ឆ្នាំសិក្សា ២០២៥ - ២០២៦ អនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ មានអត្ថបទវិទ្យាសាស្ត្រចំនួន ២៥ បានបោះពុម្ពផ្សាយលើទស្សនាវដ្ដី ឯកទេសនៅក្នុងប្រទេសនិងអន្តរជាតិ។
សកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រ ការផ្លាស់ថ្មីច្នៃប្រតិដ្ឋបានផ្ដោតការយកចិត្តទុកដាក់ ផ្សារភ្ជាប់នឹងភារកិច្ចលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ។ ក្នុងឆ្នាំសិក្សា កងជួរគ្រូឧទ្ទេសរបស់សាលាបានអនុវត្តលើគម្រោងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ៣ ភារកិច្ចវិទ្យាសាស្ត្រចំនួន១; មានឧបករណ៍បណ្តុះបណ្តាលធ្វើដោយខ្លួនឯងចំនួន ១៥ គំនិតច្នៃប្រតិដ្ឋបទពិសោធន៍ចំនួន ២៧ និងសៀវភៅស្រាវជ្រាវលម្អិត ១ ក្បាល។ ក្រៅពីនោះ មានគំនិតច្នៃប្រតិដ្ឋបទពិសោធន៍ចំនួន១ បានទទួលស្គាល់កម្រិតទីក្រុង។ គំនិតច្នៃប្រតិដ្ឋ និងវិធានការកែលម្អ បានរួមចំណែកប្រិតសំចៃពេលវេលា លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារជំនាញ។
ចលនាប្រឡងប្រណាំងរបស់សាលាបានអនុវត្តផ្សារភ្ជាប់នឹងភារកិច្ចជំនាញ លើកទឹកចិត្តបុគ្គលិក និយោជិតពង្រីកគំនិតច្នៃប្រតិដ្ឋ កែលម្អជំនាញបច្ចេកទេស និងលើកកម្ពស់ប្រសិទ្ធភាពការងារ។ ឆ្លងតាមរយៈនោះ រួមចំណែកផ្លាស់ថ្មីសកម្មភាពបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់គុណភាពធនធានមនុស្ស ឆ្លើយតបនឹងតម្រូវការសមាហរណកម្ម និងអភិវឌ្ឍក្នុងដំណាក់កាលថ្មី៕
គៀងង៉ុក -វិមាន