10/11/2026 - 06:22

ជីវ​ភាព​ប្រ​សើរ​ឡើង​ដោយ​សារ​កម្ម​វិធី​ 

ដោយ​កំ​ណត់​ច្បាស់ ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ​ភាព​និង​ការ​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ ជា​ភារ​កិច្ច​ដ៏​សំ​ខាន់​មួយ​រយៈ​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ បាន​ខិត​ខំ​ផ្សព្វ​ផ្សាយ​កម្ម​វិធី និង​គោល​នយោ​បាយ​នា​នា ដើម្បី​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​និង​បង្កើត​មុខ​របរ​រក​ស៊ី។ ផ្តើម​ពី​នោះ មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​បាន​លំ​នឹង​ជីវ​ភាព​ជា​បណ្តើរៗ។

លោក​តូហៀ (ឈរក​ណ្តាល) នៅ​ភូមិ​ព្រែក​ឆ្វេង ឃុំ​ញូ​យ៉ា មាន​ក្តី​រំភើប​ចិត្ត​ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី។

ធ្លាប់​ជា​គ្រួ​សារ​ក្រ​មួយ​របស់​ភូមិ​ភាគ លោក​ថាច់​សា​ធី នៅ​ភូមិ​ព្រែក​ឆ្វេង ឃុំ​ញូ​យ៉ា បាន​រដ្ឋ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន​និង​ផ្លាស់​ប្ដូរ​មុខ​របរ ជួយ​ឱ្យ​គ្រួ​សារ​លោក​មាន​កន្លែង​រស់​នៅ​ស្ថិរ​ភាព និង​មាន​លក្ខណៈ​អភិ​វឌ្ឍន៍​ការ​ផលិត។ លោក​សា​ធី ចែក​រំលែក៖ “កាល​ពី​មុន គ្រួ​សារ​ខ្ញុំ​ជួប​ការ​លំ​បាក​ខ្លាំង។ អា​ស្រ័យ​បាន​រដ្ឋ​ជួយ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី ហើយ​បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ឧបត្ថម្ភ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​មុខ​របរ​តាម​រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ ខ្ញុំ​បាន​វិនិ​យោគ​ទិញ​ម៉ា​ស៊ីន​ភ្ជួរ​រាស់​ដី​ខ្នាត​តូច ទាំង​ធ្វើ​ស្រែ​គ្រួ​សារ ទាំង​ទទួល​ភ្ជួរ​រាស់​ដី​ជូន​មា​មីង​នៅ​ភូមិ​ភាគ មាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់ គិត​គូរ​ជីវ​ភាព។ ឥ​ឡូវ​នេះ ជីវ​ភាព​គ្រួ​សារ​បាន​កែ​លម្អ​ជា​បណ្តើរៗ​និង​ចាក​ផុត​ពី​ភាព​ក្រ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់”។

លោក​តូ​ហៀ នៅ​ភូមិ​ព្រែក​ឆ្វេង ឃុំ​ញូ​យ៉ា មិន​អាច​លាក់​បាំង​នូវ​ក្តី​រំភើប ខណៈ​កំ​ពុង​ជជែក​គ្នា​នៅ​ក្នុង​ផ្ទះ​ដ៏​សម​រម្យ​របស់​លោក។ បន្ទាប់​ពី​រស់​នៅ​ក្នុង​ផ្ទះ​ដែល​ទ្រុឌ​ទ្រោម​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក គ្រួ​សារ​របស់​លោក​ទទួល​បាន​ការ​ពិ​និត្យ និង​សម្រេច ផ្តល់​ជំ​នួយ​សាង​សង់​លំ​នៅ​ឋាន​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ តាម​រយៈ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន ៤៤ លាន​ដុង ព្រម​ទាំង​ថវិកា​ចំ​នួន ១៦ លាន​ដុង​ទៀត​ដែល​កៀរ​គរ​បាន​ពី​សប្បុ​រស​ជន។ ការ​ជំ​នួយ​នេះ​បាន​ជួយ​ឱ្យ​គ្រួ​សារ​លោក​ហៀ សាង​សង់​បាន​ផ្ទះ​ថ្មី​មួយ​ខ្នង​រឹង​មាំ និង​លំ​នឹង​ជីវ​ភាព។

ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ​គោ​លន​យោ​បាយ​ឧបត្ថម្ភ​សាង​សង់​លំ​នៅ​ឋាន និង​បង្កើត​មុខ​របរ​រក​ស៊ី ឃុំ​ញូ​យ៉ា​ក៏​បាន​ជំ​រុញ​សកម្ម ការ​សាង​សង់ និង​បង្កើន​កម្រិត​សំ​ណង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ចំ​នួន ០៤ ដោយ​ប្រើ​ប្រាស់​ថវិកា​សរុប​ប្រ​មាណ ៤ ពាន់​លាន​ដុង ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ធ្វើ​ដំ​ណើរ​និង​ការ​ដោះ​ដូរ​ទំ​និញ។ ដោយ​សារ​កម្ម​វិធី​និង​គោល​ន​យោ​បាយ​ដ៏​ត្រឹម​ត្រូវ ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង ព្រម​ទាំង​ឆន្ទៈ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ប្រ​ជា​ជន ឃុំ​ញូ​យ៉ា​កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ ចាប់​ពី​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រឹង​មាំ​រហូត​ដល់​លំ​នៅ​ឋាន​សម​រម្យ ដែល​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ដំ​ណើរ​ការ​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​របស់​ភូមិ​ភាគ។

លោក​ត្រឹង​ក្វឹក​ហ៊ឹង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូ​យ៉ា បាន​ឱ្យ​ដឹង​ថា នៅ​ពេល​កម្ម​វិធី​និង​គោល​នយោ​បាយ​នា​នា​ដែល​គិត​គូរ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច បាន​អនុ​វត្ត​ចំ​ទិស​ដៅ និង​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង​នោះ ជីវ​ភាព​របស់​ប្រ​ជា​ជន​មិន​ត្រឹម​តែ​ឆ្លង​ផុត​ពី​ការ​លំ​បាក​នៅ​ចំ​ពោះ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ការ​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ទៀត​ផង។ នេះ​ក៏​ជា​សក្ខី​ភាព​ជាក់​ស្តែង​មួយ​បង្ហាញ​ពី​គោល​ការណ៍ និង​គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជីវ ភាព​ជន​ជាតិ​ភាគ​តិច។ ការ​យក​ចិត្ត​ទុក​ដាក់​នេះ ថែម​ទាំង​បង្ក​កម្លាំង​ចល​ករ​ឱ្យ​ប្រ​ជា​ជន​ឃុំ​ញូ​យ៉ា បន្ត​លើក​កម្ពស់​ប្រ​ពៃ​ណី​សាម​គ្គី​ភាព ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង និង​រួម​គ្នា​កសាង​ភូមិ​កំ​ណើត​ឱ្យ​កាន់​តែ​ស៊ី​វិល័យ និង​ទំ​នើប៕

ថាញ់​វ៉ាង - ថាច់​ធី​

ចែករំលែកអត្ថបទ