មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/11/2026 - 05:18

កាម៉ាវ​ជំ​រុញ​ការ​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បៃ​តង​ 

ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ បច្ចេក​ទេស​ក្នុង​ការ​ផលិត​កសិ​កម្ម កា​ម៉ាវ​ជា​ជំ​ហានៗ​បង្វែមក​អនុ​វត្ត​ទម្រង់​សេដ្ឋ​កិច្ច​បៃ​តង សេដ្ឋ​កិច្ច​វិល​ជុំ​តាម​ទិស​ដៅ​បន្ថយ​បំ​ភាយ​ឧស្ម័ន សន្សំ​សំ​ចៃ​ធន​ធាន​និង​លើក​កម្ពស់​តម្លៃ​ផលិត​ផល។ ផ្តើម​ពី​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​រហូត​ដល់​ការ​ចិញ្ចឹម​បង្កង​បច្ចេក​វិទ្យា​ខ្ពស់ ដំ​ណើរ​ការ​ផលិត​ទំនើប​កំ​ពុង​នាំមក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​និង​បន្ស៊ាំ​ជា​មួយ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ។

 កសិក​រកា​ម៉ាវ​ កំ​ពុង​ប្រ​មូល​ផល​បង្គា​ជើង​ស។

ដំ​ណាក់​កាល ២០២១ - ២០២៥ កា​ម៉ាវ​អនុ​វត្ត​ទម្រង់​ផលិត​ស្រូវ​សរី​រាង្គ​ចំ​នួន​៩ លើ​ផ្ទៃ​ដី​ទំ​ហំ ៤៤០ ហិក​តា ដោយ​មិន​ប្រើ​ប្រាស់​ជី​និង​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​គី​មី។ ទន្ទឹម​នឹង​នោះ ខេត្ត​ក៏​បាន​ចាត់​តាំង​វគ្គ​ហ្វឹក​ហ្វាត់​អំ​ពី​ការ​គ្រប់​គ្រង​សុខ​ភាព​ដំ​ណាំ​ចម្រុះ (IPHM) ដល់​កសិ​ករ​ប្រ​មាណ ៣.០០០ លើក​នាក់ កសាង​ពង្រីក​ទូ​លំ​ទូ​លាយ ១២ ទម្រង់​លើ​ផ្ទៃ​ដី ៦០០ ហិក​តា។ តាម​រយៈ​ការ​អនុ​វត្ត​នេះ បរិ​មាណ​ពូជ​ពង្រោះ​បន្ថយ​ជិត ៣០% ជី​គី​មី​ថយ​ចុះ ១៥% ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ថយ​ចុះ​ជាង ៥០%។

ពិ​សេស អនុ​វត្ត​គម្រោង​អភិវឌ្ឍ​ផ្ទៃ​ដី ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ បំ​ភាយ​ឧស្ម័ន​ទាប ដំ​ណាក់​កាល ២០២៤​-២០២៥ ខេត្ត​បាន​កសាង​ទម្រង់ លើ​ផ្ទៃ​ដី​ជាង ១.៤៣០ ហិក​តា។ ដោយ​សារ​ការ​អនុ​វត្ត​បច្ចេក​ទេស​ពង្រោះ​រង្វើល គ្រប់​គ្រង​ជី​សម​ស្រប​ការ​បញ្ចូល​ទឹក​និង​រំ​ដោះ​ទឹក​ឆ្លាស់​គ្នា ទម្រង់​នេះ​បាន​បន្ថយ បរិ​មាណ​ពូជ​ពី ២០ - ៤០% ជី​អា​ស្សូត ២០% បាញ់ ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​បន្ថយ​ពី ២ - ៤ លើក។ ដោយ​ឡែក​បច្ចេក​ទេស​គ្រប់​គ្រង​ទឹក​លើ​វាល​ស្រែ​ជួយ​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន methane។ តាម​រយៈ​នោះ ចំ​ណាយ​លើ​ការ​ផលិត​ថយ​ចុះ​ពី ២ - ៣,៥ លាន​ដុង​ក្នុង​មួយ​ហិក​តា ទិន្ន​ផល​កើន​ឡើង ០,៣ - ០,៥ តោន​ក្នុង​មួយ​ហិក​តា ប្រាក់​ចំ​ណេញ​កើន​ឡើង​បន្ថែម​ពី ២ - ៨ លាន ដុង​ក្នុង​មួយ​ហិក​តា។

