ចាស់​ការ​បង្ការ​ជំងឺ​តម្កាត់​ទៀត​ផង។ មាន​ស្មារតី​ទទួល​ខុស​ត្រូវ រួស​រាយ​រាក់​ទាក់​ទទួល​និង​បម្រើ​ការ​ងារ​ល្អ រួម​ចំ​ណែក​បង្ក​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន​ទៅ​លើ​ប្រ​ព័ន្ធ​សុខា​ភិបាល​ភូមិ​ភាគ”។ ពូ​យ័ញ​វ៉ើង នៅ​មណ្ឌល​តឹម​ឡុក សង្កាត់​មី​ស្វៀង​ ឱ្យ​ដឹង៖ “ខ្ញុំ​ឈឺ​សន្លាក់​ឆ្អឹង ដោយ​សារ​មាន​កង​ជួរ​គ្រូ​ពេទ្យ​មក​ពិ​និត្យ​ផ្ទាល់​នៅ​សង្កាត់ ម្ល៉ោះ​ហើយ ខ្ញុំ​មក​តាំង​ពី​ព្រ​លឹម​ដើម្បី​បាន​ពិ​និត្យ​និង​ទទួល​បាន​ថ្នាំ​លេប ខ្ញុំ​អរ​គុណ​ចំ​ពោះ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ទាំង​នេះ​ដែល​បាន គិត​គូរ​ដល់​មា​មីង​យើង​ខ្ញុំ”។

តាម​រយៈ​សកម្ម​ភាព​ពិ​និត្យ​លើក​នេះ ដំ​ណាក់​សុខា​ភិបាល​សង្កាត់ រួម​ជា​មួយ​ក្រុម​ការ​ងារ​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ហ្វាង​ត្វឹង បាន​ពិ​និត្យ​ព្យា​បាល​ជំងឺ​និង​ពិ​គ្រោះ​ជូន​មា​មីង​លើ​ភូមិ​ឋាន​សង្កាត់​មី​ស្វៀង ជួយ​រក​ឃើញ​ជំងឺ​បាន​ឆាប់ និង​ព្យា​បាល​ទាន់​ពេល។ ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គណៈ​កម្មា​ធិ​ការ​បក្ស គ្រប់​ថ្នាក់ គ្រប់​ផ្នែក ព្រម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កង​ជួរ​កម្មា​ភិបាល​ពេទ្យ និង​ការ​រួម​ដំ​ណើរ​របស់​ប្រ​ជា​ជន ការ​ងារ​ថែ​ទាំ​សុខ​ភាព​នៅ​សង្កាត់​មី​ស្វៀង មាន​មូល​ដ្ឋាន​ដើម្បី​បន្ត​លើក​កម្ពស់​មុខ​ជំ​នាញ​ ឆ្លើយ​តប​បាន​ល្អ​តម្រូវ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​របស់​ប្រ​ជា​ជន។ តាម​រយៈ​នោះ រួម​ចំ​ណែក​កសាង​សហ​គមន៍​មាន​សុខ​ភាព​ល្អ លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​ភូមិ​ភាគ​៕

ដា​លីន - លី​សៀ​

ចែករំលែកអត្ថបទ