នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅភូមិបាត្រាច ឃុំឡុងហ៊ីប ខេត្តវិញឡុង បានចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ ផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាមឆ្នាំ ២០២៦។ នេះជាអង្គភាពបានឃុំជ្រើសចាត់តាំងគំរូ។ អញ្ជើញចូលរួមមានលោកឡឹមថាយហ្វា អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សឃុំ លោកស្រីតឺធីមីលិញ ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ និងតំណាងគណៈ ផ្នែក អង្គការមហាជន អ្នកមុខអ្នកការសាសនា និងប្រជាជន។
ក្នុងទិវាមហាសាមគ្គីទូទាំងជនជាតិនេះ អ្នកតំណាងទាំងឡាយបានរំលឹកឡើងវិញនូវប្រវេណី៩៦ឆ្នាំ នៃទិវាប្រវេណី
រណសិរ្សមាតុភូមិវៀតណាម (១៨-១១-១៩៣០ – ១៨-១១-២០២៦) វាយតម្លៃលទ្ធផលអនុវត្តការឃោសនា ចលនាប្រឡងប្រណាំងនៅមណ្ឌលតាំងទីលំនៅ។ ក្នុងឆ្នាំ មានគ្រួសារចំនួន៨គ្រួ បានឧបត្ថម្ភសង់រោងសំណាញ់ គិតជាទឹកប្រាក់សរុប ៤៥០លានដុង; ភូមិក៏បានចលនាគ្រួសារចំនួន១៥គ្រួបង្វែរពីផ្ទៃដី៣២ហិកតាផលិតមិនសូវមានប្រសិទ្ធភាពមកដាំស្មៅចិញ្ចឹមគោ និងដាំបន្លែបង្ការវិញ។ តាមរយៈការត្រួតពិនិត្យ ភូមិនៅមានគ្រួសារក្រីក្រចំនួន៦ ថយចុះ២គ្រួសារបើប្រៀបនឹងដើមឆ្នាំ មានគ្រួសារសម្រេចកិត្តិនាមគ្រួសារវប្បធម៌ចំនួន ៧២៣/៧៥៦ គ្រួសារ ស្រូបអត្រា៩៥,៦៣%។

អ្នកតំណាងចូលរួមទិវាមហាសាមគ្គីទូទាំងជនជាតិ។

លោកឡឹមថាយហ្វា (ឈរកណ្តាល) ជូនផ្លាកនិមិត្តរូបថវិកាឧបត្ថម្ភសង់និងជួសជុលផ្ទះដល់ប្រជាជន។
ថ្លែងក្នុងទិវាមហាសាមគ្គីទូទាំងជនជាតិនេះ លោកឡឹមថាយហ្វា បានកត់សម្គាល់ការរួមចំណែករបស់កម្មាភិបាល និងប្រជាជនភូមិបា ត្រាចក្នុងការអនុវត្តចលនាប្រឡងប្រណាំង និងគិតគូរជីវភាពប្រជាជន។ លោកសំណូមពរគប្បីបន្តពង្រីកកម្លាំងមហាសាមគ្គី ជួយគ្នាទៅវិញទៅមកអភិវឌ្ឍសេដ្ឋកិច្ច បន្ថយភាពក្រីក្រដោយចីរភាព រួមកម្លាំងកសាងជនបទថ្មី និងរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ ពង្រីកតួនាទីរបស់អ្នកមុខអ្នកការសាសនា អ្នកមានប្រិយភាពក្នុងការឃោសនា ចលនាមាមីងគោរពនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ រក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងកសាងមណ្ឌលតាំងទីលំនៅសាមគ្គី មេត្រីភាព។
ក្នុងឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានបំផុសចលនាប្រឡងប្រណាំងអភិវឌ្ឍផលិត កសាងជីវភាពវប្បធម៌ ការពារបរិស្ថាន និងរក្សាសន្តិសុខសណ្តាប់ធ្នាប់។ គណៈចាត់តាំងបានឧបត្ថម្ភសង់ផ្ទះមហាសាមគ្គីបាន១ខ្នង គិតជាទឹកប្រាក់៦០លានដុង និងឧបត្ថម្ភជួសជុលផ្ទះដល់គ្រួសារចំនួន៧ គ្រួសារនីមួយៗបានឧបត្ថម្ភ២០លានដុង គិតជាទឹកប្រាក់សរុប២០០លានដុង។ ទន្ទឹមនឹងនោះ ជូនកង់ចំនួន៥គ្រឿង និងអំណោយផ្សេងៗទៀតដល់សិស្ស ព្រមទាំងជូនអំណោយដល់ប្រជាជនដែលមានស្ថានភាពលំបាកផងដែរ៕
ទីទុយ - វិមាន