10/11/2026 - 13:20

ឃុំ​ឡុង​ភូ​ ចេញ​ល្បាត​ការ​ ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​ឱ​កាស​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង 

ដើម្បី​ធា​នា​សុវត្ថិ​ភាព​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​បណ្តា​ថ្ងៃ​ប្រារព្ធ​សកម្ម​ភាព​នា​នា​ក្នុង​ខែ​វិច្ឆិកា ដូច​ជា​៖ ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ សប្ដា​ហ៍វប្ប​ធម៌​វៀត​ណាម​ ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ - ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦ - ២០៣១ លើ​ភូមិ​ឋាន​ឃុំ​ នគរ​បាល​និង​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ បាន​សហ​ការ​ចាត់​តាំង​ពិ​ធី​ចេញ​ល្បាត​និង​ត្រួត​ពិ​និត្យ​។

កម្លាំង​នគរ​បាល​ និង​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ឡុង​ភូ​ បាន​ចេញ​ល្បាត​
ត្រួតពិនិត្យលើភូមិឋាន។

តាម​វរ​សេនីយ៍​ទោ​ លឿង​បា​វ៉ូ​វ ប្រ​ធាន​នគរ​បាល​ឃុំ​ឡុង​ភូ​ បាន​ឱ្យ​ដឹង​ថា​ ការ​ចេញ​ល្បាត​លើក​នេះ​គឺ​ដើម្បី​បង្កើន​កិច្ច​សហ​ការ​គ្នា​រវាង​កម្លាំង​នគរ​បាល​និង​យោ​ធា​ក្នុង​កិច្ច​ការ​ល្បាត​ ត្រួត​ពិ​និត្យ​ភូមិ​ឋាន​ ម្ចាស់​ការ​បង្ការ​ រក​ឃើញ​ និង​ចាត់​វិធាន​ការ​ចំ​ពោះ​អំ​ពើ​ល្មើស​ច្បាប់​ ព្រម​ទាំង​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្ត​ឡើង​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ ពិ​ធី​បុណ្យ​ និង​ការ​បោះ​ឆ្នោត​នៅ​ភូមិ​ភាគ​។

តាម​រយៈ​នោះ​ ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ ម្ចាស់​ការ​ក្តាប់​សភាព​ការណ៍​នៅ​មូល​ដ្ឋាន​ សហ​ការ​ដោះ​ស្រាយ​ទាន់​ពេល​នូវ​រាល់​បញ្ហា​ដែល​កើត​ឡើង​ មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ឬ​ចៃ​ដន្យកើត​ឡើង​ រួម​ចំ​ណែក​ធា​នា​ឱ្យ​សកម្ម​ភាព​នា​នា​ប្រ​ព្រឹត្ត​ទៅ​ដោយ​សុវត្ថិ​ភាព​ ស្ថិរ​ភាព​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​ចូល​រួម​ក្នុង​ព្រឹត្តិ​ការណ៍​និង​អនុ​វត្ត​សិទ្ធិ​ កាតព្វ​កិច្ច​ពល​រដ្ឋ​៕

យ្វី​អាញ​ - ថា​ច់ធី​

ចែករំលែកអត្ថបទ