ជ្រួតជ្រាបនូវពាក្យប្រៀនប្រដៅរបស់អ៊ំ “លោកគ្រូ អ្នកគ្រូម្នាក់ៗ គឺជាគំរូសីលធម៌ស្វ័យរៀនសូត្រនិងច្នៃប្រតិដ្ឋ” លោកគ្រូវ័យក្មេងស៊ើងថាន បង្រៀនមុខវិជ្ជាភាសាអង់គ្លេសនៅអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់ ឃុំថើយអាងហូយ ទីក្រុងកឹងធើ តែងយកអស់ពីកម្លាំងកាយចិត្តដើម្បីបម្រើបុព្វហេតុបណ្តុះបណ្ដាលធនធានមនុស្ស។

លោកគ្រូ ស៊ើងថាន កំពុងសកម្មណែនាំសិស្សានុសិស្សរៀនសូត្រ។
កើតនិងធំដឹងក្តីនៅស្រុកកំណើតសុកត្រាំង តាំងពីក្មេង លោកគ្រូ ស៊ើងថាន បានបណ្តុះក្តីប្រាថ្នាក្លាយជាគ្រូបង្រៀនម្នាក់ ដើម្បីលះបង់និងរួមចំណែកកម្លាំងកាយចិត្តក្នុងការកសាងស្រុកកំណើត។ ក្រោយពីបញ្ចប់ការសិក្សាផ្នែកគរុកោសល្យភាសាអង់គ្លេស នៅសាលាអនុមហាវិទ្យាល័យគរុកោសល្យខេត្តសុកត្រាំង (ចាស់) ឆ្នាំ ២០០៩ លោកគ្រូក៏បានចាត់មកបង្រៀនមុខវិជ្ជាភាសាអង់គ្លេសនៅអនុវិទ្យាល័យថើយអាងហូយរហូតដល់ឆ្នាំ ២០២១ ក្រោយទៀតក៏បានចាត់ឱ្យមកបង្រៀននៅអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់រហូតដល់បច្ចុប្បន្ន។ ក្នុងការងារ លោកគ្រូថាន តែងលើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់គ្រូបង្រៀនគំរូ អស់ពីចិត្តផ្ទេរចំណេះដឹង និងតែងតែយកចិត្តទុកដាក់ផ្តល់ក្តីស្រឡាញ់ដល់សិស្សានុសិស្ស ម្ល៉ោះហើយ ទើបលោកគ្រូតែងតែទទួលបានការស្រឡាញ់រាប់អានពីសំណាក់សិស្សានុសិស្សជានិច្ច។ ដោយការច្នៃប្រតិដ្ឋនិងភាពផ្លាស់ថ្មីវិធីសាស្ត្របង្រៀន តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មានដាក់បញ្ចូល រូបភាពបែបវិភាគទៅក្នុងការបង្រៀន។ ចាត់តាំងការរៀនឡើងវិញនូវចំណេះដឹងក្រោមទម្រង់ល្បែងកម្សាន្តក្នុងសិក្សា ការពិភាក្សាជាក្រុម និងប្រគល់ភារកិច្ចឱ្យសិស្សស្វែងយល់ត្រិះរិះ ផ្តល់មតិកសាងមេរៀន ហេតុនេះ ទើបម៉ោងបង្រៀនរបស់លោកគ្រូតែងមានភាពរស់រវើក និងទាក់ទាញសិស្សានុសិស្ស។ លោកគ្រូថាន ចែករំលែក៖ “ក្រៅពីការបង្រៀនចំណេះដឹង គ្រូបង្រៀនក៏ត្រូវលត់ដំប្អូនៗឱ្យមានសណ្តាប់ធ្នាប់ ស្មារតីស្វ័យសិក្សានិងអប់រំបំណិនក្នុងការរស់នៅ។ ចំណេះដឹងកម្រិតអនុវិទ្យាល័យសំខាន់ណាស់ បង្កជាមូលដ្ឋានគ្រឹះសម្រាប់បន្តកម្រិតសិក្សាខ្ពស់ទៀត ប្រសិនបើសិស្សក្តាប់បានច្បាស់លាស់ ប្អូនៗនឹងរៀនបានល្អនៅកម្រិតសិក្សាបន្ទាប់។ ហេតុដូច្នេះហើយ ខ្ញុំតែងស្រាវជ្រាវនិងអនុវត្តវិធីសាស្ត្របង្រៀនសកម្ម ច្នៃប្រតិដ្ឋ ដើម្បីជួយឱ្យសិស្សងាយចងចាំនិងងាយយល់”។ ក្រៅពីការស្រាវជ្រាវនិងអនុវត្តវិធីសាស្ត្របង្រៀនថ្មី លោកគ្រូថាន នៅទាំងលើកជាសំណើនូវគំនិតផ្តួចផ្តើមដែលមានប្រសិទ្ធភាពជាច្រើនក្នុងវិស័យឯកទេស ក្នុងនោះ មានគំនិតផ្តួចផ្តើម “លើកកម្ពស់គុណភាព បង្រៀនភាសាអង់គ្លេសថ្នាក់ទី៨ តាមទិសដៅអភិវឌ្ឍន៍សមត្ថភាពសិស្សនៃអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាត់” ឆ្លងតាមរយៈការអនុវត្តបានជួយឱ្យសិស្សស្តាប់ច្បាស់និងអានសម្លេងអក្សរបានល្អ មានទំនុកចិត្តក្នុងការទំនាក់ទំនង និងចូលចិត្តរៀនភាសាអង់គ្លេសជាងមុន តាំងពីនោះលទ្ធផលសិក្សារបស់សិស្សបានលើកកម្ពស់។
“ទោះបីទទួលបានស្នាដៃជាគ្រូបង្រៀនពូកែ ជាមួយនឹងចំណេះដឹងផ្នែកវិជ្ជាជីវៈរឹងមាំពីរឆ្នាំបន្តបន្ទាប់ក៏ដោយ ប៉ុន្តែលោកគ្រូថាន តែងខិតខំរៀនសូត្របទពិសោធន៍ ស្រាវជ្រាវឯកសារ សៀវភៅ កាសែត ដើម្បីលើកកម្ពស់ចំណេះដឹង ក៏ដូចជាកែលម្អគុណភាពនៃការបង្រៀនជានិច្ច។ ទន្ទឹមនឹងនោះ លោកគ្រូសកម្មចូលរួមចលនាប្រឡងប្រណាំង និងសកម្មភាពផ្សេងៗរបស់ផ្នែក ដូចជា៖ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ”។ “លោកគ្រូ អ្នកគ្រូម្នាក់ៗ គឺជាគំរូសីលធម៌ស្វ័យសិក្សានិងគំនិតច្នៃប្រតិដ្ឋ” លោកគ្រូ គឹមហឿន ចាងហ្វាងសាលាបានឱ្យដឹងដូច្នេះ។
ដោយក្តីស្រឡាញ់វិជ្ជាជីវៈ និងការទទួលខុសត្រូវរបស់គ្រូបង្រៀនដែលអស់ពីចិត្តចំពោះសិស្សានុសិស្ស លោកគ្រូស៊ើងថាន នៅតែបន្តព្យាយាមដោយក្តីស្រឡាញ់ “ជាអ្នកកាន់ចង្កូតនាវាចំណេះដឹង” ដើម្បីនាំសិស្សានុសិស្សជាច្រើនជំនាន់ឈានបន្តអនុវត្តក្តីប្រាថ្នារបស់ខ្លួននៅពេលអនាគត៕
ថាញវ៉ាង - មេងលី