ក្នុង​វិស័យ​ជល​ផល កា​ម៉ាវ​បាន​អភិវឌ្ឍ​ផ្ទៃ​ដី​ចិញ្ចឹម​បង្កង​វិបុល​វប្ប​កម្ម​កែ​ច្នៃ​ប្រ​មាណ ៣៨៤.​៥០០ ហិក​តា ក្នុង​នោះ ទម្រង់​បង្កង​-ស្រូវ​មាន​ប្រ​មាណ ៩០​.០០០ ហិក​តា ទម្រង់​បង្កង​-ព្រៃ​ប្រ​មាណ ៩០.​០០០ ហិក​តា។ គួរ​កត់​សម្គាល់ទម្រង់​បង្កង - ព្រៃ​ចីរ​ភាព​មាន​ប្រ​ជា​ជន​ចូល​រួម ៥.៨២៣ គ្រួ​សារ ជា​មួយ​នឹង​ផ្ទៃ​ដី​ចិញ្ចឹម ៣០.​៥៧៨ ហិក​តា​បាន​អន្តរ​ជាតិ​ទទួល​ស្គាល់។ ទន្ទឹម​នឹង​ការ​ចិញ្ចឹម​បែប​ជីវ​បរិ​ស្ថាន ខេត្ត​បាន​អភិ​វឌ្ឍ​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​ជើង​សអតិ​ប្រ​ពល​វប្ប​កម្ម​ជាង ១១​.២០០ ហិក​តា។ ក្នុង​នោះ ទម្រង់ RAS-IMTA គួប​ផ្សំ​ចរន្ត​ទឹក​វិល​ជុំ​និង​ការ​ចិញ្ចឹម​រួម​បញ្ជូលច្រើន​ប្រ​ភេទ​បាន​អនុ​វត្ត​ពិ​សោធន៍​លើ​ផ្ទៃ​ដី​ជាង ១០០ ហិក​តា មួយ​រដូវ​សម្រេច​ទិន្ន​ផល​ប្រ​មាណ ៣៥ តោន​ក្នុង​មួយ​ហិក​តា អត្រា​រស់​ពី ៧០-​៩០% ប្រាក់​ចំ​ណេញ​ស្មើ​នឹង ៥៣% នៃ​ប្រាក់​ចំ​ណូល។ បច្ចេក​វិទ្យា​នេះ អាច​យក​ទឹក​ប្រើ​ប្រាស់​ឡើង​វិញ​និង​ឆ្លៀត​ប្រើ​ប្រាស់​សារ​ធាតុ​ចិញ្ចឹម​ក្នុង​ប្រ​ព័ន្ធ​ចិញ្ចឹម បន្ថយ​ទឹក​កខ្វក់​ចេញ​បរិស្ថាន។ លោក ឡេ​វ៉ាំង​សឺ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បញ្ជាក់៖ ភូមិ​ភាគ​មាន​ផ្ទៃ​ដី​ចិញ្ចឹម​បង្កង​លេច​ធ្លោ​ក្នុង​ទូ​ទាំង​ប្រ​ទេស ដោយ​មាន​ឧត្តម​ភាព​ប្រ​ព័ន្ធ​ជីវ​បរិ​ស្ថាន​ទម្រង់​បង្កង​-ព្រៃ បង្កង​-ស្រូវ​សម្រេច​បទ​ដ្ឋាន​អន្តរ​ជាតិ ហេតុ​នេះ ការ​ពង្រីក​ទូ​លំ​ទូ​លាយ​ខ្សែ​សង្វាក់​ផលិត​កម្ម​វិល​ជុំ គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​ដើម្បី​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព។

តាម​ប្រ​សាសន៍​បណ្ឌិត ថាយ​ទ្រឿង​យ៉ាង នា​យក​រង​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ខេត្ត​កា​ម៉ាវ បញ្ជាក់៖ វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា​និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​រក្សា​តួ​នា​ទី​តភ្ជាប់​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្តូរ​បៃ​តង ចាប់​ពី​ការ​គ្រប់​គ្រង​ទិន្ន​ន័យ​ផលិត អនុ​វត្ត​បែប​បទ​បច្ចេក​ទេស រហូត​ដល់​ការ​ប្រើ​ប្រាស់​អនុ​ផល​ធ្វើ​ជា​វត្ថុ​ធាតុ​ដើម លើក​នៃ​ផលិត​ផល។

ការ​អនុ​វត្ត​ព្រមៗ​គ្នា​កម្ពស់​តម្លៃ​ប្រ​ព័ន្ធ​ជីវ​បរិ​ស្ថាន​នូវ​ដំ​ណោះ​ស្រាយ​បច្ចេក​ទេស គ្រប់​គ្រង​បរិ​ស្ថាន​និង​រៀប​ចំ​ការ​ផលិត​តាម​ខ្សែ​សង្វាក់​តម្លៃ បង្ក​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​កសិ​ផល​កា​ម៉ាវ​ឆ្លើយ តប​ទៅ​នឹង​តម្រូវ​ការ​កាន់​តែ​ល្អ​ប្រ​សើរ​នូវ​បទ​ដ្ឋាន​បៃ​តង​សម្រាប់​ទី​ផ្សារ​នាំ​ចេញ៕

  យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